ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បង្ហោះ​ស្រា​បៀរ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​ ទៅ​លំហ​អាកាសជាមួយ​កំប៉ុង​ស្រា​បៀរ​ ហនុមាន ព្រី​មៀម ឡា​ហ្គឺ​ !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ ​២០២២ ៖ យុទ្ធនាការ​អាពាហ៍ពិពាហ៍​ថ្មី “I LOVE…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ ​២០២២ ៖ យុទ្ធនាការ​អាពាហ៍ពិពាហ៍​ថ្មី “I LOVE YOU TO THE MOON AND BACK” ដែល​បង្កើត​ឡើង​ដោយ ក្រុមហ៊ុន ​ហនុមាន ប៊ែ​វើ​រី​ជី​ស គឺជា​យុទ្ធនាការ​ទីផ្សារ​ដ៏​រំភើប និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត ដើម្បី​បន្ត​ជំរុញ​នូវ​ភាព​ច្នៃប្រឌិត​ថ្មី​នៅ​ប្រទេស​កម្ពុជា និង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងច្រើន​សម្រាប់​ប្រជាជន​កម្ពុជា និង​អតិថិជន​ទាំងអស់​ ។

ព្រឹត្តិការណ៍​នៃ​ការ​នាំ​យក​ស្រា​បៀរ ​ហនុមាន ព្រី​មៀម ឡា​ហ្គឺ ទៅ​កាន់​លំហ​អាកាស​ដំបូង​គេ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ ​២០២២ ដែល​ត្រូវ​បាន​បង្ហោះ​ចេញពី​រោងចក្រ​ផលិត​ភេសជ្ជៈ​ហនុមាន​ដ៏​ទំនើប និង​មាន​ស្តង់ដារ​ខ្ពស់ មា​នទី​តាំងនៅ​ផ្លូវជាតិ​លេខ ​៤ ក្នុង​ខេត្តកណ្តាល ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​យុទ្ធនាការ “I Love you to the moon and back” ក៏​ផ្តល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​ជាមួយ​ស្រា​បៀរ​ហនុមាន ព្រី​មៀម ឡា​ហ្គឺ និង ស្រា​បៀរ​ ហនុមាន ប្ល៊ែ​ក ដែល​ផ្តល់​ឱកាស​ដល់​គូ​ស្វាមីភរិយា​ទាំងអស់​មានសំណាង​ឈ្នះ​ផ្ទះល្វែង Shop House ថ្មី​ពី​ក្រុមហ៊ុន​ហនុមាន​អ៉ី​ស្ទេ​ត រួម​ជាមួយនឹង​ទឹកប្រាក់​បន្ថែម​សរុប​ចំនួន​ជាង 80,000,000 រៀល ផង​ដែរ សម្រាប់​គូ​ស្វាមីភរិយា​ជា​ច្រើន​ទៀត​ដែល​បាន​ទិញ​ស្រា​បៀរ​ ហនុមាន ​សម្រាប់​ពិធី​មង្គលការ​របស់​ពួក​គេ ​។

លោក Geschke Charles Winston នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​ហនុមាន ប៊ែ​វើ​រី​ជី​ស បាន​មាន
ប្រសាសន៍ និង​សម្តែង​ចំណាប់អារម្មណ៍​ថា ​យុទ្ធនាការ “I LOVE YOU TO THE MOON AND BACK” ថ្មី​នេះ គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្តល់​នូវ​ភាព​រំភើប​សប្បាយ​រីករាយ និង​ចូលរួម​អបអរ​ដល់
គូ​ស្វាមីភរិយា​ដែល​នឹង​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍ និង​បាន​ជឿជាក់​ដោយ​ជ្រើសរើស​យក​ស្រា​បៀរ ហនុមាន ​សម្រាប់​ពិធី​មង្គលការ​របស់​ពួក​គេ​ ។

លោក​បាន​បន្ត​ទៀត​ថា «កម្មវិធី​នេះ គឺ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ពោរពេញ​ដោយ​ទំនើប​កម្ម​ដំបូង
គេ​នៅ​ប្រទេស​កម្ពុជា និង​សម្រាប់​ក្រុមហ៊ុន​ហនុមាន ប៊ែ​វើ​រី​ជី​ស នៃ​ការ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ
សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេង​ៗ ជូន​ដល់​ប្រជា​ជាន​កម្ពុជា និង​អតិថិជន​ទាំងអស់​ទូ​ទាំង​ប្រទេស​» ។

តាម​រយៈ​កម្មវិធី​កន្លង​មក និង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ទាំងនេះ វា​ពិតជា​សបញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន​ហនុមាន ប៊ែ​វើ​រី​ជី​ស ពិតជា​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​កសាង​ស្លាក​សញ្ញា​ហនុមាន​ដោយផ្តោត​ជា​សំខាន់​លើ​គុណភាព​ផលិតផល​ស្រប​តាម​គុណភាព​ស្តង់ដារ​អន្តរជាតិ​ ។ ស្លាក​សញ្ញា​ហនុមានបាន​ធ្វើការ​វិនិយោគ​ផ្តោត​យ៉ាង​សំខាន់​បំផុត​លើ​ផលិតផល​ដើម្បី​ក្លាយជា​ស្រា​បៀរ​គុណភាព​ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា និង​មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ពិសេស​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​ដំបូង​គេ​ដើម្បី​បង្ហាញ​ពី​កម្រិតស្តង់ដារ​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ស្តង់ដារ​ផលិតផល​ប្រទេស​កម្ពុជា​ដែល​បាន​ឈាន​ទៅ​ដល់​ការ​ឈរជើង​ប្រកបដោយ​មោទនភាព វិសាលភាព និង​ឧត្តមភាព​នៅ​លើ​ឆាក​អន្តរជាតិ​ ។

សម្រាប់​អតិថិជន​ទាំងអស់​ដែល​នឹង​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍ ហើយ​ជ្រើសរើស​យក​ស្រា​បៀរ
ហនុមាន ក្នុង​ថ្ងៃ​ដ៏​វិសេសវិសាល​ជាមួយ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​នេះ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​មហិមាផង​ដែរ ​។ សូម​ធ្វើការ​ទំនាក់ទំនង​មក​កាន់ ក្រុមហ៊ុន​ហនុមាន ប៊ែ​វើ​រី​ជី​ស ឥឡូវនេះ ដើម្បី​ទទួល​បាន​ព័ត៌មានលម្អិត​អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន​ដែល​ផ្តល់​ជូន​ពិសេស​នេះ​តាម​រយៈ​លេខ​ទូរស័ព្ទ​ ៖ 023 933 338 ​៕ អត្ថបទសហការ