ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អេ​អាយ​អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក និង​ធនាគារ​កម្ពុជា​សាធារណៈ ភី​អិ​ល​ស៊ី បន្ដ​កិច្ចសហការ​ជា​ដៃគូ ​ដើម្បី​ជួយ​ដល់​ការ​រស់នៅ​របស់​អតិថិជន កាន់តែ​ប្រសើរ​ឡើង និង​ប្រកបដោយ​សុខភាព និង​អាយុ​យឺនយូរ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១- ក្រុមហ៊ុន អេ​អាយ​អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក…

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១- ក្រុមហ៊ុន អេ​អាយ​អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក និង​ធនាគារ​កម្ពុជា​សាធារណៈ ភី​អិ​ល​ស៊ី (“​ធនាគារ​កម្ពុ​”) បាន​ចុះហត្ថលេខា​ បន្ដ​ភាព​ជា​ដៃគូ​អាជីវកម្ម​ ប៊ែ​ង​កា​សួ​រេ​ន ​(bancassurance) ដើម្បី​ចូលរួម​ចំណែក​បង្កើន​ប្រតិបត្តិការ​ធានា​រ៉ាប់រង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ដល់​ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ និង​មាន​រយៈពេល​វែង ​។

ក្រុមហ៊ុន អេ​អាយ​អេ ខេ​ម​បូ​ឌា​គឺជា​ដៃគូ​អាជីវកម្ម​ប៊ែ​ង​កា​សួ​រេ​ន ​ផ្ដាច់មុខ​របស់​ធនាគារ​កម្ពុ​ ។ ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ ២០១៧ និង​ដែល​កំពុង​បន្ដ​សម្រាប់​រយៈពេល ១៥ ឆ្នាំ​បន្ដ​ទៀត នឹង​កសាង​ភាព​ជោគជ័យ​បន្ថែម​ទៀត ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន និង​ធនាគារ​នា​ពេល​បច្ចុប្បន្ន ​។ តាម​រយៈ​ភាព​ជា​ដៃគូ​នេះ ​បាន​ស្ដែង​ឱ្យ​ឃើញ​ថា គ្រឹះស្ថាន​ទាំងនេះ​នឹង​ផ្ដល់​គុណ​តម្លៃបន្ថែម​ដល់​អតិថិជន លើកកម្ពស់​ការ​យល់​ដឹង​អំពី​អត្ថប្រយោជន៍ ​នៃ​ការ​ទទួល​បាន​ធានា​រ៉ាប់រង និង​ជួយ​ពង្រឹង​ភាព​ជា​ដៃគូ​អាជីវកម្ម​ប៊ែ​ង​កា​សួ​រេ​ន ​ឈានមុខ​គេ​នៅ​កម្ពុជា ​។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អតិថិជន​របស់​ធនាគារ​កម្ពុ​ប្រមាណ ៤.០០០ នាក់​បាន​ទទួល​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន អេ​អាយ​អេ ខេ​ម​បូ​ឌា​ ។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ បាន​ទូទាត់​សំណង​ប្រមាណ​ជិត ៤០០.០០០ ដុល្លារអា​មេ​រិ​ក ដោយ​ក្នុង​នោះ​រួម​មានការ​ធានា​រ៉ាប់រង​លើ​ជំងឺ​កូ​វី​ដ ១៩ ដោយ​ឥត​គិតថ្លៃ ដែល​បាន​ដាក់​ដំណើរការ​ នៅ​ក្នុងអំឡុងពេល​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩​ ។

ជាមួយនឹង​ការ​បន្ដ​ភាព​ជា​ដៃគូ​នេះ អតិថិជន​របស់​ធនាគារ​កម្ពុ​អាច​បន្ដ​ភាព​ងាយស្រួល ​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​អំពី​ផលិតផល​ធានា​រ៉ាប់រង និង​ប្រឹក្សា​យោបល់​ពី​ក្រុមហ៊ុន អេ​អាយ​អេ ខេ​ម​បូ​ឌា ព្រមទាំង​ស្វែងរក​នូវ​ការ​ផ្ដល់​ជូន​ពិសេស និង​សេវាកម្ម​ពី​ក្រុមហ៊ុន និង​ធនាគារ​ ។ ភាព​ជា​ដៃគូ​នេះ​ដើរតួរ​ជា​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សំបូរ​បែប​ សម្រាប់​ឯក​ត្ត​បុគ្គល និង​ក្រុមហ៊ុន​ក្នុង​ការ​ទទួល​បាន​សេវា​ធនាគារ និង​ដំណោះស្រាយ​ធានា​រ៉ាប់រង​អាយុជីវិត ​ដែល​មានគុណ​ភាព​ខ្ពស់​ សំដៅ​ឆ្ពោះទៅ​រក​ការ​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន ​។

ពិធី​ចុះហត្ថលេខា​នេះ ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​របស់​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ ​របស់​ក្រុមហ៊ុន អេ​អាយ​អេ ខេ​ម​បូ​ឌា និង​ធនាគារ​កម្ពុ ព្រមទាំង​មានការ​ចូលរួម ​ពី​អតិថិជន​ប្រាំ​រូប​ដំបូង​ នាគ្រា​ចាប់ផ្ដើម​ភាព​ជា​ដៃគូ​របស់ ក្រុមហ៊ុន និង​ធនាគារ​នៅ​ក្នុង​ឱកាស​ចុះហត្ថលេខា​នេះ​ ។ អតិថិជន​ទាំង​ប្រាំ​រូប​បាន​បង្ហាញ​ភាព​រីករាយ និង​ពេញចិត្ត​ក្នុង​ការ​ទទួល​បានការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​បាន​បន្ដ​ដល់​ពេល​បច្ចុប្បន្ន​ ។

នៅ​ក្នុង​ឱកាស​នៃ​ពិធី​ចុះហត្ថលេខា​នេះ លោក Andrew Loh នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អេ​អាយ​អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា៖ «​ភាព​ជា​ដៃគូ​របស់​យើងខ្ញុំ​ មិន​ត្រឹមតែ​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អាច​ឱ្យ​យើងខ្ញុំ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ​ជួយ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង និង​ប្រកបដោយ​សុខភាព និង​អាយុ​យឺនយូរ​ ។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ធនាគារ​កម្ពុ ព្រោះ​បច្ចុប្បន្ន យើងខ្ញុំ​អាច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​រឹង​មាំ ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អំពី​សារសំខាន់​ នៃ​ការ​ធានា​រ៉ាប់រង​អាយុជីវិត និង​ផ្ដល់​ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​ផ្ដល់​ជូន​អត្ថប្រយោជន៍​កាន់តែ​ច្រើន ក្នុង​ការ​ជួយ​គាំពារ​សុខុមាលភាព​របស់​អតិថិជន​នា​ពេល​អនាគត​ ។

លោក អុង មីង​តិច នាយក​ប្រតិបត្តិ​នៃ​ធនាគារ​កម្ពុ​បាន​មាន​ប្រសាសន៍​ថា៖ «កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន អេ​អាយ​អេ ខេ​ម​បូ​ឌា នឹង​បន្ថែម​ភាព​ងាយស្រួល និង​បទ​ពិសោធន៍​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ ​។ ធនាគារ​កម្ពុ​តែងតែ​ឈរ​នៅ​ជួរ​មុខ​ក្នុង​ការ​ផ្ដល់​សេវា​អតិថិជន​ប្រកបដោយ​ឧត្តមភាព ហើយនឹង​បន្ដ​ផ្ដល់​សេវាកម្ម និង​ផលិតផល​ថ្មី​ៗ​ដែល​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន ​។ ការ​បន្ដ​ភាព​ជា​ដៃគូ​នេះ​នឹង​ជួយ​ដល់​អតិថិជន ​បំពេញតម្រូវការ​របស់​ខ្លួន​ក្នុង​ការ​សន្សំ​ប្រាក់ និង​ការ​ការពារ​»។​

ក្នុង​នាម​ជា​ធនាគារ ​ដែល​មានការ​យកចិត្តទុកដាក់​ខ្ពស់ ​លើ​សកម្មភាព​មនុស្សធម៌ និង​សង្គម និង​ដើម្បី​ធ្វើ​ឱ្យ​ពិធី ចុះហត្ថលេខា​នេះ​ប្រព្រឹត្ដ​ទៅ​ប្រកបដោយ​អត្ថន័យ ធនាគារ​កម្ពុ​បាន​ចូលរួម​ចំណែក​ថវិកា​ចំនួន ៥.០០០ ដុល្លារអា​មេ​រិ​ក ដល់​យុទ្ធនាការ Fit for Hope ដែល​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន អេ​អាយ​អេ ខេ​ម​បូ​ឌា រៀង​រាល់​ខែតុលា ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស​ ។ យុទ្ធនាការ​ប្រចាំឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​អន​ឡាញ សកម្មភាព​នៅ​ទី​សាធារណៈ និង​សកម្មភាព​ផ្សេង​ៗ ដោយ​បាន​រៃ​អង្គាស​ថវិកា​ជំនួយ​ចំនួន ៦០.០០០ ដុល្លារ​អា​មេ​រិ​ក ជូន​ដល់​មន្ទីរពេទ្យ​ព្រះ​សីហ​នុ មណ្ឌល​នៃ​ក្ដី​សង្ឃឹម​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដី​ពី​ការ​ផ្ដល់​ជូន​របស់​ក្រុមហ៊ុន អេ​អា​អេ ខេ​ម​បូ​ឌា តាម​រយៈ​ធនាគារ​កម្ពុ និង​ដំណោះស្រាយ​សម្រាប់​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​របស់​អតិថិជន សូម​ទំនាក់ទំនង​ផ្នែក​បម្រើសេវា​អតិថិជន អេ​អាយ​អេ តាម​រយៈ​លេខ​ទូរស័ព្ទ ០៨៦ ៩៩៩ ២៤២ ឬ​តាម​រយៈ​គេហទំព័រ aia.com.kh ​៕ ដោយសហការ