ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​យក្ស ជីប ម៉ុង បង្ហាញ​ការ​គាំទ្ររដ្ឋាភិបាល​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ, ខែវិច្ឆិកា ២០២៤ ៖ ស្រប​តាម​បេសកកម្ម​ចម្បង​មួយ​របស់ ជីប ម៉ុង ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​កំពូល​ក្រុមហ៊ុន ជីប…

រាជធានី​ភ្នំពេញ, ខែវិច្ឆិកា ២០២៤ ៖ ស្រប​តាម​បេសកកម្ម​ចម្បង​មួយ​របស់ ជីប ម៉ុង ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​កំពូល​ក្រុមហ៊ុន ជីប ម៉ុង បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ពិភាក្សា និង​ស្វែងរក​យុទ្ធសាស្ត្រ​បំផុស​ចលនា​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន​ជាស​កល ​។

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែវិច្ឆិកា ឆ្នាំ ​២០២៤ លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ព្រមទាំង​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង និង ជា​ប្រធាន​ក្រុម​អគ្គនាយក ជីប ម៉ុង បាន​ដឹកនាំ​សហការី​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ដើម្បី​ផ្តល់​កិច្ចសហការ​គាំទ្រ​រដ្ឋាភិបាល​ទៅ​លើ​វិស័យ​ទេសចរណ៍ ​។

ជា​ពិសេស​ក្នុង​គោលបំណង​ប្រើប្រាស់​ជំនាញ និង​ធនធាន​របស់ ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​កម្ពុជា​គឺ ជីប ម៉ុង ដើម្បី​ជំរុញ​ទេសចរណ៍​របស់​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ តាម​រយៈ​ការ​លើកកម្ពស់​សេវាកម្ម​ស្តង់ដារ​អន្តរជាតិ និង​រៀបចំ​បទ​ពិសោធន៍​ទេសចរណ៍​ដ៏​សម្បូរ​បែប​ដែល​បង្ហាញ​ពី​វប្បធម៌​រស់​រវើក​របស់​កម្ពុជា ​។

ការ​ចូលរួម​នេះ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ជីប ម៉ុង ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​លើ​វិស័យ​ទេសចរណ៍ តាម​រយៈ​ប្រតិបត្តិ​ពាណិជ្ជកម្ម​ទាំង ១៣ របស់​ខ្លួន ដែល​គ្របដណ្តប់​លើ​ឧស្សាហកម្ម​ធំ​ៗ​ដូច​ជា បដិសណ្ឋារកិច្ច សណ្ឋាគារ​ស្តង់ដារ​អន្តរជាតិ ធនាគារ ភេសជ្ជៈ អចលនទ្រព្យ ជាដើម​ ។ កិច្ចប្រជុំ​នេះ​បាន​សម្រប​សម្រួលការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​រវាង​វិស័យ​រដ្ឋ និង​ឯកជន ដែល​បង្ហាញ​ពី​ទស្សនៈវិស័យ​រួម​គ្នា ដើម្បី​អភិវឌ្ឍន៍​ជាតិ ជំរុញវិស័យ​ទេសចរ​នៅ​កម្ពុជា ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស តាម​រយៈ​ការ​គាំទ្រ​ពី​វិស័យ​ឯកជន ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន ជីប ម៉ុង ជា​ក្រុមហ៊ុន​ពហុ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ដែល​បាន​ចាក់​គ្រឹះ​រឹង​មាំ និង​ឈរជើង​លើ​ទីផ្សារ​ជាង ៤ ​ទស​វត្សរ៍មក​ហើយ ​។ ជីប ម៉ុង បាន​វិនិយោគ​គ្របដណ្តប់​លើ​វិស័យ​ធំ​ៗ​ជា​ច្រើន​នៅ​ក្នុងស្រុក​រួម​មាន ​៖ វិស័យ​អចលនទ្រព្យ​, ធនាគារ​, បដិសណ្ឋារកិច្ច​, ផ្សារ​ទំនើប​, ឧស្សាហកម្ម​ស្រា​បៀរ​និង​ភេសជ្ជៈ ព្រមទាំង​វិស័យ​ផ្សេង​ៗ​ទៀត ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ល្អ​បំផុត ដល់​អតិថិជន​និង​ដៃគូ​ពាណិជ្ជកម្ម​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួលស្គាល់ និង​ជឿជាក់​ទៅ​លើ​គុណភាព ​។

នា​កន្លង​មក ក្រុមហ៊ុន ជីប ម៉ុង តែងតែ​ចូលរួម​ជាស​កម្ម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្នុង​ការ​ផ្តល់​ត្រលប់​ទៅ​សង្គម​វិញ​លើ​វិស័យ​ជា​ច្រើន​រួម​មាន​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំង​សកម្មភាព​សង្គម និង​មនុស្សធម៌​ជា​ច្រើន​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​កិច្ចការ​សង្គម​ ៕ អត្ថបទសហការ