ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំក្នុង​ជួ​ររដ្ឋាភិបាល តារាចម្រៀង​ល្បី​ៗ ផ្តល់​កិត្តិយស​ចូលរួម​ពិធី​មង្គល​ប្អូនស្រី​ពៅ អ្នក​ឧក​ញ៉ា ឡេ​ង ណា​វ៉ា​ត្រា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្អូនស្រី​ពៅរបស់អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា គឺ​លោក​ជំទាវ​ឧកញ៉ា ឡេ​ង បញ្ចពណ៌ ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន GMS…

រាជធានីភ្នំពេញ ៖ ប្អូនស្រី​ពៅរបស់អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា គឺ​លោក​ជំទាវ​ឧកញ៉ា ឡេ​ង បញ្ចពណ៌ ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន GMS Leng Navatra Cosmetics បាន​ចូល​រោង​ជ័យ​ហើយ ជាមួយនឹង​កូនកំលោះអ្នកជំនួញ​វ័យក្មេង​ដ៏​ជោគជ័យ​មួយ​រូប​ នៅ​ប្រទេស​កម្ពុជា លោក វ៉​ន ខួច នៅ​ថ្ងៃ​ចន្ទ ទី ​៦ ខែធ្នូ ឆ្នាំ ​២០២១ ​នេះ ​។

ពិធី​សិរី​សួស្តី​អាពាហ៍ពិពាហ៍​មួយ​នេះ រៀបចំ​ឡើង​នៅ​ភូមិកំណើត​ដ៏​កម្សត់​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ស្ថិត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្រោម​វត្តមាន​មាតាបិតា​ចាស់ទុំ​ ត្រកូល​រាមច្បង​ទាំង​សងខាងដ៏​ឪ​ឡា​រឹក ដើម្បី​អបអ​សាទរ​កូនប្រុស​ស្រី​ ក្នុង​ថ្ងៃ​ពិសេស​វិសាល ​។

ក្រៅពី​បងប្អូន​ចាស់ទុំ​ផ្តល់​ជា​កិត្តិយស​ក្នុង​ពិធី​មង្គលការ​នេះ ក៏​ឃើញ​វត្តមាន​ដ៏​ខ្ពស់​ខ្ពង់​របស់​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល អ្នកជំនួញ និង​សិល្បករ​ជា​ច្រើន​រូប​បាន​ចូលរួម ​។ ក្នុង​នោះឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ នាយករង​ខុទ្ទកាល័យ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ក៏​បាន​ផ្តល់​កិត្តិយស ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីកាត់សក់​បង្កក់​សិរី​ ជូន​ដល់​ប្អូនស្រី​ពៅ​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ​។

ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ប្អូនស្រី​ពៅ មហាសេដ្ឋី​វ័យក្មេង ឡេ​ង ណា​វ៉ា​ត្រា ក៏​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ​ពី​សំណាក់​កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ផ្តល់​ជា​កិត្តិយស​អញ្ជើញ​ចូលរួម​ផង​ដែរ​ ។

បន្ថែម​លើ​នេះ វត្តមាន​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ ចូលរួម​ផង​ដែរ ដូច​ជា អភិបាលខេត្ត​កំពង់ស្ពឺ ត្បូងឃ្មុំ រួម​នឹង​អភិបាលខេត្ត​មួយ​ចំនួន​ទៀត​ ។ ជាមួយ​គ្នា​នេះ កំពូល​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា ក៏​រំលេច​វត្ត​មាននៅ​ក្នុង​មង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ផងដែរ រួម​មាន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និង​លោក ខេ​ម ជាដើម ​។

តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា នៅ​យប់​ថ្ងៃអាទិត្យ​ ម្សិលមិញ បាន​ពិពណ៌នា​ខ្លឹមសារ​ដ៏​មាន​អត្ថន័យ និង​អម​ដោយ​រូបភាព​ស្រស់​ស្អាត​ នៃ​ថ្ងៃ​មង្គលការ​ប្អូនស្រី​ពៅ ជំទាវ​ឧកញ៉ា ឡេ​ង បញ្ចពណ៌ ដោយ​បាន​សង្កត់ធ្ងន់​រលឹក​នឹក​ដល់​អនុស្សាវរីយ៍​សែន​កម្សត់​ ជាមួយ​អ្នក​ម្តាយ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរមសុខ​ជា​ច្រើន​ឆ្នាំ ខណៈ​ពេល​បច្ចុប្បន្ន​កូន​ប្រុ​សស្រី​គ្រប់​រូប​ទទួល​បាន​ជោគជ័យ មាន​ជីវភាព​សមរម្យ​ទៅ​ហើយ ​។

អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ថ្លែង​ថា ​៖ «ឈើ​កាច់​បាភ្នំ​អនុស្សាវរីយ​ដ៏​កម្សត់ភូមិកំណើត​ដ៏​ជូ​ចត់ ​អ្នក​ម្ដាយ​បាន​លាចាក​លោក​ទៅ ​មិន​បានឃើញ​កូន​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​ទេ ​ប្អូនស្រី​ពៅ​ដែល​ជា​ថ្លើម​ប្រមាត់​របស់​អ្នក​ម៉ែ ​បាន​រៀប​ការ​ហើយ​កូន​ចង់អោយ​ម៉ែ​សប្បាយចិត្ត​ចង់អោយ​ម៉ែ​ឃើញ ​កូនពៅ​ម៉ែ​នៅ​លើ​ភូមិ​ដ៏​កម្សត់របស់​យើង​ណា​ម៉ែ​» ។

ជាមួយ​ខ្លឹមសារ​រាប់រយ​លាន​អត្ថន័យ​ផ្ញើ​ជូន​ដល់​ម្តាយ ក្នុង​ថ្ងៃ​ពិសេស រៀប​អាពាហ៍ពិពាហ៍​ប្អូនស្រី​ពៅ ដែល​ធ្លាប់​មាន​ប្រវត្តិ​សែន​កម្សត់កម្រ​ជាមួយ​អ្នក​ម្តាយ​នេះ អ្នកឧកញ៉ា ក៍​សូមទោស​ផង​ដែរ ដែល​កម្មវិធី​ដ៏​តូច​នេះ​ មិន​បាន​អញ្ជើញ​បងប្អូន​ចូលរួម​កម្មវិធី ព្រោះ​ធ្វើ​នៅ​ស្រុក​កំណើត​ឆ្ងាយ​ពេក​ ។

គួរ​រំលឹក​ជូន​ថា នៅ​ថ្ងៃ​ទី ​២០ ខែមករា ឆ្នាំ​២០២១ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​ព្រះ​រាជទាន​ផ្តល់​គោរមងារ ឧកញ៉ា ដល់​លោក​ជំទាវ​ឧកញ៉ា ឡេ​ង បញ្ចពណ៌ ស្រព​ពេល​ជាមួយ​គ្នា​នេះ បង​បង្កើត​របស់​លោក​ជំទាវ​ ក៏​ទទួល​បាន​គោរមងារ​ដ៏​ឧត្តុង្គឧត្តម គឺ លោក​ឧកញ៉ា ឡេ​ង ប្រុស និង​លោក​ឧកញ៉ា ឡេ​ង និមល​ ៕ ដោយសហការ