ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក​.​ប​.​ប​. បើក​ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​បារី MEVIUS ក្លែងក្លាយ និង​បារី​ខុសច្បាប់ នៅ​ខេត្តតាកែវ

1 ឆ្នាំ មុន

ខេត្តតាកែវ​ ៖ ក្រោយ​ពី​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ចរាចរ​បារី​ក្លែងក្លាយ ក្លែងបន្លំ​ម៉ាក នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី…

ខេត្តតាកែវ​ ៖ ក្រោយ​ពី​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ចរាចរ​បារី​ក្លែងក្លាយ ក្លែងបន្លំ​ម៉ាក នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ​៨ ខែកញ្ញា ឆ្នាំ​ ២០២២ ​រួច​មក ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​ ២៩ ខែកញ្ញា ឆ្នាំ​ ២០២២ មកនេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដឹកនាំ​ដោយ​លោក ប៊ុ​ន ចំរើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​ផលិតផល​រំលោ.ភសិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន​បារី MEVIUS នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ ​។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​រក​ឃើញ និង​ដកហូត​នូវ​ផលិតផល​បារី​ម៉ាក MEVIUS ចំនួន​ពីរ​កេស​ធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែល​បាន​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​តាកែវ និង​នៅ​តាម​ផ្ទះ​ដេប៉ូ​លក់ទំនិញ​ ។ ក្រោយ​ពី​មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ដកហូត​រួច​ហើយ ក៏​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​លើ​ម្ចាស់​ទីតាំង​ដែល​បាន​ដាក់​តាំង​លក់​ផលិតផល​បារី​នេះ ក្រោម​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ ។

មន្ត្រី​ជំនា​ញក​.​ប​.​ប​. នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​ទីផ្សារ និង​ហាង ដេប៉ូ​លក់ទំនិញ​បន្ថែម​ទៀត ទូ​ទាំង​ប្រទេស ដើម្បី​បង្ក្រាប​ការ​ចរាចរណ៍​លក់ដូរ ចែកចាយ​នូវ​បារី​ក្លែងក្លាយ និង​ខុសច្បាប់ ព្រមទាំង​ទំនិញ​ដែល​មិន​មាន​អនុលោម​ភាព ក្លែងក្លាយ បន្លំ​ប្រភព​ដើម​ទំនិញ គ្មាន​ការ​ទទួលស្គាល់ ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់ ​។

តំណ​ភ្ជាប់​ទៅ​កាន់ សេចក្តីជូនដំណឹង​នៃ​ការ​ទប់ស្កាត់​នូវ​អំពើ​ល្មើស​ពាក់ព័ន្ធ​នឹង​ផលិតផល​ថ្នាំជក់ (​បារី​) ក្លែងក្លាយ​ ៖ https://www.facebook.com/ccfkh/posts/451061547063663 ៕ អត្ថបទសហការ