ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តោះ ​! មក​អាន​រឿង «​ស្នេហ៍​ដំបូង​របស់ខ្ញុំ​» ដែល​ដកស្រង់​ចេញពី​សាច់​រឿង​ពិត​របស់​ហ្វេ​ន OPPO Reno (វីដេអូ)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តើ​អ្នក​នៅ​ចង​ចាំ​អំពី​ស្នេហ៍​ដំបូង​ដែរ​ទេ ? គ្រប់​បទ​ពិសោធន៍​នៃ​ទំនាក់ទំនង សុទ្ធតែ​ផ្តល់​នូវ​និយម​ន័យ​មួយ និង​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​សម្រាប់​ជីវិត មិន​ខ្វល់​ថា​លទ្ធផល​ចុង​ក្រោយ​ទៅ​ជា​យ៉ាងណា ហោច​ណាស់​យើង​ក៏​ធ្លាប់​ស្រឡាញ់​គ្នា ឬ​យើង​ធ្លាប់​ជា​មនុស្ស​ដែល​គេ​ស្រឡាញ់​ខ្លាំង​កាលពីមុន…

រាជធានីភ្នំពេញ ៖ តើ​អ្នក​នៅ​ចង​ចាំ​អំពី​ស្នេហ៍​ដំបូង​ដែរ​ទេ ? គ្រប់​បទ​ពិសោធន៍​នៃ​ទំនាក់ទំនង សុទ្ធតែ​ផ្តល់​នូវ​និយម​ន័យ​មួយ និង​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​សម្រាប់​ជីវិត មិន​ខ្វល់​ថា​លទ្ធផល​ចុង​ក្រោយ​ទៅ​ជា​យ៉ាងណា ហោច​ណាស់​យើង​ក៏​ធ្លាប់​ស្រឡាញ់​គ្នា ឬ​យើង​ធ្លាប់​ជា​មនុស្ស​ដែល​គេ​ស្រឡាញ់​ខ្លាំង​កាលពីមុន ដូចនេះ​គួរតែ​រីករាយ​ហើយ​ទទួលយក​វា​ ។ តោះ​កុំ​ឲ្យ​ខាត​ពេល​មក​អាន​រឿង​ខ្លី «​ស្នេហ៍​ដំបូង​របស់ខ្ញុំ​» ដែល​ដកស្រង់​ចេញពី​សាច់​រឿង​ពិត​របស់​ហ្វេ​ន OPPO Reno​ ។

«​ខ្ញុំ ​និង​គូស្នេហ៍​ គឺ​ផ្តើម​ចេញពី​មិត្ត​ល្អ​នឹង​គ្នា ពួក​យើង​តែងតែ​ទៅ​រៀន និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​គ្នា យូរ​ៗ​ទៅ​ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ចូល​ចិត្ត និង​ស្រលាញ់​នាង​លើស​ពី​មិត្តភ័ក្តិ​ ។ ដោយ​មិន​ចង់​អូស​បន្លាយ​ពេលវេលា​យូរ ថ្ងៃមួយ​ខ្ញុំ​ចង់​សារភាព​ស្នេហ៍​ទៅ​កាន់​នាង ដូច្នេះ​ពួក​យើង​ក៏​ដើរទៅ​ផ្ទះ​ជាមួយ​គ្នា​ដូច​សព្វដង ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា រាល់ពេល​ដែល​នៅ​ក្បែរ​នាង​បេះដូង​ខ្ញុំ​លោត​ខុស​ចង្វាក់​ធម្មតា ហើយ​ខ្ញុំ​ក៏​បន្ត​សួរ​ថា តើ​នាង​អាច​ធ្វើ​ជា​សង្សារ​របស់ខ្ញុំ​បាន​ដែរ​ឬទេ ? ភ្លាម​ៗ​នោះ​នាង​ក៏​បាន​ឆ្លើយ​យល់ព្រម ហើយ​នាង​លួច​ញញឹម​ទាំង​អៀន រួច​និយាយ​ថា នាង​ក៏​ចូល​ចិត្ត​ខ្ញុំ​ដូច​គ្នា​ ។ គ្រាន់តែ​ឮ​ហើយ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ស្ទើរ​ហោះ ព្រោះ​មនុស្ស​ស្រី​ដែល​ខ្ញុំ​ស្រលាញ់​គេ​ក៏​ស្រលាញ់​ខ្ញុំ​វិញ​ដែរ ​។

ចាប់ពី​ថ្ងៃនេះ​តទៅ ពួក​យើង​ក៏​ចាប់ផ្តើម​នៅ​ក្បែរ​គ្នា​រាល់ថ្ងៃ​សឹង​គ្រប់ពេល ហើយ​រៀង​រាល់​ព្រឹក​ខ្ញុំ​ទម្លាប់​ផ្ញើ​សារ​ទៅ​នាង​ជាមួយនឹង​ពាក្យ Good Morning ហើយ​ពួក​យើង​ក៏​ចេញ​ទៅ​ញ៉ាំអាហារ​ពេល​ព្រឹក​ជាមួយ​គ្នា​មុន​ពេល​ទៅ​សាលារៀន ទោះបីជា​យើង​ជួប​គ្នា​រាល់ថ្ងៃ​ក៏​ពិតមែន ប៉ុន្តែ​ពេល​ត្រឡប់​ទៅ​ផ្ទះ​ពួក​យើង​នៅ Call រកគ្នា​និង​លេង Chat ជាមួយ​គ្នា​ធ្វើ​ឲ្យ​ទំនាក់ទំនង​យើង​ទាំង​ពីរ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​មាន​ពេល​ខ្លះ​យើង​ក៏​បាន​ពិភាក្សា​គ្នា​អំពី​អនាគត​ទៅ​ថ្ងៃ​ខាង​មុខ​នៅ​ពេល​ដែល​យើង​រៀន​ចប់​និង​មានការ​ងារ​ធ្វើ​រៀង​ៗ​ខ្លួន ​។

ពេលវេលា​ក៏​កាន់តែ​ដើរទៅ​មុខ​រយៈពេល 3 ឆ្នាំ​ក្រោយមក​ពួក​យើង​ហាក់​មមាញឹក​ជាមួយ​ការងារ​គ្មាន​ពេលវេលា​ដូច​មុន ហើយ​ទំនាក់ទំនង​របស់​យើង​ក៏​សាប​ម្តង​បន្តិច​ៗ​អារម្មណ៍ល្អ​ៗ​ចំពោះ​គ្នា​ដូច​ពី​មុន​ក៏​លែង​មាន​ ។ រហូត​ដល់​ថ្ងៃមួយ​ម្តាយ​របស់​នាង​ណែនាំ​និង​ផ្សំផ្គុំ​នាង​ទៅ​ជួបនឹង​បុរស​ផ្សេង ហើយ​នាង​ក៏​បាន​យល់ព្រម​រៀប​ការ​ជាមួយនឹង​គេ​ម្នាក់​នោះ​ដោយ​មិន​ស្ទាក់ស្ទើរ​អ្វី​សោះឡើយ ​។ នៅ​ពេល​ដែល​ខ្ញុំ​បានឮ​ដំណឹង​មួយ​នេះ​ហើយ ខ្ញុំ​ពិតជា​យំសោក​បោក​ខ្លួន ពិបាកចិត្ត​ខ្លាំង​ណាស់ ព្រោះ​អារម្មណ៍​ខ្ញុំ បេះដូង​ខ្ញុំ​នៅ​ស្រលាញ់​នាង​ខ្លាំង​ណាស់ តែ​បែរជា​នាង​ត្រូវ​ទៅ​រៀប​ការ​ជាមួយនឹង​អ្នក​ផ្សេង​ទៅ​វិញ ប៉ុន្តែ​ខ្ញុំ​មិន​ខឹង​នាង​ទេ ខ្ញុំ​មិន​អន់ចិត្ត​នាង​ទេ ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​ត្រឹមត្រូវ ដែល​នាង​សម្រេចចិត្ត​បែប​នេះ​ព្រោះ​ប្រហែលជា​នាង​មាន​ហេតុផល​របស់​នាង​ ។

មិនយូរ​ប៉ុន្មាន​ថ្ងៃ​ពិសេស​របស់​នាង​ក៏​ឈាន​ចូល​មក​ដល់ ជា​ថ្ងៃ​ដែល​ខ្ញុំ​ឈឺចិត្ត និង​ចង​ចាំ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ​នៅ​ក្នុង​ជីវិត​មួយ​នេះ ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាត់​បេះដូង​អស់​មួយ​ចំហៀង​។ នេះ​គឺជា​ស្នេហ៍​ដំបូង​របស់ខ្ញុំ ទោះបីជា​ឥឡូវ​ខ្ញុំ​មិនមែន​ជា​សង្សារ មិន​មាន​ឋានៈ​អ្វី​នៅ​ក្នុង​បេះដូង​របស់​នាង​ទៀត​ក៏​ដោយ តែ​យ៉ាងណា​ក៏​ពួក​យើង​ធ្លាប់​ស្រលាញ់​គ្នា​ដែរ ដូច្នេះ​ខ្ញុំ​មាន​តែ​ជូនពរ​ឲ្យ​នាង​មាន​សុភមង្គល និង​ចាប់ដៃ​គ្នា​ជាមួយ​ស្វាមី​របស់​នាង​ដល់​ចាស់​កោង​ខ្នង» ​។​

ចង់​ដឹង​ថា​កម្មវិធី «OPPO Reno SUPERFANS Festival» មាន​អ្វី​ពិសេស​ដល់​អ្នកគាំទ្ ? កុំ​ភ្លេច​រង់ចាំ​តាមដាន​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ទាំងអស់​គ្នា​ ។ សូម​រំ​ឮ​កថា នេះ​ជា​ឆ្នាំ​ទី ​6 ហើយ​ដែល OPPO នៅ​ជាមួយ​អ្នក និង​តែងតែ​នាំ​យក​នូវ​ស្មា​ត​ហ្វូ​ន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ឲ្យ​មាន​សមត្ថភាព​ថតរូប​កាន់តែ​អស្ចារ្យ រចនាបថ​រូបរាង​កាន់តែ​ទាន់សម័យ ហើយ​គោលបំណង​ចម្បង​របស់​យើង​គឺ​ចង់​ផ្តល់​ឲ្យ​អតិថិជន​នូវ​អ្វី​ដែល​ថ្មី និង​ឈាន​មុខជា​និច្ច ហើយ​យើង​នឹង​បន្ត​នៅ​ជាមួយ​គ្នា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​រួម​គ្នា ​។ ដូច្នេះ ​! កុំ​ភ្លេច​ទន្ទឹងរង់ចាំ​មើល​ថា​តើ OPPO នឹង​មាន​អ្វី​ប្លែក​ចែក​ជូន​ដល់​ហ្វេ​ន​ៗ OPPO Reno នា​ពេល​ខាង​មុខ​នេះ ?

ទន្ទឹម​គ្នា​នេះ​ផង​ដែរ បើ​សង្កេត​ឃើញ​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ក្នុងអំឡុងពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​ 15 តុលា 2022 OPPO មានការ​ចែក​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​រង្វាន់ សម្រាប់​ហ្វេ​ន​គ្រប់​ជំនាន់​របស់ Reno ដោយ​គ្រាន់តែ Like និង Share បង្ហោះ​រូប​មួយ​សន្លឹក​ដែល​ទាក់ទង​នឹង Reno ស៊េរី​ណា​ក៏​បាន លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន (​ដាក់​ជា​សាធារណៈ​) ភ្ជាប់​នឹង #OPPORenoFansFestival #Together6th រួច Screenshot យក​មក Comment ខាងក្រោម​នេះ ៖

https://bit.ly/3fbVKh6

បញ្ជាក់ ​៖ ការ​បង្ហោះ​រូបភាព​ភ្ជាប់​មក​ជាមួយ​សាច់​រឿង​ដែល​មាន​ន័យ​នឹង​ទទួល​បាន​រង្វាន់​ពិសេស​ទី 1 និង​ទី 2 ។ ហើយ​ការ​ជ្រើស​យក​ហ្វេ​ន​ដែល​អនុវត្ត​គ្រប់​លក្ខខណ្ឌ ហើយ​ផ្តល់​រង្វាន់​ជូន​ទៅ​តាម​ចំណាត់ថ្នាក់ ។ ចំពោះ​កាដូ​រួម​មាន​ ៖ 1. តុក្កតា​មាស Ollie (Limited Edition) ចំនួន 3 | 2. កាស​ឥត​ខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កា​តាប​ស្ពាយ ចំនួន 10 | 4. ជញ្ជីង​វៃឆ្លាត ចំនួន 10​។ សម្រាប់​ព័ត៌មាន​លម្អិត​លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​ផេ​គ​ផ្លូវការ​របស់ OPPO ៕ អត្ថបទសហការ