ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន​ ដាក់ឱ្យ​​ដំណើរការ​ម​ជ្ឈ​ម​ណ្ឌ​ល​អប់រំ​ឌី​ជី​ថ​ល ដែលជាផ្នែកមួយនៃកិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កាលពីថ្ងៃ​ទី​ ១២ ខែឧសភា ២០២២ ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នូវ មជ្ឈមណ្ឌល​អប់រំ​ឌី​ជី​ថ​ល…

រាជធានី​ភ្នំពេញ ​៖ កាលពីថ្ងៃ​ទី​ ១២ ខែឧសភា ២០២២ ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នូវ មជ្ឈមណ្ឌល​អប់រំ​ឌី​ជី​ថ​ល ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ឆ្នាំ ២០២១-២០២៥ ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ លោក ហ្វុ​ង វ៉ា​ន់ គឿ​ង (Phung Van Cuong) អគ្គនាយក​ក្រុមហ៊ុន​វៀត​ធេ​ល ខេ​ម​បូ​ឌា (​មិត្ត​ហ្វូ​ន​) មាន​ប្រសាសន៍​ថា ការ​បង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​អប់រំ​ឌី​ជី​ថ​ល​នេះ​ឡើង ជា​តឹកតាង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​មិត្ត​ហ្វូ​ន ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ដំណើរ​ឌី​ជី​ថ​ល​នី​យ​កម្ម​ នៃ​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា ។

លោក Phung Van Cuong មាន​ប្រសាសន៍​ថា ​៖ «​ក្នុង​រយៈកាល​ពីរ​ឆ្នាំ​មកនេះ យើង​បាន​សម្រេច​នូវ​សមិទ្ធផល និង​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នៅ​ក្នុង​ការ​សាកល្បង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) ហើយ​ការ​បង្កើត​នូវ​មជ្ឈមណ្ឌល​អប់រំ​នេះ​ឡើង បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេ​ច្ញា​ចិត្ត​របស់​មិត្ត​ហ្វូ​ន​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម និង​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​កម្ពុជា ក៏​ដូច​ជា​សមត្ថភាព​គ្រូបង្រៀន ដែល​ជា​លទ្ធផល​នឹង​ជួយ​បង្កើន​ចំណេះដឹង និង​ជំនាញ​ដល់​សិស្សានុសិស្ស​» ។

មជ្ឈមណ្ឌល​អប់រំ​ឌី​ជី​ថ​ល​នឹង​ដើរតួ​នាទី​ជា​បណ្ដុំ​មួយ សម្រាប់​សម្របសម្រួល​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​សាលារៀន (SIS) ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​តាម​សាលារៀន ចំនួន ៣០០ ទីតាំង ទូ​ទាំង ២៥ ខេត្ត​ក្រុង ចាប់តាំងពី​ឆ្នាំ ២០២០ មក ក្រោម​ការ​សហការ​ជាមួយនឹង​ក្រសួង​អប់រំ ។ តាម​រយៈ គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន​នេះ (SIS) គេ​បាន​បង្កើត​នូវ​មូលដ្ឋាន​ទិន្នន័យ​ឌី​ជី​ថ​ល​សម្រាប់​សិស្សានុសិស្ស​ចំនួន ប្រមាណ ៣១ ម៉ឺន​នាក់ ហើយ​គ្រូបង្រៀន​ប្រមាណ ១៥.៦០០ នាក់ បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​នេះ នៅ​ក្នុង​ការ​គ្រប់គ្រង​ការងារ​បង្រៀន​របស់​ខ្លួន ។

ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) អនុញ្ញាត​ឲ្យ​លោកគ្រូ អ្នកគ្រូ ពិនិត្យ និង​បញ្ចូល​ព័ត៌មាន​វត្តមាន ការ​សុំ​ច្បាប់ និង​ពិន្ទុ​របស់​សិស្ស ទៅ​តាម​កញ្ចប់​ឯកសារ​ប្រវត្តិរូប​អេ​ឡិច​ត្រូ​និ​ច​របស់​ខ្លួន ការ​គ្រប់គ្រង​កាលវិភាគ និង​ថ្នាក់រៀន ការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ប្រវត្តិរូប និង​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ផ្ញើ និង​ទទួល​ដំណឹង​រវាង​សិស្សានុសិស្ស និង​ឪពុក​ម្ដាយ ឬ​និង​អាណាព្យាបាល​របស់​គេ ។

សិស្សានុសិស្ស និង​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល ក៏​អាច​ពិនិត្យ​មើល​អវត្តមាន កាលវិភាគ ព័ត៌មាន​អំពី​ការ​បង់ប្រាក់ និង​កាលបរិច្ឆេទ នៃ​ការ​ប្រលង​ផង​ដែរ ។ ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ក៏​អាច​ពិនិត្យ​មើល​ប្រវត្តិរូប​របស់​កូន​ពេល​ណា​ក៏​បាន ហើយ​ទទួល​បានការ​ជូនដំណឹង​ពី​លោកគ្រូ​អ្នកគ្រូ និង​ផ្ញើ​រាល់​លក្ខខណ្ឌ​ផ្សេង​ៗ​ទៅ​សាលារៀន​វិញ ។ រាល់​សកម្មភាព​ទាំង​អស់នេះ ត្រូវធ្វើ​ឡើង​តាម​ទូរស័ព្ទ​ដៃ ឬ​កុំព្យូទ័រ​បាន​ដោយ​ងាយ ។

តាម​រយៈ​គម្រោង ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន SIS នេះ មិត្ត​ហ្វូ​ន ក៏​បាន​ផ្ដល់​សេវា​អ៊ិ​ន​ធឹ​ណិ​ត សម្រាប់​សាលារៀន​ចំនួន ១ ពាន់​កន្លែង និង​បាន​កសាង​ប្រព័ន្ធ​របាយការណ៍​តាម​អន​ឡាញ រវាង​មន្ទីរ​អប់រំ នៅ​តាម​បណ្ដា ២៥ ខេត្ត​ក្រុង ។

ជា​លទ្ធផល​ដែល​បាន​មក​ពី​គម្រោង​នេះ មិត្ត​ហ្វូ​ន​បាន​ឈ្នះ​ពានរង្វាន់​មេដាយមាស និង​ប្រាក់ ពី​ស្ថាប័ន​លំដាប់​ពិភពលោក Globee Awards សម្រាប់​ផ្នែក “Best IT Solution for Business of the Year” ។ ជា​ការ​ប្ដេជ្ញា​ចិត្ត​រយៈពេល​ប្រាំ​ឆ្នាំ​ចំពោះ​ក្រសួង​អប់រំ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នៅ​ឆ្នាំ ២០២៥ នឹង​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) សម្រាប់​សាលារៀន​ចំនួន ៣ ពាន់​ទីតាំង ដោយ​បង្កើត​បាន​នូវ​មូលដ្ឋាន​ទិន្នន័យ​ឌី​ជី​ថ​ល​សម្រាប់​សិស្សានុសិស្ស ២ លាន​នាក់ ហើយ​លោកគ្រូ អ្នកគ្រូ ចំនួន ៦ ម៉ឹ​ន​នាក់ នឹង​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) នេះ ៕ ដោយ​សហការ