ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អស្ចារ្យ​ ! EZECOM LOVE PROMO អ៊ិ​ន​ធឺ​ណិ​ត​ទំហំ 30Mbps តម្លៃ​តែ $18​ប៉ុណ្ណោះ ​!

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម័យ​បច្ចុប្បន្ន​នេះ មនុស្ស​ស្ទើរ​គ្រប់​រូប​ គឺ​មាន​តម្រូវការ​ជា​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់់ អ៉ិន​ធឺ​ណិ​ត មិន​ថា​សម្រាប់​ការ​ធ្វើការ ការ​រៀនសូត្រ ការ​ទំនាក់ទំនង ស្រាវជ្រាវ…

រាជធានីភ្នំពេញ ៖ សម័យ​បច្ចុប្បន្ន​នេះ មនុស្ស​ស្ទើរ​គ្រប់​រូប​ គឺ​មាន​តម្រូវការ​ជា​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់់ អ៉ិន​ធឺ​ណិ​ត មិន​ថា​សម្រាប់​ការ​ធ្វើការ ការ​រៀនសូត្រ ការ​ទំនាក់ទំនង ស្រាវជ្រាវ និង​កម្សាន្ត​ជាដើម ​។ សេវា​អ៉ិ​ន​ធឺ​ណិ​ត​ដែល​មានគុណ​ភាព​ខ្ពស់ ដំណើរការ​រលូន ច្រើន​តែ​មាន​តម្លៃ​ខ្ពស់​ដែល​នាំ​អោយ​មានការ​លំបាក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម ​។ ការ​ស្វែងរក​អ៉ិន​ធឺ​ណិ​ត​ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ គឺជា​អ្វី​ដែល​ប្រជាជន​ខ្មែរ​ត្រូវការ មិន​ថា​នៅ​ទីក្រុង ឬ​ទីរួមខេត្ត​ ។

ថ្មី​ៗ​នេះ គេហទំព័រ និង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន EZECOM បាន​ផ្សាយ​ចេញ​នូវ​ប្រូ​ម៉ូ​សិន “LOVE PROMO” ដោយ​ផ្តល់​ជូន​ជា​ពិសេស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​បង្កើត​នូវ​អ៉ិន​ធឺ​ណិ​ត​ល្បឿន​លឿន​សម្រាប់​គេហដ្ឋាន 30Mbps ក្នុង​តម្លៃ​ត្រឹមតែ 18$ ក្នុង​មួយ​ខែ ដែល​ការ​ផ្តល់​ជូន​នេះ​ធ្វើ​ឡើង​ក្នុង​តែ​រយៈពេល ៣០​ថ្ងៃ​ប៉ុណ្ណោះ ​! លើស​ពី​នេះ ក្រុមហ៊ុន​បាន​បញ្ជាក់​ទៀត​ថា អតិថិជន​ដែល​បង់ថ្លៃ​សេវា 12 ខែ នឹង​ទទួល​បាន​អ៊ិ​ន​ធឺ​ណិ​ត​បន្ថែម​ ២ ​ខែ​ទៀត ព្រមទាំង​ការ​តម្លើង​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ! ។

លោកស្រី អ៊ុ​ន បូ​ផា​ន​នី នាយិកា​ទីផ្សារ​និង​ទំនាក់ទំនង ក្រុមហ៊ុន EZECOM មាន​ប្រសាសន៍​ថា​ ៖
«​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ និង​តម្រូវការ​របស់​អតិថិជន​ជា​ច្រើន ដែល​បាន​ស្នើ​សុំ​ថា ពេល​ណា EZECOM មាន​ប្រូ​ម៉ូ​សិន កញ្ចប់​សម្រាប់​គ្រួសារ​តូច ឬ​ប្រើ​សម្រាប់​ឯកជន ក្នុង​តម្លៃ​សមរម្យ ដែល​អ្នក​គ្រប់​គ្នា​អា​ចត​ភ្ជាប់ ​។ ពេល​នេះ​ការ​ទន្ទឹងរង់ចាំ​របស់​លោក​អ្នក​បាន​មក​ដល់​ហើយ ជាមួយ​អ៉ិ​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ថេរ​ជាមួយ​តម្លៃ​តែ 18$ តែ​ប៉ុណ្ណោះ ​! យើងខ្ញុំ ពិតជា​មាន​សេចក្តី​សោម​ន្ស​រីករាយ​យ៉ាង​ក្រៃ​លែង ក្នុង​ការ​ចែករំលែក​កម្មវិធី “LOVE PROMO” នេះ​ជូន​ដល់​អតិថិជន​គ្រប់​រូប ​!» លោក​អ្នក​ដែល​ចង់​ភ្ជាប់​អ៉ិ​ន​ធឺ​ណិ​ត ពេល​នេះ​ជា​ឱកាស​ដ៏​ល្អ​ហើយ ចូល​ទៅ​កាន់​តំណ​លីង​នេះ ៖https://sl.ezecom.com.kh/5love ឬ ស្កេ​ន​កូដ​ខាងក្រោម​ដើម្បី​ចុះ​ឈ្មោះ និង​ប្រើ​ប្រូ​ម៉ូ​កូដ “5LOVE” ដើម្បី​ទទួល​បានការ​តម្លៃ​ពិសេស​នេះ ​!

ប្រូ​ម៉ូ​សិន​នេះ​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី ៣១ តុលា ឆ្នាំ ​២០២២ នេះ​ហើយ​ ។
*​លក្ខខណ្ឌ​ផ្សេង​ៗ ត្រូវ​បាន​អនុវត្ត ​!
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖ 085 888 181
វេ​ប​សាយ ​៖ https://ezecom.com.kh/

អំពី ​EZECOM
Ezecom គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ិន​ធឺ​ណិ​ត​លំដាប់​ខ្ពស់​នៅ​កម្ពុជា ដែល​មាន​ភាគហ៊ុន​ខ្មែរ ១០០​ភាគរយ និងមាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិច​ធំ​ជាងគេ​នៅ​កម្ពុជា​ ។ ក្រុមហ៊ុន​បាន​ទទួល​វិ​ញ្ញាប​ន​ប័ត្រ ISO ៩០០១-២០០៨ ក្នុង​ឆ្នាំ ​២០១១ វិ​ញ្ញាប​ន​ប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ​ ២០១៨ និង ​២០២០ ហើយ​ក៏​បាន​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ដ៏​មាន​កិត្យានុភាព​ជា​ច្រើន​ផង​ដែរ​ ៕ អត្ថបទសហការ