ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia អបអរ​ខួប ១​ ឆ្នាំ​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​ ២៩ ខែកញ្ញា ឆ្នាំ​ ២០២២ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​ ២៩ ខែកញ្ញា ឆ្នាំ​ ២០២២ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia ប្រារព្ធ​ខួប​ ១ ​ឆ្នាំនៅ​កម្ពុជា​បន្ទាប់​ពី​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ក្នុង​ខែកញ្ញា ឆ្នាំ ​២០២១ ​។ អំឡុង​ពេល​មួយ​ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​ធ្វើ​ប្រតិបត្តិការ​ក្រោម​ចក្ខុវិស័យ​ក្នុង​ការ​ផ្តល់​បទ​ពិសោធន៍​ថ្មី​លើ​សេវា​ធានា​រ៉ាប់រង និង​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​ជូន​ដល់​អតិថិជន ក្រុម​គ្រួសារ​កម្ពុជា ដៃគូ​អាជីវកម្ម និង​សហគមន៍ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ច្បាស់ ​ក្នុង​ការ​ជំរុញ​ការ​រស់នៅ​ប្រកបដោយ​ភាព​រីករាយ ​។

សមិទ្ធផល​សំខាន់​ៗ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​សម្រេច​បាន​មាន​ដូច​ជា ​៖
•​ ​ហេដ្ឋារចនាសម្ព័ន្ធ cloud-based ១០០% ដើម្បី​ជួយ​គាំទ្រ​ប្រតិបត្តិការ​អាជីវកម្ម ក៏​ដូច​ជា​របៀបរបប​នៃ​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន និង​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ផង​ដែរ
•​ ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដូច​ជា​ ៖ FWD សន្សំ​ខ្លី​ៗ FWD សង​កម្ចី និង LifeCancerCare
•​ ​ការ​សម្ពោធ E-Gen Kid ដែល​ជា​កម្មវិធី​បង្កើត​ឱ្យ​មានការ​ចូលរួម​ពី​អតិថិជន និង​ផ្តល់​នូវ​ការ​អប់រំ ព្រមទាំង​ការ​កម្សាន្ត​សម្រាប់​កូន​ៗ​របស់​អតិថិជន
•​ ​មាន​ទីប្រឹក្សា​ឆ្នើម​ដែល​បំពេញ​គ្រប់​លក្ខខណ្ឌ​ជា​សមាជិក​លំដាប់​ពិភពលោក Million Dollar Round Table (MDRT) ចំនួន ៤ រូប ដែល​ក្នុង​នោះ មាន​ទីប្រឹក្សា ​១ ​រូប​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សន្និបាត​អន្តរជាតិ MDRT នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី កាលពី​ខែសីហា ឆ្នាំ​ ២០២២
•​ ​ការ​ចាប់​ដៃគូ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន និង​ស្ថាប័ន​ឈានមុខ​ក្នុងស្រុក ដូច​ជា​ធនាគារ ជីប ម៉ុង ហ្វឺ​ស ហ្វា​យ​នែ​ន វិទ្យាស្ថាន TUX Global ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍ LuyBook, CamboFinance, RMA Cambodia និង​ដៃគូ​ជា​ច្រើន​ទៀត
•​ ​ការ​សម្ពោធ​កម្មវិធី​ទូរស័ព្ទ​ដៃ ‘Omne’ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ​អំពី​បណ្ណ​សន្យា​រ៉ាប់រង ជាមួយនឹង​មុខងារ​សុខភាព និង​កម្មវិធី​កម្សាន្ត​ជា​ច្រើន
•​ ​ការ​សម្ពោធ​យុទ្ធនាការ​ផ្សព្វផ្សាយ ‘press play’ ដែល​ជួយ​ជំរុញ​ឱ្យ​មានការ​រស់នៅ​ប្រកបដោយ​ភាព​រីករាយ
•​ ​ការ​បរិច្ចាគ​អំ​ពូ​ល​សូ​ឡា ១០០០ ដើម​ទៅ​កាន់​សហគមន៍ ការ​ចែករំលែក​ចំណេះដឹង​ពី​សុខភាព និង​ហិរញ្ញវត្ថុ និង​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន​ទៀត
•​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បែប​ឌី​ជី​ថ​ល​ថ្មី​ដែល​មាន​ភាព​ច្នៃប្រឌិត​បំផុត​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២១ ពី​ស្ថាប័ន Global Business Outlook នៅ​ចក្រភព​អង់គ្លេស​ ។

លោក ចាន់ រ​ដ្ឋា អគ្គនាយក​នៃ​ក្រុមហ៊ុន FWD Cambodia បាន​មាន​ប្រសាសន៍​ថា​ ៖ “​ដំណើរការ​ដែល​ក្រុមការងារ​របស់​យើង​បាន​ធ្វើ​រួម​គ្នា​រយៈពេល​មួយ​ឆ្នាំ​មកនេះ គឺជា​ជោគជ័យ​ដ៏​ធំធេង​បំផុត​មួយ​ ។ យើង​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​តាំង​តែ​ពី​ថ្ងៃ​ដំបូង​ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ល្អជា​មួយ​ដៃគូ​អាជីវកម្ម និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​។ នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ ហើយ​យើង​មានរឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ FWD ទាំងអស់ អតិថិជន ដៃគូ​អាជីវកម្ម និង​សហគមន៍ ជា​ពិសេស​គឺ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ ដែល​តែង​ផ្តល់​ទំនុកចិត្ត និង​ការ​គាំទ្រ​ដល់​យើងខ្ញុំ​រហូត​មក​ ។​”

ជាមួយនឹង​ការ​ជ្រោមជ្រែង​ពី​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ក្រុមហ៊ុន​បាន​នាំ​មក​នូវ​ដំណោះស្រាយ​ធានា​រ៉ាប់រង​អាយុជីវិត និង​ការ​ការពារ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ជំរុញ​ឱ្យ​អតិថិជន​របស់​ខ្លួន​រស់នៅ​ដោយ​ភាព​រីករាយ ។

អំពី​ក្រុមហ៊ុន FWD
ក្រុមហ៊ុន FWD (FWD Group) ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី​ដែល​មាន​អតិថិជន​ប្រមាណ ១០ លាន​នាក់​ក្នុង​ទីផ្សារ​ចំនួន ១០ ដោយ​ក្នុង​នោះ​រួម​មាន​ទីផ្សារ​ដែល​រីក​ចម្រើន​រហ័ស​បំផុត​ក្នុង​ពិភពលោក​លើ​វិស័យ​ធានា​រ៉ាប់រង​ផង​ដែរ ​។ ក្រុមហ៊ុន FWD ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ទ្វីបអាស៊ី​ក្នុង​ឆ្នាំ ២០១៣ ហើយ​ជា​ក្រុមហ៊ុន​ដែល​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​បំផុត​ក្នុង​ការ​ផ្ដល់​បទ​ពិសោធន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ​។ តាម​រយៈ​យុទ្ធសាស្ត្រ​ក្នុង​ការ​យក​អតិថិជន​ជា​គោល ក្រុមហ៊ុន FWD មាន​គោលដៅ​ក្នុង​ការ​ផ្ដល់​បទ​ពិសោធន៍​ថ្មី​លើ​សេវា​ធានា​រ៉ាប់រង​ជូន​ដល់​អតិថិជន ​។
ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើម​ប្រតិបត្តិការ​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែកញ្ញា ឆ្នាំ ២០២១ និង​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បែប​ឌី​ជី​ថ​ល​ថ្មី​ដែល​មាន​ភាព​ច្នៃប្រឌិត​បំផុត​ក្នុង​ប្រទេស​កម្ពុជា ពី​ស្ថាប័ន Global Business Outlook Awards នៅ​ចក្រភព​អង់គ្លេស ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ​៖ www.fwd.com.kh ៕ អត្ថបទសហការ