ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុរី​ ចន្ទ​គី​រី ​បន្ត​បោះ​ជំ​ហ៊ាន​ឆ្ពោះទៅ​រក​ការ​រស់នៅ​កាន់តែ​ប្រសើរ​ជាង​មុន ជាមួយនឹង​ការ​សម្ពោធ​បើក​លក់​ប្លុក​ថ្មី និង​ប្រភេទ​វីឡា​ថ្មី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈ្នះ​ពានរង្វាន់​ក្នុងស្រុក អឺ​បេន​លែ​ន (Urbanland) បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ប្លុក​ថ្មី​របស់ ​បុរី​ ចន្ទ​គី​រី និង​ការ​បើក​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍ ទី​…

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈ្នះ​ពានរង្វាន់​ក្នុងស្រុក អឺ​បេន​លែ​ន (Urbanland) បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ប្លុក​ថ្មី​របស់ ​បុរី​ ចន្ទ​គី​រី និង​ការ​បើក​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍ ទី​ ២៣​ ខែតុលា ឆ្នាំ​ ២០២១ កន្លង​មកនេះ​ ។

ពីឆ្វេង ​៖ លោក កាំ​ង ឡេ​ង (​ប្រធាន​ក្រុមហ៊ុន ISI GROUP) លោក​ជំទាវ ឃុន ហៀ​ង (​សហ​ស្ថាបនិក​ក្រុមហ៊ុន ISI GROUP) លោក កាំ​ង ហុ​ក (​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urbanland) និង​លោកស្រី ឌៀប លី​ដា (​នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Urbanland)

រចនា​ឡើង​ដោយ​យក​តម្រូវការ និង​ក្តី​ស្រមៃ​របស់​អ្នក​រស់នៅ​ជា​ចម្បង គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គំនិត​រចនាដែល​ផ្តោត​លើ​តម្រូវការ​ចាំ បាច់​សម្រាប់​ការ​រស់នៅ ​។ តាម​រយៈ​ការ​រចនា​ប្លង់​មេ​ដែល​សម្បូរ​ទៅ​ដោយ​សួន​រុក្ខជាតិ​បៃតង និង​បរិក្ខារ​នៅ​តាម​ដង​វិ​ថី​នៅ​ក្នុង​គម្រោង​ថ្មី​នេះ អ្នក​រស់នៅ​នឹង​មាន​សុខដុម និង​ភាព​ស្ងប់ស្ងាត់​ទាំង​នៅ​ខាងក្នុង និង​ខាងក្រៅ​គេហដ្ឋាន​របស់​ខ្លួន​ ។ ការ​គិតគូ​បែប​នេះ​ហើយ​ដែល​ញ៉ាំង​ឲ្យ​គម្រោង​ថ្មី​នេះ​ក្លាយជា​កន្លែង​រស់នៅ​មួយ​ដែល​ស័ក្តិសម​បំផុត​សម្រាប់ការ​រស់នៅ​ដែល​សកម្ម ប៉ុន្តែ​ពោរពេញ​ដោយ​ភាព​ស្ងៀមស្ងាត់ ​។

ព្រះសង្ឃ​ប្រោះព្រំ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ប្លុក​ថ្មី​ បុរី​ ចន្ទ​គី​រី

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ម្ចាស់ផ្ទះ ដែល​ចង់បាន​ប្រភេទ​គេហដ្ឋាន​ដែល​កាន់តែ​ធំ​ទូលាយ ក្រុមហ៊ុន​មាន​កិត្តិយសក្នុង​ការ​ណែនាំ​ប្រភេទ​គេហដ្ឋាន​ថ្មី​មួយទៀត​ប្រចាំ​បុរី​ចន្ទ​គី​រី​ដែល​មានឈ្មោះ​ថា វីឡា​ឧត្តម​ធំ​ ។ វីឡា​នេះ​ជា​ប្រភេទ​វីឡា​ទោលដែល​ត្រូវ​បាន​រចនា​ឡើង​នៅ​លើ​ផ្ទៃដី និង​ផ្ទះ​ដែល​មាន​ទំហំ​កាន់តែ​ធំ​ជាង​មុន​ ។

រូបភាព​តំណាង វីឡា ឧត្តម​ធំ

គេហដ្ឋាន​នេះ​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន​វ័យ​ ។ ការ​រចនា​ខាងក្នុង​ផ្ទះ​មានផ្ទះ​បាយ និង​កន្លែង​ទទួលទាន​អាហារ​ដែល​បើកចំហ​ចេញ​មក​សួន​ខាងក្រោយ ផ្ទៃ​ខាងក្រោយ​ផ្ទះ​មាន​ទីធ្លា​ធំ​ទូលាយ​ដែល​អាច​កែ​ច្នៃ​ជា អាង​ហែល​ទឹក ឬ​សួន​រុក្ខជាតិ​បៃតង​សម្រាប់​រៀបចំ​កម្មវិធី​គ្រួសារ​ផ្សេង​ៗ​ជាដើម​ ។ ទីធ្លា​ខាងក្រោយ​នេះ​សម​ស្រប ​សម្រាប់លម្ហែកាយ​ជា​លក្ខណៈ​គ្រួសារ​ពេល​ល្ងាច រីឯ​បន្ទប់ទទួលភ្ញៀវ​ដ៏​ធំ​ទូលាយ​នៅ​ក្នុងផ្ទះ​វិញ​ជា​កន្លែង​ដ៏​សមរម្យ​បំផុត​សម្រាប់​ទទួល​បាន​ភាព​ស្ងប់ស្ងាត់​ ។

វីឡា​ឧត្តម​ធំ ភាគច្រើន​មា​នទី​តាំងនៅ​ជាប់​នឹង​សួន​រុក្ខជាតិ​បៃតង​របស់​បុរី​ ។ គេហដ្ឋាន​នេះ​មាន​បន្ទប់​គេង 5 ធំ​ៗ​ដែល​មានបង្អួច និង​ទ្វា​រូត​ធំ​ៗ អនុញ្ញាត​ឲ្យ​ខ្យល់ និង​ពន្លឺ​ចេញចូល​បាន​គ្រប់គ្រាន់​ទូ​ទាំង​ផ្ទះ​ទាំងមូល ​។ ក្រុមហ៊ុន​ក៏​បាន​រចនា​បន្ទប់​គេង​មួយបន្ថែម​នៅ​ជាន់​ផ្ទាល់​ដី​ដែល​មាន​ភ្ជាប់​ជាមួយនឹង​បន្ទប់ទឹក​ស្រាប់ សម​ស្រប​សម្រាប់​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ ឬ​លោកតាលោកយាយ​ដែល​មាន​វ័យ​ចំណាស់​ ។ រីឯ​បន្ទប់​ពហុមុខ​ងារ​ដែល​នៅ​ជាប់​គ្នា​នោះ ម្ចាស់ផ្ទះ​អាច​កែ​ច្នៃ​ទៅ​តាម​មុខងារ​ផ្សេង​ៗដែល​ខ្លួន​ត្រូវការ ដូច​ជា​ការិយាល័យ​ធ្វើការ​នៅផ្ទះ បន្ទប់​ហាត់ប្រាណ និង​បន្ទប់​អាន​សៀវភៅ​ជាដើម​ ។

ផ្ទះបាយ និង​បន្ទប់​ទទួលទាន​អាហារ​ធំ​ទូលាយ​របស់ វីឡា ឧត្តម​ធំ ភ្ជាប់​ទៅ​វាលស្មៅ​រុក្ខជាតិ​បៃតង និង​អាង​ហែល​ទឹក​ខាងក្រោយ​ផ្ទះ

ដើម្បី​អបអរសាទរ​ការ​បើក​លក់​ប្លុក​ថ្មី​នេះ បុរី​ ចន្ទ​គ​រី មានការ​លក់​បញ្ចុះតម្លៃ​ពិសេស​សរុប​រហូត​ដល់ 200,000 ដុល្លារ ក៏​ដូច​ជា​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ដែល​មាន​តម្លៃ​សរុប​រហូត​ដល់ 100,000 ដុល្លារ​ដែល​មាន​សុពលភាព​សម្រាប់​តែ​ថ្ងៃ​ទី 29-31 ខែតុលា ឆ្នាំ​ 2021 តែ​ប៉ុណ្ណោះ​ ។

សូម​អញ្ជើញ​មក​ទស្សនា​ផ្ទះ​គម្រូ​ពិត​នៅ ​បុរី​ ចន្ទ​គី​រី ដែល​មា​នទី​តាំងនៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ 2 ចម្ងាយ​ត្រឹមតែ 5 នាទី​ពី​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ចូល​ទៅ​កាន់ urbanlandasia.com ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ​។

អំពី អឺ​បេន​លែ​ន ( Urbanland)

ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងស្រុក​មួយ​ដែល​មាន​គោលដៅ​បង្កើត​កន្លែង​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ដើម្បី​ឲ្យ​គ្រប់​គ្នា​រស់នៅ ធ្វើការ និង​កម្សាន្ដ ជាមួយ​ការ​ប្ដេជ្ញា​ទៅ​លើ​គុណភាព ភាព​ឋិតថេរ និង​ភាពផ្ចិតផ្ចង់​។ ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៣ ដោយ​ស្ថាបត្យករ កាំ​ង ហុ​ក ដោយលោក​ជឿជាក់​ថា ការ​ផ្ដោត​លើ​តម្រូវការ​អ្នក​រស់នៅ​ជា​ចម្បង​គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ដើម្បី​ជួយ​លើកកម្ពស់​គុណភាព​រស់នៅរបស់​ពួក​គេ និង​បង្កើត​នូវ​បរិយាកាស​ដែល​មាន​ផាសុកភាព​ជាង​មុន ​។

ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) ក៏​ជា​សមាជិក​មួយ​នៃ​សហព័ន្ធ​ក្រុមហ៊ុន ISI GROUP ដែល​ជា​ក្រុមហ៊ុន​ក្នុង ស្រុក​ខ្នាត​ធំ​មួយ​ដែល​មានបទពិសោធន៍​រហូត​ដល់ ​២២ ​ឆ្នាំ​នៅ​ក្នុង​វិស័យ​សំណង់ ​។ ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) ត្រូវ​បាន​ទទួលស្គាល់​តាម​រយៈ​ការ​បង្កើត​នូវ​គម្រោង​ប្រណីត​ៗ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ដោយ ប្រើប្រាស់​នូវ​ការ​រចនា​ផ្ដោត​លើ​តម្រូវការ​អ្នក​រស់នៅ​ជា​ចម្បង​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​ដែល​ជាប់​ជ័យ​លា​ភី​រួម​មាន Raintree (​អគារ​ការិយាល័យ និង​ពាណិជ្ជកម្ម​), Embassy Residences and Embassy Central (​ខុន​ដូ​បែប​ប្រណីត​) និង​សណ្ឋាគារ​រចនា​ម៉ូ​ដ​បែប​ប្រណីត​ដំបូង​គេ​នៅ​ក្រុង​សៀមរាប Treeline Urban Resort ក៏​ដូច​ជា​គម្រោង​បុរី​ចន្ទ​គី​រី ដែល​ជា​គម្រោង​បុរី​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​ដែល​មា​នទី​តាំងនៅ​លើ​ផ្លូវជាតិ​លេខ 2​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​អញ្ជើញ​ចូល​ទៅ​កាន់​ ៖ urbanlandasia.com ៕ ដោយសហការ