ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ៤ នៅ​ប្រទេស​ថៃ ដែល​ពលរដ្ឋ​ខ្មែរ​អាច​ស្កែ​ន​ទូទាត់ QR ជាមួយ អេ​ស៊ី​លី​ដា​ម៉ូ​បាល

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​រៀបចំ​ដំណើរការ​បង្កើត​កូដ QR សម្រាប់​ការ​ទូទាត់​ឆ្លង​ប្រទេស​ក្នុង​ចំណោម​អាស៊ាន (​សមាគម​ប្រជាជាតិ អាស៊ី​អាគ្នេយ៍​)…

រាជធានីភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​រៀបចំ​ដំណើរការ​បង្កើត​កូដ QR សម្រាប់​ការ​ទូទាត់​ឆ្លង​ប្រទេស​ក្នុង​ចំណោម​អាស៊ាន (​សមាគម​ប្រជាជាតិ អាស៊ី​អាគ្នេយ៍​) ។ ដោយ​មានការ​កំណត់​ពី ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អាជ្ញាធរ​រូបិយ​វត្ថុ និង​ធនាគារកណ្តាល​របស់​កម្ពុជា នោះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នឹង​បង្កើត​កូដ QR សម្រាប់​ការ​ទូទាត់​ឆ្លង​ដែន​រវាង​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ឡាវ ខណៈ​ដែល​កូដ QR របស់​ធនាគារ​ត្រូវ​បាន​ប្រើ​រួច​ហើយ​នៅ​ក្នុង​ប្រទេស​ថៃ ចាប់តាំងពី​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២០ ។

សម្រាប់​ពលរ​ដ្ខ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ចាប់ពី​ពេល​នេះ​ទៅ​លែង​បារម្ភ​ពី​ការ​ទុកដាក់​ប្រាក់​តាម​ខ្លួន លែង​បារម្ភ​ពី​អត្រា​ប្តូរ​ប្រាក់​ទៀត​ហើយ ដោយសារ​ពេល​នេះ​មាន​ធនាគារ ៤ ហើយ​នៅ​ប្រទេស​ថៃ​ដែល​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្កេ​ន​ទូទាត់​ជា​ប្រាក់​រៀល​តាម QR ជាមួយ​អេ​ស៊ី​លី​ដា​ម៉ូ​បាល​បាន​រហូត​ដល់ ៥ លាន​រៀល ក្នុង​មួយ​ថ្ងៃ តាម​រយៈ​គណនី អេ​ស៊ី​លី​ដា​ម៉ូ​បាល និង ១០​ លាន​រៀល​ក្នុង​មួយ​ថ្ងៃ តាម​រយៈ​គណនី ធនាគារ អេ​ស៊ី​លី​ដា បាន​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស ​។ ធនាគារ ៤ នោះ មាន​ដូច​ជា ៖ – Kasikornbank (KBank) – Siam Commercial Bank (SCB) – Bangkok Bank – Bank of Ayudhya ។

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន (៤) គឺ​៖ ១) វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា ២) អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី ៣) ធនាគារ អេ​ស៊ី​លី​ដា ឡាវ លី​មី​ធី​ត និង ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេ​ស៊ី​លី​ដា មី​យ៉ា​ន់​ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន​ម៉ា ​។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៨,៣៤ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក សមតុល្យ​ឥណទាន​សរុប​ចំនួន ៦ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៦,០១ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​អតិថិជន​ប្រមាណ​ជាង ៣,៥៩​ លាន​នាក់ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២២ ​នេះ ​។ គិត​ត្រឹម​ដំណាច់​សីហា ឆ្នាំ​ ២០២២ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​អ្នក​ប្រើប្រាស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល លើស ២,៥​ លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម​ចំនួន ១៧៥ ​ពាន់​ ៕