ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លុយ ​២ ​ម៉ឺន​ដុល្លារ​ ពី​ស្រា​បៀរ កម្ពុជា ​ជួយ​បុរស​ម្នាក់​នៅ​តា​ខ្មៅ​បំពេញ​បំណង​ធ្វើ​ផ្ទះ​ថ្មីឱ្យ​ស្អាត

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គួរ​ឱ្យរំភើប​ជំនួស​បងប្រុស​ម្នាក់​រស់នៅ​ក្រុង​តា​ខ្មៅ​ ! ពិតជាដៃ​មានសំណាង​ខ្លាំង​គាស់​ឈ្នះ​រង្វាន់​ធំ ​២ ​ម៉ឺន​ដុល្លារ ​ពី​ស្រា​បៀរ កម្ពុជា ជួយ​គាត់​ធ្វើ​ផ្ទះ​ថ្មី​ឱ្យ​ស្អាត…

រាជធានីភ្នំពេញ ៖ គួរ​ឱ្យរំភើប​ជំនួស​បងប្រុស​ម្នាក់​រស់នៅ​ក្រុង​តា​ខ្មៅ​ ! ពិតជាដៃ​មានសំណាង​ខ្លាំង​គាស់​ឈ្នះ​រង្វាន់​ធំ ​២ ​ម៉ឺន​ដុល្លារ ​ពី​ស្រា​បៀរ កម្ពុជា ជួយ​គាត់​ធ្វើ​ផ្ទះ​ថ្មី​ឱ្យ​ស្អាត និង​បំពេញ​បំណងប្រាថ្នា​ក្នុង​ជីវិត​ជា​ច្រើន​ទៀត​ជាមួយ​លុយ​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ ។

បងប្រុស​ម្នាក់​នេះ ឈ្មោះ ឈៀង ដា​រ័ត្ត អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ ស្ថិត​ក្នុងភូមិ​លេខ ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានសំណាង​ក្លាយជា​បុរស​កំពូល​សំណាង​ទី​ ៥ ​ក្នុង​ខែវិច្ឆិកា​នេះ​ឈ្នះ​រង្វាន់​ធំ​ ២ ​ម៉ឺន​ដុល្លារ​ ពី​ស្រា​បៀរ កម្ពុជា​ ។

កាលពី​ស​ប្តា​ហ៍​មុន​នេះ បងប្រុស ឈៀង ដា​រ័ត្ត ដែល​មានមុខរ​បរជា​កម្មករ​រោងចក្រ​បាន​ទិញ​ស្រា​បៀរ កម្ពុជា​អស់ ២ កេស​កន្លះ យក​មក​ពិសា​ជុំ​គ្នា​ជាមួយ​បងប្អូន តែ​សំណាង​ខ្លាំង ជួប​លាភ​ធំ​ប្តូរ​វាសនា​ខ្លួន​មួយ​រំពេច ​។

បងប្រុស ឈៀង ដា​រ័ត្ត និយាយ​ដោយ​ក្តី​រំភើប​ក្តុកក្តួល​ក្នុង​ចិត្ត​ថា ​៖ «​ខ្ញុំ​ទិញ​ស្រា​បៀរ កម្ពុជា អស់ ២ កេស​កន្លះ ផឹក​ជុំ​គ្នា​ជាមួយ​បងប្អូន ៥ នាក់ ​។ ពេល​ហូប​ដល់​កន្លះ​កេស​ចុង​ក្រោយ ខ្ញុំ​ក៏​គាស់​ត្រូវ​រង្វាន់​២ ​ម៉ឺន​ដុល្លារ​ ។ ខ្ញុំ​អរ​ឡើង​ចង់​ហោះ​បង​អើយ ! ជីវភាព​កំពុង​ខ្វះខាត លុយ​ច្រើន​ដល់​ម៉្លឹងង​ខ្ញុំ​អាច​ធ្វើ​ផ្ទះ​ថ្មី​ឱ្យស្អាត និង​បំពេញ​បំណងប្រាថ្នា​ច្រើន​ណាស់ ខ្ញុំ​អរគុណ​ស្រា​បៀរ កម្ពុជា ​ខ្លាំង​ណាស់​ផ្តល់​រង្វាន់​ពិត​ៗ» ​។

នេះ​បាន​គេ​ហៅ​ថា ​វាសនា​មនុស្ស​ពិតជា​មើល​មិនឃើញ​មែន​បងប្អូន ​! តើ​នរណា​ជា​អ្នកមាន​សំណាង​បន្ទាប់​ព្រោះ​រង្វាន់​ធំ​ ២​ ម៉ឺន​ដុល្លារ​ មាន​ ៥ ​រង្វាន់​ជា​រៀង​រាល់​ខែ ? ៕ អត្ថបទសហការ