ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ezecom ​ធ្វើ​បច្ចុប្បន្នភាព​ក្នុង​កា​រត​ភ្ជាប់​បណ្តាញ អ៊ិន​ធឺ​ណិ​តរបស់​អតិថិជន​ដែល​បាន​ផ្ទេរ​មក

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អតិថិជន​ជាទី​គោរព ! តាំងពី​ថ្ងៃ​ដែល​បាន​ប្រកាស​ក្នុង​ការ​ទទួលយក​អតិថិជន Opennet នៅ​ក្នុង​ខែឧសភា​កន្លង​មក ក្រុមហ៊ុន Ezecom បាន​ស្វះស្វែង​ជួសជុល​បណ្តាញ​សេវា​ដែល​ខូចខាត​បាន​ជាង​…

រាជធានីភ្នំពេញ ៖ អតិថិជន​ជាទី​គោរព ! តាំងពី​ថ្ងៃ​ដែល​បាន​ប្រកាស​ក្នុង​ការ​ទទួលយក​អតិថិជន Opennet នៅ​ក្នុង​ខែឧសភា​កន្លង​មក ក្រុមហ៊ុន Ezecom បាន​ស្វះស្វែង​ជួសជុល​បណ្តាញ​សេវា​ដែល​ខូចខាត​បាន​ជាង​ ៤​ ម៉ឺន​រួច​ហើយ និង​នៅ​តែ​បន្ត​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ប្រាកដ​ថា ​អតិថិជន​របស់​យើង​នឹង​បាន​ទទួល​នូវ​សេវា​អ៉ិន​ធឺ​ណិ​ត​ដែល​រលូន មិន​រអាក់រអួល ​។

ក្រុមការងារ​យើងខ្ញុំ​បាន​ខិតខំ​ធ្វើការ​ទាំង​ថ្ងៃ​និង​យប់ ៧​ ថ្ងៃ​ក្នុង​ ១​ ស​ប្តា​ហ៍ ដើម្បី​ធ្វើការ​ជួសជុល និង​ស្តារ​ឡើង​វិញ​នូវ​ខ្សែបណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​ដែល​បាន​កាត់​ផ្តាច់ និង​សម្ភារដែល​បាន​ខូចខាត ​។ កំឡុង​ពេល​នេះ​យើងខ្ញុំ​បាន​រក​ឃើញ​ថា ខ្សែបណ្តាញ​ចាស់​ទាំងនោះ​បាន​ខូច និង​ត្រូវ​បាន​បំផ្លាញ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ទទួលយក​បាន មិន​អាច​សូ​ម្បី​តែ​ក្នុង​កម្រិត​មធ្យម​នៃ​ស្តង់ដារ​ឧស្សាហកម្ម​ពិភពលោក​ ។ អាស្រ័យ​ដោយ​មានការ​ខូចខាត​បែប​នេះ​ហើយ ទើប​បណ្តាល​អោយ​ការ​ផ្គត់ផ្គង់​អ៉ិន​ធឺ​ណិ​ត​មាន​បញ្ហា និង​កាត់​ផ្តាច់ ​។ ក្រុមហ៊ុន Ezecom កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ដើម្បី​កាត់​បន្ថយ​បញ្ហា​ទាំងនេះ ​។

បន្ថែម​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​ពង្រឹង និង​បន្ថែមចំនួន​បុគ្គលិក ផ្នែក​បម្រើសេវា​អតិថិជន និង​ផ្នែក​បច្ចេកទេស ដើម្បី​ធានា​នូវ​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​តម្រូវការ​អតិថិជន​ដ៏​ច្រើន​នា​ពេល​នេះ​ ។ ទោះបីជា​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន​បែប​នេះ​ក៏​ដោយ ក៏​ក្រុមការងារ​យើងខ្ញុំ​នៅ​តែ​ពុះពារ និង​សម្រេច​បាន​នូវ​សម​ទ្ធិ​ផល​ជា​ច្រើន​ដូច​ជា​ ៖

១. ការ​ស្តារ និង​ត​ភ្ជាប់​ខ្សែបណ្តាញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ សម្រាប់​ខែឧសភា និង​មិថុនា នៅ​តែ​ខេត្ត​ព្រះ​សីហ​នុ​ តែ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​រួចរាល់​ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ហើយ​យើងខ្ញុំ​រំពឹង​ទុក​ថា ការ​ជួសជុល​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។ ក្រុមការងារ​បច្ចេកទេស​របស់​យើង បាន​នឹង​កំពុង​ស្តារ​ខ្សែរ​បណ្តាញ​យ៉ាងច្រើន​ករណី​នៅ​ខែកក្កដា​នេះ និង​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ការ​ផ្តល់​ជូន​នូវ​គុណភាព​នៃ​សេវាកម្ម​កាន់តែ​ប្រសើរ​ឡើង​ ។

២. ពង្រឹង​ប្រសិទ្ធភាព​ផ្នែក​បម្រើសេវា​អតិថិជន​អោយ​កាន់តែ​ប្រសើរ​ឡើង ជាមួយនឹង​ការ​រៀបចំ​ផែនការ​ដែល​មាន​រចនាសម្ព័ន្ធ​ធ្វើ​យ៉ាងណា ឱ្យ​អត្រា​នៃ​ការ​ខ​ល​ចូល​របស់​អតិថិជន​តែ​មិន​បាន​ជួប​បុគ្គលិក​ផ្នែក​ម​ប្រើ​សេវាកម្ម​ធ្លាក់​ទៅ​កម្រិត​សូន្យ​ ។ យើងខ្ញុំ​នៅ​តែ​បន្ត​យកចិត្តទុកដាក់​លើ​មតិយោបល់​របស់​អតិថិជន ដើម្បី​ធ្វើ​អោយ​ក្រុមហ៊ុន​យើងខ្ញុំ​ក្លាយជា​ក្រុមហ៊ុន​កាន់តែ​ប្រសើរ​ឡើង​នា​ថ្ងៃ​ខាង​មុខ​ ។

ក្តី​កង្វល់​របស់​អតិថិជន គឺជា​ក្តី​កង្វល់​ដ៏​ធំ​បំផុត​របស់​យើងខ្ញុំ​ ។ យើងខ្ញុំ​នឹង​នៅ​តែ​បន្ត​ពង្រឹង​លើ​បណ្តាញ​អ៉ិន​ធឺ​ណិ​ត​យើងខ្ញុំ​ដើម្បី​ធានា​ថា អតិថិជន សហគមន៍ និង​ប្រទេស​កម្ពុជា​របស់​យើង​នឹង​បន្ត​រីក​ចម្រើន​ទៅ​មុខ ដើម្បី​អាច​ទទួល​បាន​នូវ​សកម្មភាព​សេដ្ឋកិច្ច​សំខាន់​ៗ​ដូច​ជា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន និង​កីឡា​ស៊ី​ហ្គេ​ម​ជាដើម​ ។ ក្រុមហ៊ុន Ezecom បន្ត​ពង្រឹងគុណភាព​របស់​ខ្លួន ដើម្បី​ជា​មោទនភាព​ជាតិ​របស់​ប្រទេស​កម្ពុជា​ទាំងមូល ​។

យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​អតិថិជន​ទាំងអស់​ដែល​មានការ​យោគយល់ និង​អធ្យាស្រ័យ នៅ​ក្នុង​កំឡុង​ពេល​ដែល​តានតឹង​នេះ ​។
ដោយ​ក្តី​គោរព​រាប់អាន​អំពី​យើងខ្ញុំ​ !
ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​នៃ​ក្រុមហ៊ុន Ezecom
សេវា​បម្រើ​អតិថិជន ២៤​ ម៉ោង ​/ ៧ ​ថ្ងៃ ៖ 085 888 181

-លើកកម្ពស់​កិច្ចសហការ​រវាង​គ្នា​នឹង​គ្នា
-ប្រឹងប្រែង​ដើម្បី​ឧត្តមភាព
-មាន​ភាព​ស្មោះត្រង់​កសាង​ទំនុកចិត្ត
-ស្រឡាញ់​ពេញចិត្ត​ក្នុង​ការ​ដឹកនាំ
-យកចិត្តទុកដាក់​ចំពោះ​តម្លៃសង្គម ៕ អត្ថបទសហការ