ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម​ ឯកភាព​បន្ត​សុពលភាព​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក TOYOTA និង LEXUS របស់ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​មាត្រា ៣ និង​មាត្រា ១១ នៃ​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពី​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​យោង​តាម​លិខិតស្នើ​សុំ​របស់ ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​មាត្រា ៣ និង​មាត្រា ១១ នៃ​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពី​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​យោង​តាម​លិខិតស្នើ​សុំ​របស់ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ចុះ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​ ២០២៤, ថ្មី​ៗ​នេះ កាលពី​ថ្ងៃ​ទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ឯកភាព​បន្ត​សុពលភាព​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក TOYOTA និង LEXUS របស់​ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) (TOYOTA (CAMBODIA) CO., LTD.) ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន TOYOTA JIDOSHA KABUSHIKI KAISHA (TOYOTA MOTOR CORPORATION) តាម​រយៈ​លិខិត​ប្រគល់​សិទ្ធិ​ផ្តាច់មុខ និង​លិខិត​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច​ខាងក្រោម ​៖
•​ ​លិខិត​ប្រគល់​សិទ្ធិ​ផ្តាច់មុខ​ចុះ​ថ្ងៃ​ទី​ ២៧ ខែកញ្ញា ឆ្នាំ​ ២០២៣ តាម​រយៈ​លិខិត​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ៣៦២៥ ព​.​ណ ក​សប ចុះ​ថ្ងៃ​ទី ​០៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក LEXUS RX350 ។
•​ ​លិខិត​ប្រគល់​សិទ្ធិ​ផ្តាច់មុខ​ចុះ​ថ្ងៃ​ទី ​២២ ខែកញ្ញា ឆ្នាំ ​២០២២ តាម​រយៈ​លិខិត​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ៣៦២៦ ព​.​ណ ក​សប ចុះ​ថ្ងៃ​ទី​ ០៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក TOYOTA “RAIZE”, “COROLLA CROSS”, “MAJESTY”, “RAV4”, និង “LANDCRUISER PRADO” ។
•​ ​លិខិត​ប្រគល់​សិទ្ធិ​ផ្តាច់មុខ​ចុះ​ថ្ងៃ​ទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២២ តាម​រយៈ​លិខិត​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ៣៦២៧ ព​.​ណ ក​សប ចុះ​ថ្ងៃ​ទី​ ០៥ ខែវិច្ឆិកា ឆ្នាំ ​២០២៤ នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក TOYOTA “VIOS” ។
•​ ​លិខិត​ប្រគល់​សិទ្ធិ​ផ្តាច់មុខ​ចុះ​ថ្ងៃ​ទី ​២២ ខែកញ្ញា ឆ្នាំ ​២០២២ តាម​រយៈ​លិខិត​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ៣៦២៨ ព​.​ណ ក​សប ចុះ​ថ្ងៃ​ទី ​០៥ ខែវិច្ឆិកា ឆ្នាំ ​២០២៤ នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក TOYOTA “RUSH” ។
•​ ​លិខិត​ប្រគល់​សិទ្ធិ​ផ្តាច់មុខ​ចុះ​ថ្ងៃ​ទី​ ២២ ខែកញ្ញា ឆ្នាំ ​២០២២ តាម​រយៈ​លិខិត​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ៣៦២៩ ព​.​ណ ក​សប ចុះ​ថ្ងៃ​ទី​ ០៥ ខែវិច្ឆិកា ឆ្នាំ ​២០២៤ នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក TOYOTA “WIGO” ។
•​ ​លិខិត​ប្រគល់​សិទ្ធិ​ផ្តាច់មុខ​ចុះ​ថ្ងៃ​ទី ​២២ ខែកញ្ញា ឆ្នាំ ​២០២២ តាម​រយៈ​លិខិត​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ៣៦៣០ ព​.​ណ ក​សប ចុះ​ថ្ងៃ​ទី​ ០៥ ខែវិច្ឆិកា ឆ្នាំ ​២០២៤ នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក TOYOTA “PRIUS” ។
•​ ​លិខិត​ប្រគល់​សិទ្ធិ​ផ្តាច់មុខ​ចុះ​ថ្ងៃ​ទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២២ តាម​រយៈ​លិខិត​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ៣៨០៨ ព​.​ណ ក​សប ចុះ​ថ្ងៃ​ទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក TOYOTA “COROLLA”, “HIACE”, “COASTER”, “LANDCRUISER”, “HILUX” និង “CAMRY” ។
តាម​រយៈ​លិខិត​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នេះ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) គឺជា​អ្នក​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ស្របច្បាប់​តែ​មួយ​គត់​ពី​ក្រុមហ៊ុន TOYOTA JIDOSHA KABUSHIKI KAISHA (TOYOTA MOTOR CORPORATION) ប្រទេស​ជប៉ុន​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​ផលិតផល​ដែល​មាន​ពាក់​ម៉ាក​ខាងលើ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ការ​ទទួលស្គាល់​នេះ​នឹង​ផ្តល់​ជូន​ទំនុកចិត្ត​ដល់​អតិថិជន​ទាំងអស់​ដែល​និយម​គាំទ្រ​គ្រឿងបន្លាស់ និង​គ្រឿង​តុបតែង​រថយន្ត​ម៉ាក TOYOTA ក៏​ដូច​ជា LEXUS ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) សុទ្ធតែ​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុមហ៊ុន TOYOTA JIDOSHA KABUSHIKI KAISHA (TOYOTA MOTOR CORPORATION) ប្រទេស​ជប៉ុន អំពី​កម្រិតស្តង់ដា​គុណភាព​ច្បាស់លាស់​ជូន​អតិថិជន និង​ចៀសវាង​ការ​ប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) (TOYOTA (CAMBODIA) CO., LTD.) មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ទៅ​លើ​ការ​នាំ​ចូល និង​ចែកចាយ​ផលិតផល និង​គ្រឿងបន្លាស់​ដែល​ពាក់​ម៉ាក​ដូច​គ្នា​ទៅ​នឹង​ម៉ាក​របស់​ក្រុមហ៊ុន​ដូចដែល​មាន​ចែង​ក្នុង​លិខិត​ទទួល​សិទ្ធិ​នេះ​ផង​ដែរ​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​។ ខាងក្រោម​នេះ​គឺជា​លិខិត​ថតចម្លង​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម ៕ អត្ថបទសហការ