ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​បណ្ឌិត ជា សិរី ជួបក្រុម​អ្នក​ស្រាវជ្រាវ​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត Ivan Gonzalez de Alba សេដ្ឋវិទូ​ជាន់ខ្ពស់ នៃ UNDP ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ចំនួន​ពីរ នា​រសៀល​ថ្ងៃ​ទី​ ២៤ ខែកុម្ភៈ ឆ្នាំ ​២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​ ។

ការ​ស្រាវជ្រាវ​ទាំង​ពីរ​នេះ រួម​មាន ​៖ ១. ដុល្លា​រូប​នី​យ​កម្ម​ និង​ផល​ប៉ះពាល់​លើ​វិស័យ​កាត់ដេរ ផលិតផល​ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​នៅ​កម្ពុជា និង ២. ការ​បង្កើន​ឱ្យ​ដល់​កម្រិត​អតិបរមា​នៃ​លំហូរ​ការ​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ ៖ ឧបសគ្គ​ និង​អនុសាសន៍​ដើម្បី​ជំរុញ​ការ​ផ្ទេរ​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល ​។

ក្រោយ​បទ​បង្ហាញ លោក​ជំទាវ ទេសាភិបាល បាន​ផ្តល់​ជា​អនុសាសន៍​បន្ថែម ដើម្បី​ឱ្យ​ការ​សិក្សា​លើ​ប្រធានបទ​ទាំង​ពីរ​ខាងលើ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ និង​គ្រប់​ជ្រុងជ្រោយ ​។ ទន្ទឹម​នេះ លោក​ជំទាវ ទេសាភិបាល ក៏​បាន​ឯកភាព ធ្វើការ​ផ្សព្វផ្សាយ​រួម​គ្នា​នូវ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រា​ខាងលើ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ ផង​ដែរ ​៕ អត្ថបទសហការ