ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឱកាស​អាហារូបករណ៍​ចំនួន ​១០០ ​កន្លែង​៖ អាហារូបករណ៍ ចេ​ន ហ្ស៊ី (Chen Zhi) ចាប់ផ្តើម​បើក​ទទួល​ពាក្យ​ហើយ

1 ឆ្នាំ មុន

ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​កម្មវិធី​របស់ ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប នឹង​គាំទ្រ​ដល់​និស្សិត​កម្ពុជា​ចំនួន ៤០០​នាក់ ជាមួយនឹង​ការ​បរិច្ចាគ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ប្រមាណ ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ​៖…

ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​កម្មវិធី​របស់ ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប នឹង​គាំទ្រ​ដល់​និស្សិត​កម្ពុជា​ចំនួន ៤០០​នាក់ ជាមួយនឹង​ការ​បរិច្ចាគ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ប្រមាណ ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤ មូលនិធិ​ព្រី​ន​ស៍ ដែល​ជា​មូលនិធិ​មនុស្សធម៌​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បើក​ទទួល​ពាក្យ​លើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់ កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី (Chen Zhi) ជំនាន់​ទី​៣​។ គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ជួយ​ដល់​សិស្ស និស្សិត​ក្រីក្រ និង​ខ្វះខាត​ដែល​មាន​សមត្ថភាព​ស័ក្តិសម​ទទួល​បាន អាហារូបករណ៍​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ ឧត្តម​សិក្សា​ចំនួន ១០០ នាក់​សម្រាប់​ឆ្នាំ​សិក្សា ២០២៤ ។

កម្មវិធី អាហារូបករណ៍ ចេ​ន ហ្ស៊ី ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប ដែល​ធ្វើការ​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) ដើម្បី​ផ្តល់​លទ្ធភាព និង​ការ​បណ្ដុះបណ្ដាល​បុគ្គល​ដែល​មាន​ទេព​កោសល្យ និង​ស័ក្តិសម ទទួល​បាន អាហារូបករណ៍​មួយ​នេះ ​។ បេក្ខជន​ដែល​ជ្រើសរើស​ត្រូវ​តែ​បង្ហាញ​ឧត្តមភាព​សិក្សា គុណភាព​ជា​អ្នកដឹកនាំ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​វឌ្ឍនភាព សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ ។

និស្សិត​ដែល​ជាប់​អាហារូបករណ៍ ចេ​ន ហ្ស៊ី នឹង​ទទួល​បាន​កញ្ចប់​ជំនួយ​រួម​បញ្ចូល ថ្លៃ​សិក្សា​រយៈពេល​បួន​ឆ្នាំ​ពេញ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ កម្មវិធី​ហាត់​ការ និង​ឱកាស​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប និង​កម្មវិធី អភិវឌ្ឍន៍​ខ្លួន​នានា​ផង​ដែរ​។

និស្សិត​ដែល​មាន​អាទិភាព​ចំពោះ​អាហារូបករណ៍​ជំនាន់​ទី​៣​នេះ​ត្រូវ​មាន​លក្ខខណ្ឌ​ដោយ​មាន​សញ្ជាតិ​ខ្មែរ​ហើយ ជា​សិស្ស​បញ្ចប់​ថ្នាក់​ទុតិយភូមិ​ឆ្នាំ ២០២២ ឬ ២០២៣ និង​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នូវ​មុខ​ជំនាញ​សិក្សា នៅ​សាកលវិទ្យាល័យ​ណាមួយ​ដូច​ជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ផ្នែក​វិស្វកម្ម​ព័ត៌មានវិទ្យា ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ និង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ផ្នែក​វិស្វកម្ម​សំណង់​ស៊ី​វិល និង​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ផ្នែក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​។

តំណ​ភ្ជាប់​ប្រព័ន្ធ​អន​ឡាញ​នៃ​បែបបទ​បំពេញ​ពាក្យ​អាហារូបករណ៍ (CZSBatch32024.com) នឹង​បើក​ទទួល ពាក្យ​ចាប់ពី​ថ្ងៃ​ទី ១៥ ខែមករា និង​ផុតកំណត់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។

សិស្ស​ដែល​ជាប់​ក្នុង​វគ្គ​ជម្រុះ​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សម្ភាសន៍​នៅ​កំឡុង​ដើមខែ​មីនា ហើយ​ជ័យ​លា​ភី អាហារូបករណ៍​ចំនួន ១០០​នាក់ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កំឡុង​ពាក់កណ្ដាល​ខែមីនា​។

ជាមួយ​គ្នា​នេះ​ដែរ អាហារូបករណ៍ ចេ​ន ហ្ស៊ី ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង ការ​អភិវឌ្ឍ​សង្គម ដោយ​ទទួល​បាន​ពានរង្វាន់​ពី​ឆាក​អន្តរជាតិ​ដូច​ជា ពានរង្វាន់ Social Empowerment Category នៅ​កម្មវិធី Asia Responsible Enterprise Awards (AREA) និង the Best Country Award for Overall CSR Excellence នៅ​ក្នុង​កម្មវិធី 14th Annual Global CSR & ESG Summit & Awards ក្នុង​ឆ្នាំ​2022​។ ពានរង្វាន់ the Silver Award for Best Community Program នៅ​ក្នុង​កម្មវិធី the 15th Annual Global CSR & ESG Awards និង​ពានរង្វាន់ the Best Community Program in Cambodia នៅ​ក្នុង​កម្មវិធី World Business Outlook Awards ក្នុង​ឆ្នាំ​២០២៣ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី នឹង​គាំទ្រ​ដល់​និស្សិត​កម្ពុជា​ចំនួន ៤០០​នាក់ ជាមួយនឹង​ការ​បរិច្ចាគ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ប្រមាណ ២ លាន​ដុល្លារ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់ លោក ឃាង អ៊ួ​យ​ស៊ី​ង តាម​រយៈ​លេខ​ទូរស័ព្ទ +៨៥៥ ៨១ ៦៨០ ១៩០ ឬ​តាម​រយៈ​អ៊ី​ម៉ែ​ល ouysing.kheang@princefoundation.com ​។

អំពី​អាហារូបករណ៍ ចេ​ន ហ្ស៊ី​៖ កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី គឺជា​គម្រោង​កម្មវិធី​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ដឹកនាំ ដោយ​សប្បុរសជន អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប រួម​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) សម្រាប់​ផ្តល់​អត្ថប្រយោជន៍​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន ៤០០​នាក់ ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ ។

ចាប់តាំងពី​វត្តមាន​ដំបូង​របស់​កម្មវិធី អាហារូបករណ៍ ចេ​ន ហ្ស៊ី បាន​ជួយ​ដល់​និស្សិត​កម្ពុជា​ជា​ច្រើន​នាក់ ដែល​ផ្តល់​ឱកាស​និង​អនុញ្ញាត​ឱ្យ​ពួក​គេ​បន្ត​មាន​លិ​ទ្ធិ​ភាព​ក្នុង​ការ​សិក្សា​នូវ​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ ដើម្បី​មានចំណេះ​ជំនាញ​រួមចំណែក ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​នាពេល​អនាគត​ ។

អំពី​មូលនិធិ​ព្រី​ន​ស៍​៖ មូលនិធិ​ព្រី​ន​ស៍ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ គឺជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ។ ក្នុង​នាម​ជា សមាជិក​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា មូលនិធិ​នេះ​មាន​គោលបំណង​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ដើម្បី​កសាង​ការ​រស់នៅ និង​បរិយាកាស​ការងារ​ដែល​លើកកម្ពស់​សុខុមាលភាព និង​ការ​រស់នៅ​របស់​ប្រជាជន​ស្រប​តាម​ចក្ខុវិស័យ «​រួម​គ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​» ។

ដោយ​ផ្តោត​លើ​វិស័យ​អប់រំ ការ​អភិវឌ្ឍ​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍ មូលនិធិ​ព្រី​ន​ស៍ បាន​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ផ្តល់​នូវ​កម្មវិធី​ដែល​មាន​និរន្តរភាព​និង​ឱកាស​ជា​ច្រើន​ដល់​យុវជន​កម្ពុជា ការ​បង្កើត​សហគមន៍ និង​ការ​ចូលរួម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​និរន្តរភាព ។

គម្រោង​ដ៏​លេចធ្លោ​របស់​មូលនិធិ គឺជា​គម្រោង​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដែល​ជា​គម្រោង​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​ផ្តល់​ជូន​ការ​បង់ថ្លៃ​សិក្សា​ពេញលេញ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ កម្មវិធី​អភិវឌ្ឍន៍​ខ្លួន ឱកាស​កម្មសិក្សា និង​ឱកាស​ការងារ​ជូន​ទៅ​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន ៤០០​នាក់ ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ និង​មជ្ឈមណ្ឌល​បណ្តុះបណ្ដាល​វិជ្ជាជីវៈ ព្រី​ន​ស៍​នាឡិកា ដែល​ជា​សាលា​បណ្ដុះបណ្ដាល​តែ​មួយ​គត់​ក្នុង​ការ​ផ្ដល់​ឱកាស​សិក្សា​អំពី​សិល្បៈ​នៃ​ការ​ផលិត​នាឡិកា​ស្តង់ដា​ប្រទេស​ស្វី​ស ។ មូលនិធិ​ព្រី​ន​ស៍ បាន​ផ្តួចផ្តើម​កម្មវិធី​មនុស្សធម៌​ជាង ២៥០ កម្មវិធី ដែល​បាន​ជួយ​ទៅ​ដល់​មនុស្ស​ប្រមាណ​ជាង ១.២​លាន នាក់ ព្រមទាំង​ធ្វើការ​បរិច្ចាគ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​លើស​ពី ១៦ លាន​ដុល្លារ ។

ចុះ​ឈ្មោះ​អាហារូបករណ៍​ក្នុង​ឆា​នែ​ល​តេ​ឡេ​ក្រាម៖
តំណ​ភ្ជាប់​៖ https://t.me/CZSInfoBatch3
កូដ QR សម្រាប់​ការ​ចុះ​ឈ្មោះ​អាហារូបករណ៍ ៕ អត្ថបទសហការ