ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិធី​សម្ពោធ​បើក​ការ​សាងសង់ គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល របស់ បុរី ហ្គោ​ល​ដេ​ន ផាក

2 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ បុរី ហ្គោ​ល​ដេ​ន ផាក បាន​ចាប់ផ្ដើម​បើក​សម្ពោធ​សាងសង់​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល ជា​គម្រោង​សហគមន៍​ធម្មជាតិ​បែប​បៃតង​មួយ​លើ​ផ្ទៃដី​សរុប 60​ហិ​កតា នៅ​ថ្ងៃ​ទី 04…

រាជធានីភ្នំពេញ៖ បុរី ហ្គោ​ល​ដេ​ន ផាក បាន​ចាប់ផ្ដើម​បើក​សម្ពោធ​សាងសង់​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល ជា​គម្រោង​សហគមន៍​ធម្មជាតិ​បែប​បៃតង​មួយ​លើ​ផ្ទៃដី​សរុប 60​ហិ​កតា នៅ​ថ្ងៃ​ទី 04 ខែធ្នូ ឆ្នាំ 2021 នេះ​តទៅ​ហើយ​ ។

ក្នុង​កម្មវិធី​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​នេះ មានការ​អញ្ជើញ​ចូលរួម​ ពី​សំណាក់​គណៈ​គ្រប់គ្រង​របស់​បុរី ហ្គោ​ល​ដេ​ន ផាក និង​ភ្ញៀវ​កិត្តិយស ​។

គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល គឺ​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ 6A គល់​ស្ពាន​ទី​9 ដោយ​លោក​អ្នក​គ្រាន់តែ​ចំណាយពេល​ធ្វើ​ដំណើរ​ត្រឹមតែ ៣​នាទី ពី​ផ្លូវ​លី​យ៉ុ​ង​ផាត់ និង 12​នាទី ពី​ស្ពាន​ជ្រោយចង្វារ​ប៉ុណ្ណោះ ​។

ដើម្បី​ជា​ការ​អបអរ ពិធី​សម្ពោធ​បើក​ការ​សាងសង់​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល​នេះ បុរី​ហ្គោ​ល​ដេ​ន ផាក ក៏​នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ ការ​បញ្ចុះតម្លៃ​រហូត​ដល់ USD 10,800 សម្រាប់​ការ​ទិញ​ផ្ទះ​នៅ​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល ពេញ​មួយ​ខែ គិត​ចាប់ពី​ថ្ងៃ ទី​04 ធ្នូ 2021 រហូត​ដល់​ថ្ងៃ ទី​04 មក​រា 2022 ​។

លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធ​រស់នៅ​ក្នុង​សហគមន៍​ដែល​ច្រើន​សម្បូរ​បែប ក្នុង​ផ្ទៃដី​សរុប 60​ហិ​កតា រួម​ជាមួយ​សួន​ធម្មជាតិ​ដ៏​ធំ ទំហំ​រហូត​ដល់ 4.5​ហិ​កតា រួម​មាន​ក្លិប​ហៅ​ស៍ អាង​ហែល​ទឹកធំ​ខាងក្រៅ ផ្លូវ​សម្រាប់​រត់ ក្លឹ​ប​ហាត់ប្រាណ និង​កន្លែង​សម្រាប់​ក្មេង​លេង ​។

គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល ជា​សហគមន៍​ធម្មជាតិ​បែប​បៃតង ល្អ​សម្រាប់​ការ​រស់នៅ​ក្នុង​បរិ​កាស​បែប​ថ្មី មាន​បរិស្ថាន​ពោរពេញ​ដោយ​ ភាព​ស្រស់ស្រាយ​បែប​ធម្មជាតិ រួម​ទាំង​ភាព​ទាក់ទាញ និង​ភាព​ស៊ី​វី​ល័យ គួរ​ឱ្យ​ចង់​រស់នៅ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ​ក្នុង​សង្គម និង​ស្ថិត​ក្នុង​តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង មាន​ទន្លេ​អម​សងខាង​ដែល​នឹង​បង្កើន​ភាព​ស្រស់ស្រាយ​មួយ​កម្រិត​ទៀត​ដល់​ការ​រស់នៅ​ក្នុង​បុរី​ ។

បន្ថែម​ឱ្យ​កាន់តែ​សម្បូរ​បែប មាន​ច្រើន​ជម្រើស​សម្រាប់​លោក​អ្នក​ដែរ​មាន​បំណង​ចង់​មក​រស់នៅ​ក្នុង​បុរី ហ្គោ​ល​ដេ​ន ផាក មាន​ជា​ប្រភេទ​ផ្ទះ​ដូច​ជា វីឡា​ឃី​ង វីឡា​ឃ្វី​ន វីឡា​ព្រី​ន វីឡា​ភ្លោះ វីឡា​កូនកាត់ និង​ហូ​ម​អ​ហ្វី​ស ដែល​ពេញ​និយម និង​ទាន់សម័យ​សម្រាប់​ការ​រស់នៅ ​។

លំនៅ​ឋាន​នីមួយ​ៗ ត្រូវ​បាន​សាងសង់ និង រចនា​ម៉ូត​យ៉ាង​យកចិត្តទុកដាក់​ដោយ ស្ថាបត្យករ និង វិស្វករ​ជំនាញ​ៗ​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ ដើម្បី​ធានា​បាន​នូវ​ភាព​ឥត​ខ្ចោះ​ការ​សាងសង់​ផ្ទះ ​។

ម្ចាស់​គម្រោង​មួយ​នេះ មាន​បទ​ពិសោធ​ក្នុង​ការ​សាងសង់​បុរី​អស់​រយៈពេល​ជាង 10​ឆ្នាំ មក​ហើយ​។ គ្រប់ការ​សាងសង់​តែងតែ​ផ្ដល់​ជូន​នូវ គុណ​ភាពរឹងមាំ សេវាកម្ម​ល្អ សោភ័ណ​ភាព​ប្រណិត​ភាព និង​សុវត្ថិភាព​ពេញលេញ រួម​ជាមួយនឹង​បរិស្ថាន​ស្អាត​ស្រស់បំព្រង ធ្វើ​ឱ្យ​អតិថិជន​ទទួល​បាន​នូវ​ការ​រស់នៅ​ប្រកបដោយ​ភាព ស្រស់ ស្រឡះ ធម្មជាតិ ​។

បច្ចុប្បន្ន​នេះ​លោក​អ្នក​អាច​អញ្ជើញ​មក​ទទួល​ការ​ប្រឹក្សា​ព័ត៌មាន​លម្អិត​អំពី​គម្រោង ដឹ​ណេ​ត​ឆឺ​រ៉​ល ដោយ​ផ្ទាល់​ជាមួយនឹង​អ្នក​ប្រឹក្សា​ផ្នែក​លក់​នៅ​គ្រប់​ការិយាល័យ​លក់ ដែល​មាន​ទីតាំង​ក្បែរ​លោក​អ្នក​រៀង​រាល់​ម៉ោង​ធ្វើការ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទំនាក់ទំនង​មក​កាន់​៖
-​ ​លេខ​ទូរ​សព្ទ​៖ 060 777 998 / 070 777 998 / 095 777 998
-​ ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​: https://m.facebook.com/boreygoldenpark/
-​ ​តេ​ឡេ​ក្រាម​: https://t.me/boreygoldenpark
-​ ​អ៊ី​ន​ស្ដា​ក្រាម​: https://instagram.com
-​ ​ទីតាំង​គម្រោង​ដឹ​ណេ​ត​ឆឺ​រ៉​ល​: http://bit.ly/BoreyGoldenParkTheNatural ៕ ដោយសហការ