ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិសេសមែនទែន ! OPPO Find X3 Pro Photographer Edition លាតត្រដាងហើយ ជាមួយការរចនាថ្មី ប្លែកភ្នែកតាមលំនាំកាមេរ៉ា Kodak 35

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជឿថា អ្នកដែលស្រលាញ់វិស័យថតរូប និងចូលចិត្តថតរូបដោយប្រើកាមេរ៉ាអាជីព កាមេរ៉ាប្រណីតៗនៅមិនទាន់ភ្លេចពីឈ្មោះប្រ៊េនកាមេរ៉ា Kodak នៅឡើយទេ ។ ហើយអ្នកស្រមៃនឹកឃើញអ្វីមុនគេនៅពេលឮប្រ៊េនកាមេរ៉ា…

រាជធានីភ្នំពេញ ៖ ជឿថា អ្នកដែលស្រលាញ់វិស័យថតរូប និងចូលចិត្តថតរូបដោយប្រើកាមេរ៉ាអាជីព កាមេរ៉ាប្រណីតៗនៅមិនទាន់ភ្លេចពីឈ្មោះប្រ៊េនកាមេរ៉ា Kodak នៅឡើយទេ ។ ហើយអ្នកស្រមៃនឹកឃើញអ្វីមុនគេនៅពេលឮប្រ៊េនកាមេរ៉ា Kodak ? គួររំឭកផងដែរថា Kodak ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅអាមេរិក និងមានទីផ្សារក្នុងវិស័យកាមេរ៉ាយូរឆ្នាំណាស់មកហើយ ក្នុងប្រតិបត្តិការបង្កើតចេញនូវកាមេរ៉ាថតរូបដ៏ច្បាស់ ហើយក៏មានការទទួលស្គាល់យ៉ាងច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ។

អ្វីដែលកាន់តែពិសេស ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីឈ្មោះ OPPO បានធ្វើការសហការជាមួយនឹងប្រ៊េនកាមេរ៉ា Kodak នៅលើកំពូលស្មាតហ្វូន OPPO Find X3 Pro Photographer Edition ដែលសម្រាប់អ្នកនិយមគាំទ្រស្មាតហ្វូនត្រកូល Find បានដឹងច្បាស់រួចមកហើយថា នេះជាស្មាត ហ្វូនលំដាប់កំពូលដែលតែងតែសហការជាមួយក្រុមហ៊ុនកំពូលល្បីៗលើពិភពលោកក្នុងនោះក៏មានក្រុមហ៊ុនរថយន្តដ៏ល្បី Lamborghini ផងដែរ ។ ដោយឡែកសម្រាប់ការសហការរវាង OPPO Find X3 Pro Photographer Edition និងក្រុមហ៊ុនកាមេរ៉ា Kodak គឺផ្តោតសំខាន់ទៅលើការ ឌីហ្សាញដ៏ថ្មីសន្លាងនៅលើតួខ្នងខាងក្រោយដូចទៅនឹងលំនាំកាមេរ៉ា Kodak 35 តែម្តង ដោយការរចនា ផ្នែកខាងលើមានពណ៌ទឹកប្រាក់គ្រើម រីឯផ្នែកខាងក្រោមមានពណ៌ខ្មៅរចនាពីស្បែកដែលប្រកបដោយគុណភាពខ្ពស់ព្រមទាំងវត្ថុធាតុដើមផ្សេងៗទៀត មើលទៅបែប Classic និងប្លែកពីគេតែម្តង ។

អ្វីដែលកាន់តែពិសេសសូម្បីតែប្រអប់របស់ OPPO Find X3 Pro Photographer Edition អមជាមួយនឹងសម្ភារៈមួយចំនួនដូចជា ស្រោមការពារទូរស័ព្ទ, ឆ្នាំងសាក, ខ្សែសាក, បន្តោងខ្សែ, កាសស្តាប់ត្រចៀក ក៏បានតុបតែងឌីហ្សាញតាមលំនាំដើមរបស់កាមេរ៉ា Kodak 35 យ៉ាងប្រណីត និងទាក់ទាញខ្លាំងមិនធម្មតា ។

លើសពីនេះផងដែរ OPPO Find X3 Pro Photographer Edition គឺជាស្មាតហ្វូន OPPO ដំបូងបំផុតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ColorOS 12 ជំនាន់ចុងក្រោយរួមគ្នាជាមួយ Android 12 ។ រីឯលក្ខណៈពិសេសៗនិងលេចធ្លោរបស់កំពូលស្មាតហ្វូននេះរួមមាន ៖

  • 1 ពាន់លានពណ៌ ឬ 1 Billion Colors :

OPPO Find X3 Pro ជាស្មាតហ្វូនដំបូងគេបង្អស់បំពាក់នូវ Hardware ក្នុងការថតរូបកម្រិត 1 ពាន់លានពណ៌ អាចនិយាយបានថានៅស្មាតហ្វូនដទៃទៀតមិនទាន់មានឡើយ ។ ចំណែកកាមេរ៉ា គឺបានបំពាក់ជាមួយសេនស័រ Sony IMX 766 ទំហំ 50MP ធ្វើឲ្យអ្នកថតរូបអាជីព ឬ Professional Cameraman សរសើរមិនដាច់ពីមាត់តែម្តង ។

  • Cinematic Mode :

Cinematic Mode គឺជា 10-bit Log ដែលអាចថតវីដេអូក្នុងកម្រិត 1 ពាន់លានពណ៌ជាមួយនឹងកម្រិតបង្ហាញ 4K | HDR | BT.2020, បច្ចេកវិទ្យាទប់លំនឹង OIS និង EIS ព្រមទាំង Manual Control ។

  • Microlens :

តើកាមេរ៉ា Microlens មានសមត្ថភាពអស្ចារ្យកម្រិតណា ? ហើយអាចធ្វើការពង្រីកបានចំនួនប៉ុន្មានដង ? សម្រាប់ Microlens លើ OPPO Find X3 Pro មានសមត្ថភាពអាចថតពង្រីកនៅជិតបានរហូតដល់ទៅ 60 ដងដែលភ្នែកទទេមិនអាចមើលឃើញ ។

សម្រាប់អ្នកទាំងអស់គ្នាវិញ…. តើយល់យ៉ាងណាដែរចំពោះ OPPO និង Kodak ដែលបានសហការគ្នាដោយផ្តោតលើការឌីហ្សាញតួខ្នងខាងក្រោយលើ OPPO Find X3 Pro Photographer Edition នេះ ? ៕ ដោយសហការ