ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្មា​ត់ចិត្រ ថា ក្រុមត្រីឆ្លាំងភ្នំពេញ នឹងឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ Slamball

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្មា​ត់ចិត្រ ថាការប្រកួតរវាងក្រុមត្រី​ឆ្លាំងភ្នំពេញ ប៉ះក្រុមដំរីសៀមរាប ថ្ងៃទី ​២៨ នេះ រូបគេទស្សន៍​ទាយក្រុមរបស់ធីម៉េ​ង​ហួង ឬត្រីឆ្លាំងភ្នំពេញ…

រាជធានីភ្នំពេញ ៖ ស្មា​ត់ចិត្រ ថាការប្រកួតរវាងក្រុមត្រី​ឆ្លាំងភ្នំពេញ ប៉ះក្រុមដំរីសៀមរាប ថ្ងៃទី ​២៨ នេះ រូបគេទស្សន៍​ទាយក្រុមរបស់ធីម៉េ​ង​ហួង ឬត្រីឆ្លាំងភ្នំពេញ ជាអ្នកឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ Slamball ​។

ការយល់ឃើញឬទស្សន៍​ទាយបែបនេះ នួន វិចិត្រ ប្រាប់ហេតុផលថា ក្រុមដំរីសៀមរាប មានកីឡាកររបួសមិនទាន់ជាសះស្បើយ ១០០% នោះទេ គឺស្មា​ត់ធំបន្ទាយឈើតែម្ដង ​។ ចំណែកខាងក្រុមត្រី​ឆ្លាំងភ្នំពេញ វិញគឺគេពេញសាច់តែម្ដងពោលមិនថា ស្មា​ត់ស្គាំងដឺ​មី ឬឆ្វេងនោះឡើយល្អទាំងអស់ ​។ កីឡាករល្បឺឈ្មោះខាងលើបន្ថែមទៀតថា ក្រុមត្រីឆ្លាំងភ្នំពេញ នេះ គឺល្អមួយចប់មិនថា ម៉ាត់ផ្ដាច់ប៉ះសឺ (​លើកបាល់​) និងការធ្វើរនាំងនោះទេពោលល្អខ្លាំងតែម្ដង ដូច្នេះហើយទើបរូបគេទស្សន៍​ទាយថា ក្រុមមួយនេះមានសង្ឃឹមខ្ពស់បានឡើងទៅវគ្គផ្ដាច់ព្រ័ត្ រ​។

សូមបញ្ជាក់ដែរថា ការប្រកួតរវាងក្រុមត្រីឆ្លាំងភ្នំពេញ និងដំរីសៀមរាប នឹងធ្វើឡើងនៅព្រឹកថ្ងៃទី​២៨ ខែមក​រា ឆ្នាំ ២០២៣ នៅទីលានបាល់ទះ វិសាខា ​។ រវាងក្រុមទាំងពីរនេះអ្នកដែលឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពេលរសៀលថ្ងៃដដែលដោយប៉ះជាមួយក្រុមពង្រូល កំពង់ស្ពឺ ដើម្បីដណ្ដើមយកពានរង្វាន់ Slamball ដែលរៀបចំដោយក្រុមហ៊ុន Sabay និងក្រុមហ៊ុន Anchor ៕ អត្ថបទសហការ