ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិ​តា​ល់ និង​មី​ជាតិ ប្រគល់​ជូន​សម្ភារ​បរិក្ខារ ដល់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន វ័ន​ម៉​រ លី​មី​ធី​ត ដែល​មានទឹក​ពិសា វី​តា​ល់…

រាជធានី​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន វ័ន​ម៉​រ លី​មី​ធី​ត ដែល​មានទឹក​ពិសា វី​តា​ល់ និង​ផលិតផល មី​ជាតិ បាន​ធ្វើការ​ប្រារព្ធ ពិធី​ប្រគល់​-​ទទួល​សម្ភារ​បរិក្ខារ ជូន​ទៅ​ដល់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ក្រោម​អធិបតីភាព លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី អគ្គ​នាយិកា ក្រុមហ៊ុន វ័ន​ម៉​រ លី​មី​ធី​ត និង ឯកឧត្តម ប៊ុ​ន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី សំណាក់​សាស្ត្រាចារ្យ គណៈ​គ្រប់គ្រង បុគ្គលិក នៃ​ក្រុមហ៊ុន ទឹក​ពិសា​វី​តា​ល់ មី​ជាតិ និង​និស្សិត​ជា​ច្រើន​នាក់ ។

ការ​ផ្តល់​ជូន​សម្ភារ​បរិក្ខារ រួម​មាន​ម៉ាស៊ីនត្រជាក់ ៦​គ្រឿង និង​ប៉ា​ដារ​ពាក្យស្លោក​ជា​ច្រើន​ផ្ទាំង លម្អ​ជុំវិញ​បរិវេណ​ទីធ្លា​វិទ្យាស្ថាន ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប នឹង​តម្រូវការ​ចាំបាច់​របស់​វិទ្យាស្ថាន និង​ជា​ចំណែក​នៃ​ការ​អភិវឌ្ឍ​គុណភាព អប់រំ​នៅ​កម្ពុជា តាម​រយៈ​ការ​បំពាក់​ជូន​នូវ​សម្ភារ​បរិក្ខារ​ទំនើប​ៗ ដែល​ផ្តល់​នូវ​អំណោយផល​ដល់​ការ​ប្រជុំ និង​សិក្សា​របស់​និស្សិត​ដែល​កំពុង​សិក្សា​នៅ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ​។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី អគ្គ​នាយិកា​ក្រុមហ៊ុន បាន​មាន​ប្រសាសន៍​ថា “ ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​ទាំងនេះ ទើប​ក្រុមហ៊ុន វ័ន​ម៉​រ លី​មី​ធី​ត ដែល​មានទឹក​ពិសា​វី​តា​ល់ និង​មី​ជាតិ បាន​រៀបចំ​បំពាក់​ជូន​វិទ្យាស្ថាន តាំងពី​ឆ្នាំ​២០២១ មក​ម្ល៉េះ ប៉ុន្តែ​ដោយ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍ បាន​ធ្វើ​អោយ​យើង​ពន្យារ​ការ​ជួបជុំ​រហូត​មក​ដល់​ពេល​នេះ ទើប​យើង​មានឱកាស​បាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​ជា​ផ្លូវការ​ស្រប​តាម​បែបបទ គន្លង​ប្រក្រតី​ភាព​ថ្មី ។

ក្នុង​កម្មវិធី​នោះ​ផង​ដែរ ឯកឧត្តម ប៊ុ​ន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​ក្នុង​នាម​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដែល​ជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​សាធារណៈ​មួយ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ យើងខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​សំដែង​នូវ​អំណរ​គុណ ជា​ពិសេស​ចំពោះ ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ និង​មី​ជាតិ ដែល​បាន​ចូលរួម​គាំទ្រ ដល់​វិទ្យាស្ថាន​ជាតិ​បច្ចេកទេស​ជា​ដរាប មិន​ថា​ការ​ផ្តល់​ជូន​នូវ​សម្ភារ និង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ តួយ៉ាង​ដូច​ថ្ងៃនេះ ការ​ផ្តល់​ជូន​នូវ​ម៉ាស៊ីនត្រជាក់​នេះ ពិតជា​បាន​ជួយ​សម្រួល​ដល់​តម្រូវការ​ចាំបាច់​របស់​វិទ្យាស្ថាន និង​ស្តែង​ចេញពី​ការ​យកចិត្តទុកដាក់​របស់​វិស័យ​ឯកជន ក្នុង​ចូលរួម​សកម្មភាព​សង្គម ជា​ពិសេស​លើ​វិស័យ​អប់រំ​ ។

គូសបញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​វី​តា​ល់ ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា ដែល​មានគុណ​ភាព​ខ្ពស់​ស្រប​តាម​ស្តង់ដារ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​។ វី​តា​ល់ ត្រូវ​បាន​ទទួលស្គាល់​និង​ពេញ​និយម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ដែល​មាន​វត្តមាន​ក្នុង​ទីផ្សារ​តាំងពី​ឆ្នាំ​២០១០ មក​ម្ល៉េះ​។ ចំណែក ផលិតផល​មី​ជាតិ ជា​ផលិត​មី​កញ្ចប់​ឆ្អិន​ស្រាប់ ដែល​មាន​រសជាតិ​បែប​ខ្មែរ​ដំបូង​គេ ផលិត​ដោយ​ជនជាតិ​ខ្មែរ និង​ត្រូវ​បាន​ទទួលស្គាល់​លើ​គុណភាព អនាម័យ ជា​ផលិតផល​មី​កញ្ចប់​ក្នុងស្រុក ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា ៕ ដោយ​សហការ