ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

MekongNet និង IPification រួម​កម្លាំង​គ្នា​ដើម្បី​ផ្តល់​សេវា​ផ្ទៀងផ្ទាត់​ទិន្នន័យ​ចល័ត (One-Click Mobile Authentication) ក្នុង​ប្រទេស​កម្ពុជា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហុងកុង – មេគង្គ​ណិ​ត (MekongNet) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត (ISP)…

រាជធានីភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហុងកុង – មេគង្គ​ណិ​ត (MekongNet) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត (ISP) និង សេវាកម្ម​ផ្ញើរ​សារ​(A2P) ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន IPification ដែល​ជា​ក្រុមហ៊ុន ​ផ្តល់​ដំណោះស្រាយ​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ចល័ត (One-Click Mobile Authentication) ដើម្បី​ផ្តល់​ជូន​សេវាកម្ម​នេះ ​ដែល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ការ​សហការ​របស់​ក្រុមហ៊ុន IPification ជាមួយ ក្រុមហ៊ុន MekongNet នឹង​ជួយ​ជំរុញ​អត្រា​ នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទៀត​ផ្ទាត់​ចល័ត​ទំនើប​ យ៉ាង​ខ្លាំង​ទៅ​ដល់​សហគ្រាស​នានា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

បច្ចុប្បន្ន​ក្រុមហ៊ុន IPification គឺជា​អ្នក​ផ្គត់ផ្គង់​សកល​តែ​មួយ​គត់ ដែល​ផ្គត់ផ្គង់​ទៅ​លើ​ប្រ​ព​ន្ធ័​ផ្ទៀងផ្ទាត់​អាសយដ្ឋាន IP ចល័ត (Mobile IP Address-Based Authentication) និង​ដំណោះស្រាយ​ព័ត៌មាន​ផ្ទាល់​ខ្លូ​ន (Identity Solutions)​ ។ អ្នក​ប្រើប្រាស់​ចុង​ក្រោយ​អាច​ផ្ទៀងផ្ទាត់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ ដោយ​គ្រាន់តែ​ចុច​ប្រ​ព​ន្ធ័​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​ចល័ត​របស់​ពួក​គេ ដោយ​ផ្អែក​លើ​លេខ​កូដ​ដែល​មាន អាសយដ្ឋាន IP និង​លេខ​ទូរស័ព្ទ​ជា​ការ​ស្រេច​ ។ បន្ថែម​ពីលើ​ប្រព័ន្ធ​សុវត្ថិភាព​នេះ ក្រុមហ៊ុន​ក៏​បាន​សម្រួល ​ដល់​ការ​ចាប់ផ្តើម​ដំណើរការ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ អោយ​កាន់តែ​ងាយ​ស្រួល និង​បង្កើន​បទ​ពិសោធន៍​ប្រើប្រាស់​របស់​ពួក​គេ​អោយ​កាន់តែ​ប្រសើរ​ផង​ដែរ​ ។

IPification បាន​ចាប់​ដៃគូ​ជាមួយ MekongNet នៅ​ដើមឆ្នាំ 2021 ​។ ចាប់ពី​ពេល​នោះ​មក MekongNet បាន​អភិវឌ្ឍន៍​បន្ថែម​ប្រ​ព​ន្ធ័ API/SDK ដើម្បី​កែ​លម្អ​ដំណោះស្រាយ IPification រួម​មាន ការ​គ្រប់គ្រង​គណនី ការ​ចែកចាយ និង​ការងារ​ជំនួយ​ដល់​ការ​ប្រតិបត្តិការ​ផ្សេង​ទៀត ​។ ក្រៅពី​នេះ​ក៏​មាន​សេវាកម្ម​ត្រួត​ពិនិត្យ និង​តាមដាន​ដើម្បី​ធានា​ឲ្យ​បាន ​នូវ​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​ចល័ត ​ជូន​អ្នក​ប្រើប្រាស់​ឬ​សហគ្រាស​ប្រើប្រាស់ ​ដោយ​ប្រសិទ្ធភាព​ផង​ដែរ​ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត MekongNet អាច​ផ្តល់​ជូន​ទាំង​អតិថិជន​ថ្មី និង​អតិថិជន​បច្ចុប្បន្ន​ ក្នុង​ការ​ប្រើប្រាស់​ទាំង​សេវាកម្ម​សារ SMS និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ចល័ត Mobile Data Authentication ក្រោម​ការ​ចេញ​វិក្កយបត្រ និង​គណនី​តែ​មួយ ដោយ​មិន​មានការ​រំខាន​ណាមួយ​ឡើយ ​។ សេណា​រី​យ៉ូ​នៃ​ការ​អនុវត្ត​ផ្សេង​ៗ និង​គម្រូ​កូនកាត់​(Hybrid Models)​ ក៏​អាច​ត្រូវ​បាន​ផ្តល់​ដោយ MekongNet ផង​ដែរ ដើម្បី​ធានា​បាន​ថា​អតិថិជន​នីមួយ​ៗ​ អាច​ប្រើប្រាស់​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ​សម្រាប់​ដំណើរការ​ជាក់លាក់​របស់​ពួក​គេ​ ។

លោក Albert Lee ប្រធាន​ផ្នែក​សេវាកម្ម​បន្ថែម​របស់ MekongNet បាន​បញ្ជាក់​ថា​៖ «សេវា SMS របស់ MekongNet តែងតែ​នាំមុខ​គេ ​ក្នុង​ផ្នែក​ការពារ​លើ​សុវត្ថិភាព ដោយ​ការពារ​ទាំង​អតិថិជន​របស់​យើង​ ដែល​ប្រើប្រាស់​សេវាកម្ម​របស់​យើង និង​អតិថិជន​របស់​ពួក​គេ​ដែល​ទទួល​សារ SMS ។ មា​តិ​កា​របស់ IPification អនុញ្ញាត​ឱ្យ​យើង​បង្កើន​ការ​ផ្តោតអារម្មណ៍​របស់​យើង ​លើ​សុវត្ថិភាព​ជាង​មុន ដោយ​ផ្តល់​នូវ​ការ​ច្នៃប្រឌិត​ថ្មី​បំផុត ​ក្នុង​ការ​ផ្ទៀងផ្ទាត់​លេខ​ទូរស័ព្ទ​» ។​

លោក Stefan Kostic នាយក​ប្រតិបត្តិ IPification ក៏​បាន​លើក​ឡើង​ថា​៖ «MekongNet មាន​វត្តមាន​ដ៏​ធំ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​រីករាយ​ណាស់ ​ដែល​បាន​រួម​សហការ​ជាមួយ​ពួក​គេ ហើយ​ពួក​យើង​អាច​ផ្តល់​សុវត្ថិភាព ​កម្រិត​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់​ឬ​សហគ្រាស​នៅ​ក្នុង​ប្រទេស ​។ ក្រៅពី​ប្រព័ន្ធ​សុវត្ថិភាព​នេះ ខ្ញុំ​ក៏​កំពុង​ទន្ទឹងរង់ចាំ​មើល​ពី​ប្រសិទ្ធភាព ​នៃ​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ចល័ត​(Mobile Authentication) និង​ការ​ផ្ទៀងផ្ទាត់​លេខ​ទូរស័ព្ទ​(Phone Verification) ដែល​នឹង​មាន​ផលិតភាព​នៅ​ក្នុង​ក្រុមហ៊ុន​ទាំងនេះ» ។​

MekongNet កំពុង​ផ្តល់​ជូន​នូវ​សេវាកម្ម​ពេញលេញ​នៃ​ដំណោះស្រាយ​អត្តសញ្ញាណ​ចល័ត (Mobile Identity Solutions) ដែល​ជា​សេវាកម្ម​នៅ​ក្រោម​សេវា​ផ្ទៀងផ្ទាត់​ទិន្នន័យ​ចល័ត (Mobile Data Authentication) របស់ IPification រួម​មាន​៖ ដំណោះស្រាយ​ការពារ​ការ​ក្លែងបន្លំ ដូច​ជា​ការ​រក​ឃើញ​នៃ​ការ​ប្តូរ​ស៊ី​ម និង​ការ​រក​ឃើញ​ការ​ផ្លាស់​ប្តូរ​ឧបករណ៍ ក៏​ដូច​ជា​ការ​ទាញ​យក​អ្នក​ប្រើប្រាស់​លឿន​ជាង​មុន និង​ការ​ដំណើរការ​ស្កេ​ន​ QR ​បញ្ជាក់ ​។ លើស​ពី​នេះ​ទៅ​ទៀត MekongNet មានបទពិសោធន៍​ដប់​ឆ្នាំ ទៅ​លើ​ការ​កំណត់​រចនាសម្ព័ន្ធ​ API​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដែល​អាច​ផ្ដល់​ការ​ប្រឹក្សា​អំពី​ការ​អនុវត្ត​ល្អ​បំផុត ការ​ពង្រឹង​ជាមួយនឹង​ការ​អនុវត្ត​តាម​តម្រូវការ និង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​ល្អ​បំផុត ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​រួច​មក​ហើយ ​។

អំពី IPification
IPification កំពុង​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​ចល័ត​បច្ចុប្បន្ន និង​អនាគត​។ ដោយ​កា​ផ្ទៀងផ្ទាត់​តាម​រយៈ​ឧបករណ៍ ស៊ី​មកា​ត លេខ​ទូរស័ព្ទ​និង​អាសយដ្ឋាន IP ។ IPification គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បើក​ដំណើរការ​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​ចល័ត​ដែល​ផ្ដល់​ជូន​នូវ​សុវត្ថិភាព ប្រើប្រាស់​លេខ​កូដ​សម្ងាត់​តិច មិន​ត្រូវការ​ចុច​ច្រើន​សារ ការ​ចុះ​ឈ្មោះ ការ​យល់ព្រម​លើ​ប្រតិបត្តិការ និង​ដំណោះស្រាយ​ការពារ​ការ​ក្លែងបន្លំ​សម្រាប់​កម្មវិធី​ទូរស័ព្ទ​ណាមួយ​។ សេវាកម្ម​របស់ IPification គឺ​ត្រូវ​បាន​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស និង​តំបន់​ជា​ច្រើន ហើយ IPification ត្រូវ​បាន​ជឿ​ទុកចិត្ត​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ ក្រុមហ៊ុន​បច្ចេកវិទ្យា ក្រុមហ៊ុន​ធ្វើការ​ទៅ​លើ​ការ​ទូទាត់ និង​ក្រុមហ៊ុន​OTT​ជា​ច្រើន​រួម​មាន​៖ Microsoft, GBG, DataZoo, 3HongKong, Axia Digital​ ។

Benefit Vantage Limited គឺជា​អ្នក​ផ្តល់​ដំណោះស្រាយ​ប្រព័ន្ធ​សុវត្ថិភាព និង​ផ្តល់​ដំណោះស្រាយ​បម្រុង​ទុក​ទិន្នន័យ (Data Backup Solutions) នៅ​អាស៊ី ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហុងកុង និង​មាន​សាខា​នៅ​ប្រទេស​ស្វី​ស IPIFICATION INTERNATIONAL AG និង​មាន​តំណាង​ប្រតិបត្តិការ​នៅ​អា​មេ​រិ​ក ចក្រភព​អង់គ្លេស ស៊ែ​ប៊ី រុ​ស្ស៊ី បូ​ស្នៀ ប្រេ​ស៊ី​ល ឥណ្ឌា វៀតណាម និង​ប៉ា​គី​ស្ថាន ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.ipification.com
ព័ត៌មាន​បន្ថែម​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖
IPification Alexandra Kalinina
alexandra.kalinina@ipification.com

អំពី MekongNet
MekongNet គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​(ISP) ឈានមុខ​គេ​បំផុត​នៅ​កម្ពុជា ដោយ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៦​ជា​បុត្រ​សម្ព័ន្ធ​របស់​ ​AngkorData Communication Group Co. Ltd​។ MekongNet ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត (ISP) ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការ​ដោះ​ដូរ​សេវា​អ៊ីនធឺណិត (IXP) និង មជ្ឈមណ្ឌល​ដោះ​ដូរ​ទិន្នន័យ​អ៊ីនធឺណិត (IDX) ដែល​ផ្តល់​ដោយ​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា (MPTC)​ ។ បច្ចុប្បន្ន MekongNet បាន​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​អ៊ីនធឺណិត សេវា​ភ្ជាប់​បណ្តាញ​ដូច​ជា IPLC/DPLC/VPN សេវា Cloud មជ្ឈមណ្ឌល ទិន្នន័យ សេវា​ផ្សព្វផ្សាយ សេវា​គ្រប់គ្រង សេវា​លក់ដុំ និង ដំណោះស្រាយ បច្ចេកវិទ្យា​ព័ត៌មាន (ICT) ជាដើម ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត សមត្ថភាព​របស់ MekongNet គឺ​ផ្តល់​ជូន​នូវ​ការ​ចូល​ប្រើប្រាស់ ​អ៊ីនធឺណិត​តាម​បច្ចេកវិទ្យា​ហ្វា​យ​ប័​រ​អុ​ប​ទិច​(Fiber Optic) ល្បឿន​លឿន​បំផុត ជាមួយ​សេវា​បម្រើ​អតិថិជន 24/7 ដល់​អតិថិជន​សាជីវកម្ម និង​នៅ​តាម​លំនៅ​ដ្ឋា​ន​ ជាមួយនឹង​ការ​គាំទ្រ​អតិថិជន​លំដាប់​ខ្ពស់​ ។

សេវាកម្ម SMS របស់ MekongNet គឺជា​សេវាកម្ម​ដែល​បម្រើសេវា ​ជូន​អតិថិជន​រយៈពេល​ជា​យូរ​មក​ហើយ និង​មានការ​ជឿ​ទុកចិត្ត​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ជាមួយនឹង​ការ​មាន​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត កា​រត​ភ្ជាប់​ដោយ​ផ្ទាល់​របស់ MekongNet គឺ​ផ្តល់​នូវ​សេវាកម្ម​ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​អាច​ជឿ​ទុកចិត្ត​បាន​បំផុត​សម្រាប់​ការ​ផ្ញើ​លេខ​កូដ PIN តែ​មួយ​ដង (OTP) លេខ​កូដ​ផ្ទៀងផ្ទាត់ ការ​ផ្តល់​ជូនដំណឹង​សំខាន់​ៗ និង​ការ​ធ្វើ​ទីផ្សារ​តាម​រយៈ​សារ​SMS ​។ ជាមួយនឹង​បណ្តាញ​ប្រ​ព​ន្ធ័​ជា​ច្រើន ការ​តាមដាន​២៤​ម៉ោង និង​ក្រុម​ជំនួយការ​បច្ចេកទេស MekongNet ធានា​ថា​សារ​SMS​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.mekongnet.com.kh
ព័ត៌មាន​បន្ថែម​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖
ផ្នែក​ទីផ្សារ MekongNet៖ marketing@corp.mekongnet.com.kh ៕​ ដោយសហការ