ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប បរិច្ចាគ​ ២ លាន​ដុល្លារអា​មេ​រិ​ក​ បន្ថែម​ទៀត​ដើម្បី​ចូលរួម​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ របស់​ប្រទេស​ឡាវ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប ដែល​ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ និង​រីក​ចម្រើន​លឿន​បំផុត​របស់​កម្ពុជា…

រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប ដែល​ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ និង​រីក​ចម្រើន​លឿន​បំផុត​របស់​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន ២ លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ឡាវ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​។ កាលពីដើម​ខែកញ្ញា​កន្លង​មកនេះ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ក៏​បាន​បរិច្ចាគ​ថវិកា​ចំនួន ១ លាន​ដុល្លារ​អា​មេ​រិ​ក ម្តង​រួច​មក​ហើយ ​។ អំណោយ​ទាំង​ពីរ​លើក​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឆ្លើយ​តប​ទៅ​តាម​ការ​អំពាវនាវ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​បញ្ហា​កូ​វី​ដ​-១៩ រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​ ។

ការ​បរិច្ចាគ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​លោក ហ្គុ​យ ឆាយ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​ជា​តំណាង​ជំនួស​មុខ​អោយ​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី​ ។ អំណោយ​ទាំង​ពីរ​លើក​មាន​ទឹកប្រាក់​សរុប​ចំនួន ៣​ លាន​ដុល្លារ​អា​មេ​រិ​ក មាន​គោលបំណង​ជួយ​ប្រជាជន​ឡាវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ ​។

សូម​បញ្ចា​ក់ថា ៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ​ច្រើន​ជាងគេ​នៅ​លើ​ពិភព លោក អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែល​ជា​សហគ្រិន និង​ជា​អ្នកដឹកនាំ​អាជីវកម្ម​នៅ​ក្នុង​តំបន់​មេគង្គ ដឹង​យ៉ាង​ច្បាស់​ពី​សារៈសំខាន់​នៃ​ធុរកិច្ច​កម្ពុជា​ក្នុង​ការ​ជួយ​ដល់​ប្រទេស​ជិតខាង​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​ជាស​កល​នេះ​។ ក្នុង​នាម​ជា​សហគ្រាស​ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ក៏​មាន​គោលបំណង​ចូលរួម​ចំណែក​ក្នុង​តួនាទី​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​អំពី​កិច្ចការ​ក្នុង​តំបន់ ខណៈ​ដែល​នេះ​ជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំងមូល ​។

ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​ជា​ក្រុមហ៊ុន​ពហុ​វិស័យ​ឈានមុខ​គេ​ដែល​មាន​ក្រុមហ៊ុន​ជា​បុត្រ​ស័​ម្ព​ន្ធ​ដូច​ជា ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​, ធនាគារ​ព្រី​ន​ស៍​, ក្រុមហ៊ុន​ព្រី​ន​ស៍​អចលនទ្រព្យ​ហ័ន​យូ​, ក្រុមហ៊ុន Belt Road Capital Management , ក្រុមហ៊ុន Awesome Global និង​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways បាន​ឈានមុខ​គេ​សម្រាប់​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម ​(CSR) នៅ​ឆ្នាំ​នេះ​ ។ ជាមួយ​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​នេះ​ហើយ ទើប​ក្រុមហ៊ុន​ចាប់ផ្តើម​កម្មវិធី​អាហារូបករណ៍​ធំ​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​គឺ «​អាហារូបករណ៍ ចេ​ន ហ្ស៊ី​» ។ លើស​ពី​នោះ​ទៅ​ទៀត ក្រុមហ៊ុន​ព្រីស​ន៍ ហូល​ឌី​ង គ្រុប បាន​ទទួល​ពានរង្វាន់​អន្តរជាតិ​ចំនួន​ប្រាំបី និង​នៅ​តែ​រក្សា​បាន​នូវ​ប្រតិបត្តិការ​អាជីវកម្ម បើ​ទោះបីជា​មាន​ឧបសគ្គ​ខ្លះ​ៗ​ក៏​ដោយ ​។

អំពី​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល ឌី​ង គ្រុប (Prince Holding Group)

ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​មាន ក្រុមហ៊ុន​ជា​ច្រើន​ធ្វើការ​ផ្តោត​លើ​វិស័យ​ស្នូល​ចំនួន ៣ គឺ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​បម្រើសេវា​អតិថិជន​ ។ អាជីវកម្ម​សំខាន់​ៗ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​ន​ស៍​គ្រុប​នៅ​កម្ពុជា រួម​មាន​ក្រុមហ៊ុន​Prince Real Estate Group ក្រុមហ៊ុន​Prince Huan Yu Real Estate Group ធនាគារ​Prince Bank ក្រុមហ៊ុន​អាកាសចរណ៍​Cambodia Airways ក្រុមហ៊ុន​Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន​Awesome Global Investment Group​។ តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងនេះ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​ន​ស៍​គ្រុប​មាន​អាជីវកម្ម​ប្រមាណ​ជាង​៨០​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុ​ភារ បច្ចេកវិទ្យា​ម្ហូបអាហារ​និង​ភេសជ្ជៈ និង​វិស័យ​ប្រណិត​ភាព​នៃ​ជីវិត ។​ល​។

ការ​កើនឡើង​នូវ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​កើត​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការ​ចូលរួម​នា​ពេល​អនាគត​នៅ​ក្នុង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវ​បាន​រំពឹង​ថា​នឹង​ដើរតួ​នាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ក្រោម​ការ​គាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​ ។

ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​ទ្វីបអាស៊ី សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប បាន​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​លំហូរ​មូលធន​ក្នុងស្រុក និង​អន្តរជាតិ​។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា​។ ជាក់ស្តែង សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប កំពុង​តែ​អភិវឌ្ឍន៍​គម្រោង​ទេសចរណ៍​និង​លំនៅ​ដ្ឋា​ន ទី​ក្រុង​រាម នា​ពេល​ខាង​មុខ​ដែល​នឹង​ក្លាយជា​គម្រោង អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​នោះ​ដែរ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប មាន​គោលបំណង​ធានា​បាន​នូវ​ការ​វិនិយោគ​សរុប​ចំនួន​១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​តំបន់​ទាំងមូល​។ គម្រោង​នេះ​ស្ថិត​នៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើ​ដំណើរ រយៈពេល​១០​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ប៉ុណ្ណោះ ដែល​ក្នុង​គោលបំណង​រួមចំណែក​ដល់​ការ​ស្តារ សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​ ៕ ដោយសហការ