ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រួម​គ្នា​សង់​អគារ​ម​តេ្ត​យ្យ​សហគមន៍ ​នៅ​តំបន់​ដាច់​ប្រ​យា​ល​មួយ​កន្លែង​ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​កាត់​បន្ថយ​អត្រា​បោះបង់​ចោលការ​សិក្សា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​គំនិត​ផ្តួចផ្តើម​របស់​លោក​ជំទាវ​ សឿ សុជាតា មូលនិធិ​វេស​ឡាញ​ តំណាង​ដោយ​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ក្លឹ​ប​សេដ្ឋ​ជន…

រាជធានីភ្នំពេញ ៖ ដោយ​គំនិត​ផ្តួចផ្តើម​របស់​លោក​ជំទាវ​ សឿ សុជាតា មូលនិធិ​វេស​ឡាញ​ តំណាង​ដោយ​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ក្លឹ​ប​សេដ្ឋ​ជន និង​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ខាំ ផែន ​(​ថ្នាំ​ពណ៌​ជាតិ​) រួម​គ្នា​សាងសង់​អគារ​ម​តេ្ត​យ្យ​សហគមន៍​នៅ​តំបន់​ដាច់​ប្រ​យា​ល​មួយ​កន្លែង​ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​ផ្តល់​នូវ​ការ​អប់រំ​ដ៏​ល្អ​ប្រសើរ កាត់​បន្ថយ​អត្រា​បោះបង់​ចោលការ​សិក្សា និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​របស់​សិស្សានុសិស្ស​ជាង ​១០០​ នាក់ ។

លោក​ជំទាវ សឿ សុជាតា អនុ​រដ្ឋ​លេខា​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ៖ «​កន្លង​មក​កុមារ​ក្នុងភូមិ​សន្លុង និង​ភូមិ​ត្រពាំង​ចាន់​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដើម្បី​ទៅ​សិក្សា​នៅ​បឋម​សិក្សា​មួយទៀត​ ។ ការ​លំបាក​នេះ​ជា​ឧបសគ្គ​ដល់​កុមារ​ក្នុងភូមិ និង​មួយ​ចំនួន​ទៀត​សម្រេចចិត្ត​បោះបង់​ចោលការ​សិក្សា ​។ ដោយ​មើលឃើញ​ពី​ឧបសគ្គ​នេះ នាង​ខ្ញុំ​រួម​នឹង​សប្បុរ​ជន​បាន​សហការ​គ្នា​សម្រេច​សាងសង​អគារ​ម​ត្តេ​យ្យ​សហគមន៍​នេះ​ឡើង សម្រាប់​កុមារ​បាន​បន្ត​ការ​សិក្សា ក៏​ដូច​ជា​រួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​តំបន់​ដាច់​ស្រយាល» ​។​

លោក​ជំទាវ​បាន​បញ្ជាក់​ថា អគារ​នេះ​សាងសង​អស់​ទឹកប្រាក់​ជាង​មួយ​ម៉ឺន​ដុល្លារ ដែល​មាន​ថវិកា​មួយ​ចំនួន​ជា​របស់​លោក​ជំទាវ​ផ្ទាល់ រួម​ជាមួយ​មូលនិធិ​វេស​ឡាញ ក្លឹ​ប​សេដ្ឋ​ធុរជន និង​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ខាំ ផែន ​(​ថ្នាំ​ពណ៌​ជាតិ​) ហើយ​ក៏​ជា​កម្លាំង​សាមគ្គី​ក្រោម​ដំបូល​សន្តិភាព​តែ​មួយ និង​ជា​សមិទ្ធផល​ថ្មី​នៃ​កម្លាំង​សទ្ធា​ជ្រះ​របស់​ក្រុមការងារ​ក្រសួង​អប់រំ​ចុះ​មូលដ្ឋាន​ស្រុក​បរិបូណ៌​ ។

អគារ​ម​ត្តេ​យ្យ​សហគមន៍​ស្តង់ដារ​ទំនើប​នេះ​ស្ថិត​នៅ​ភូមិ​សន្លុង ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​ ។ អគារ​មួយ​ខ្នង​នេះ​មាន ​៣​ បន្ទប់ អណ្តូងទឹក ធុង​ច​ម្រ​ស់​ទឹក​ស្អាត កន្លែង​លាងដៃ សួន​ជីវចម្រុះ ទោង បន្ទប់​សុខភាព បណ្ណាល័យ កុំព្យូទ័រ ប្រព័ន្ធ​អ៉ិន​ធឺ​ណិ​ត និង​ទីលានកីឡា​ផង​ដែរ ​៕ អត្ថបទសហការ