ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន FWD ប្រកាស​សម្ពោធ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ «press play» (វីដេអូ)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន FWD បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​មានឈ្មោះ​ថា «press play» ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការ​ជួយ​លើកទឹកចិត្ត…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន FWD បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​មានឈ្មោះ​ថា «press play» ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការ​ជួយ​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ប្រជាជន​នៅ​តំបន់​អាស៊ី​រស់នៅដោយ​ភាព​រីករាយ ​។

យុទ្ធនាការ «press play» ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ដំណើររឿង​របស់​បុគ្គល ៦ ​រូប និង​បាន​ឆ្លុះ​បញ្ចាំង​ពី​រឿងរ៉ាវ និង​ជីវិត​ពិត​ដែល​កើត​មាន​ឡើង នៅ​ក្នុង​បទ​ពិសោធន៍​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​អាស៊ី ​។ បុគ្គល​ទាំង ៦​ នាក់​សុទ្ធតែ​បាន​ត្រឡប់​ទៅ​គិត​ពី​ជីវិត និង​ស្វែង​យល់​ពី​គោលដៅ និង​ក្តី​ស្រមៃ​របស់​ពួក​គាត់ ដើម្បី​ចាប់ផ្តើម​ផ្សា​ភ្ជាប់​ទំនាក់ទំនង ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ ធ្វើ​អ្វី​ដែល​ពួក​គាត់​ពេញចិត្ត សាកល្បង​រឿង​ថ្មី​ៗ និង​ផ្លាស់​ប្ដូរ​ទម្លាប់​នៃ​ការ​រស់នៅ​ជាដើម ​។

​យុទ្ធនាការ​នេះ​បាន​ចាប់​យក​សញ្ញា “play” ដែល​ជា​សញ្ញា​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​មួយ ដែល​នេះ​ដើរ​ស្របគ្នា​ល្អ​បំផុត​ទៅ​នឹង​ទស្សនៈ​របស់​ក្រុមហ៊ុន FWD ក្នុង​ការ​ជំរុញ​ឱ្យ​មានការ​រស់នៅ​ប្រកបដោយ​ភាព​រីករាយ និង​ទំនុកចិត្ត​តាម​រយៈ​សេវា​ធានា​រ៉ាប់រង ​។

លោក ចាន់ រ​ដ្ឋា អគ្គនាយក​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia បាន​មាន​ប្រសាសន៍​ថា​៖ «​តាម​រយៈ​យុទ្ធនាការ «press play» យើង​ចង់​លើកទឹកចិត្ត​ឱ្យ​មនុស្ស​គ្រប់​គ្នា​ចាប់ផ្ដើម​សកម្មភាព​ពី​ពេល​ឥឡូវនេះ ​ដើម្បី​សម្រេច​គោលដៅ និង​ក្ដី​សុបិន​ដែល​ខ្លួន​មាន ​។ អត្ថន័យ​នៃ​យុទ្ធនាការ​នេះ ​គឺ​ចង់​ផ្ដល់​នូវ​ការ​រស់នៅ​ប្រកបដោយ​ភាព​រីករាយ ​ទាំង​ក្នុង​ជីវិត​បុគ្គល និង​ជីវិត​ការងារ​ផង​ដែរ​ ។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្រៃ​លែង​ដែល​យើង​អាច​នាំ​យក​យុទ្ធនាការ​នេះ ​មក​កាន់​ប្រទេស​កម្ពុជា» ​។​

ក្រុមហ៊ុន FWD បាន​សហការ​ជាមួយ​ក្រុមហ៊ុន TBWA នៅ​សិង្ហ​បុរី​, Sixtoes TV និង AIRBAG ក្នុង​ការ​ថត​និង​ផលិត​វី​ដេ​អូ​ នៅ​ទីតាំង​ចំនួន ៥ ​ផ្សេង​គ្នា ដើម្បី​បង្កើត​យុទ្ធនាការ​ថ្មី​នេះ​ឡើង​ ។

យុទ្ធនាការ​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ទាំង​នៅ​លើ​ទូរទស្សន៍ និង​តាម​បណ្តាញ​សង្គម​នៅ​តាម​ទីផ្សារ​ទាំងអស់​របស់​ក្រុមហ៊ុន FWD ទូ​ទាំង​តំបន់​អាស៊ី​រួម​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អំពី​ក្រុមហ៊ុន FWD
ក្រុមហ៊ុន FWD (FWD Group) ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី​ដែល​មាន​អតិថិជន​ប្រមាណ ១០ លាន​នាក់​ក្នុង​ទីផ្សារ​ចំនួន ១០ ដោយ​ក្នុង​នោះ​រួម​មាន​ទីផ្សារ​ដែល​រីក​ចម្រើន​រហ័ស​បំផុត​ក្នុង​ពិភពលោក​លើ​វិស័យ​ធានា​រ៉ាប់រង​ផង​ដែរ​។ ក្រុមហ៊ុន FWD ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ទ្វីបអាស៊ី​ក្នុង​ឆ្នាំ ២០១៣ ហើយ​ជា​ក្រុមហ៊ុន​ដែល​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​បំផុត​ក្នុង​ការ​ផ្ដល់​បទ​ពិសោធន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​។ តាម​រយៈ​យុទ្ធសាស្ត្រ​ក្នុង​ការ​យក​អតិថិជន​ជា​គោល ក្រុមហ៊ុន FWD មាន​គោលដៅ​ក្នុង​ការ​ផ្ដល់​បទ​ពិសោធន៍​ថ្មី​លើ​សេវា​ធានា​រ៉ាប់រង​ជូន​ដល់​អតិថិជន​។

ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើម​ប្រតិបត្តិការ​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែកញ្ញា ឆ្នាំ ២០២១ និង​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បែប​ឌី​ជី​ថ​ល​ថ្មី​ដែល​មាន​ភាព​ច្នៃប្រឌិត​បំផុត​ក្នុង​ប្រទេស​កម្ពុជា ពី​ស្ថាប័ន Global Business Outlook Awards នៅ​ចក្រភព​អង់គ្លេស​ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​៖ www.fwd.com.kh ៕ អត្ថបទសហការ