ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Canopy Sands ផ្តល់​កញ្ចប់​ថែទាំ​ដល់​អង្គការ​ថែទាំ​កុមារ ម្លប់​តា​ប៉ា​ង រួម​ទាំង​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ព្រះ​សីហ​នុ

2 ឆ្នាំ មុន

ក្រុងព្រះសីហនុ​៖ ក្រុមហ៊ុន ខា​នូ​ភី ស៊ែ​ន ឌី​វេឡុ​ប​ម៉ិ​ន (Canopy Sands Development) ហៅ​កាត់​ថា “​ខា​នូ​ភី…

ក្រុងព្រះសីហនុ​៖ ក្រុមហ៊ុន ខា​នូ​ភី ស៊ែ​ន ឌី​វេឡុ​ប​ម៉ិ​ន (Canopy Sands Development) ហៅ​កាត់​ថា “​ខា​នូ​ភី ស៊ែ​ន (Canopy Sands)” ដែល​ជា​សមាជិក​នៃ ​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប (​ហៅ​កាត់​ថា “​ព្រី​ន​ស៍ គ្រុប​”) ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ និង​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចែក​ជូន​នូវ​កញ្ចប់​ថែទាំ​ជា​ច្រើន​ដល់​អង្គការ ម្លប់​តា​ប៉ា​ង ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក រួម​ទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​អុង ក្រុងព្រះសីហនុ​ផង​ដែរ ។ ការ​ផ្សព្វផ្សាយ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Canopy Sands ក្នុង​ការ​បន្ត​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បើក​ដំណើរការ​ឡើង​វិញ ក្នុង​ការ​ស្តា​ស្ថានភាព​ប្រទេស ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្រុមការងារ Canopy Sands បាន​ប្រគល់​កញ្ចប់​ស្បៀង​ចំនួន​ប្រមាណ ៣០​តោន ដែល​ផ្ទុក​នូវ​សម្ភារ​ចាំបាច់​ដូច​ជា អង្ករ ប្រេងឆា និង​អាហារ​កំប៉ុង នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របស់​ខ្លួន ដែល​មានការ​ចូលរួម​ពី​សំណាក់ អង្គការ ម្លប់​តា​ប៉ា​ង និង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អុង​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ក៏​បាន​បរិច្ចាគ​សម្ភារ​វេជ្ជសាស្ត្រ និង​សម្ភារ​អនាម័យ​ផ្សេង​ៗ ដល់​អង្គការ ម្លប់​តា​ប៉ា​ង រួម​ជាមួយនឹង​ជំនួយ​ផ្នែក​អប់រំ ដូច​ជា​កាបូប​សម្រាប់​សិស្ស ដែល​បញ្ជា​ទិញ​តាម​រយៈ​មូលនិធិ Indochina Starfish ដែល​ជា​អង្គការ​សប្បុរសធម៌​កម្ពុជា ផ្តោត​លើ​គំនិត​ផ្តួចផ្តើម​ផ្នែក​អប់រំ សម្រាប់​កុមារ​ក្រីក្រ​នៅ​កម្ពុជា ។

លោក Khong Weng Fook នាយក​គ្រប់គ្រង​ក្រុមហ៊ុន Canopy Sands បាន​មាន​ប្រសាសន៍​ថា​៖ «​យើងខ្ញុំ​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​តំណាង​មក​ពី​អង្គការ ម្លប់​តា​ប៉ា​ង និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អុង ក្នុង​ការ​ស្វែង​យល់ ពី​តម្រូវការ​ចាំបាច់​របស់​ពួក​គេ មុន​នឹង​សម្រេច​នូវ​ការ​រៀបចំ​ដាក់​រួម​បញ្ចូល​គ្នា នូវ​កញ្ចប់​ថែទាំ​ទាំង​អស់នេះ ។ យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី​ដែល​កំពុង​ដំណើរការ​បែប​នេះ នឹង​រួមចំណែក​ក្នុង​ការ​ជួយ​កាត់​បន្ថយ​នូវ​ភាព​លំបាក របស់​ប្រជាពលរដ្ឋ ដែល​ទទួល​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩» ។

អង្គការ ម្លប់​តា​ប៉ា​ង គឺជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​មួយ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ហើយ​បច្ចុប្បន្ន​អង្គការ​នេះ បាន​មើលថែ​ទាំ​ដល់​កុមារ​ប្រមាណ​ជាង ៥,០០០​នាក់ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ផ្តល់​នូវ​សុខ​សុវត្ថិភាព ការ​មើលថែ​ទាំ​សុខភាព ការ​សិក្សាអប់រំ ការ​បណ្តុះបណ្តាល និង​ការងារ​ផ្សេង​ៗ​ប្រកបដោយ​សុវត្ថិភាព ការ​ប្រឹក្សា​យោបល់ ការ​គាំទ្រ​ផ្នែក​ចិត្ត​សង្គម ការ​ពង្រឹង និង​ការ​ការពារ​គ្រួសារ ពី​ការ​រំលោ.ភ​បំពាន​ផ្សេង​ៗ ។ ភូមិ​អុង ជាទី​លំនៅ​របស់​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​ស្ថិត​នៅ​ជិត គម្រោងទីក្រុង​រាម ដែល​ជា​គម្រោង​របស់​ក្រុមហ៊ុន Canopy Sands​ ។

កាលពីដើម​ខែកញ្ញា​កន្លង​ទៅ មូលនិធិ​ព្រី​ន​ស៍ (Prince Foundation) ជា​ផ្នែក​សប្បុរសធម៌​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ជំនួយ ពី​សំណាក់​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​បាន​បរិច្ចាគ​ឈុត​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន PPE សរុប​ចំនួន ៥,០០០​ឈុត ឧបករណ៍​ធ្វើតេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​សរុប​ចំនួន ១,០០០​ឈុត និង​ទឹក​អាកុល​លាងដៃ​សរុប​ចំនួន ៤,៥០០​លី​ត្រ ។ ក្នុង​ខែ​នោះ​ដែរ មូលនិធិ​ព្រី​ន​ស៍ ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដោយ​ផ្តល់​ថ្លៃ​សិក្សា​ពេញលេញ ជាមួយនឹង​ប្រាក់​ឧបត្ថម្ភ​ដល់​និស្សិត​សាកលវិទ្យាល័យ នៅ​កម្ពុជា​សរុប​ចំនួន ៤០០​នាក់ តាម​រយៈ​ការ​វិនិយោគ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល​ប្រាំពីរ​ឆ្នាំ​ខាង​មុខ​នេះ ។

ការ​ផ្តល់​ជូន​នូវ​ជំនួយ​ដ៏​ចាំបាច់​តាម​រយៈ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​នានា រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន Canopy Sands បាន​និង​កំពុងធ្វើការ​ដើម្បី​បង្កើត​នូវ​កិច្ច​សន្ទនា ក្នុង​ន័យ​ស្ថាបនា​រវាង​សហគមន៍​មូលដ្ឋាន និង​អ្នក​អភិវឌ្ឍន៍ ដើម្បី​ធានា​ឱ្យ​មាន​ទំនាក់ទំនង​យូរអង្វែង ប្រកបដោយ​ផលិតភាព ។ នៅ​ក្នុង​ពិធី​ចែក​អំណោយ​នៅ​ភូមិ​អុង លោក លី​ន សា​រិ​ន ជា​មេឃុំ​រាម បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​គម្រោង ទីក្រុង​រាម ដោយ​សង្ឃឹមថា​ភាព​ជោគជ័យ នៃ​គម្រោង​នេះ​នឹង​នាំ​មក​នូវ​ភាព​រុងរឿង ដល់​សហគមន៍​មូលដ្ឋាន​របស់​គាត់​ផង​ដែរ ។

ក្រុមហ៊ុន Canopy Sands បច្ចុប្បន្ន​កំពុងធ្វើការ​លើ​គម្រោង ទីក្រុង​រាម ដែល​មាន​ទំហំ​ដី​ប្រមាណ ៨៣៤ ហិ​កតា ជា​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ សម្រាប់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍ ដែល​កំពុងធ្វើការ​លើ​ផែនការមេ​ចេញ​ដោយ​ក្រុមហ៊ុន Surbana Jurong ជា​ក្រុមហ៊ុន​សិង្ហ​បុរី​ប្រឹក្សា​លើ​គម្រោង​ទីក្រុង ដែល​នឹង​ពាក់ព័ន្ធ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​សាងសង់ តាម​គោលការណ៍​អភិវឌ្ឍន៍ អចលនទ្រព្យ ប្រកបដោយ​និរន្តរភាព ។

អំពី ក្រុមហ៊ុន ខា​នូ​ភី ស៊ែ​ន ឌី​វេឡុ​ប​ម៉ិ​ន (Canopy Sands Development)
ក្រុមហ៊ុន Canopy Sands Development Co., Ltd ហៅ​កាត់​ថា “Canopy Sands” មាន​គោលបំណង​ព​ន្លឿ​ន​នូវ​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​សំខាន់​ៗ​របស់​កម្ពុជា ដោយ​ការ​ផ្តួចផ្តើម និង​ជំរុញ​គម្រោង​សេដ្ឋកិច្ច​នានា​ប្រកបដោយ​និរន្តរភាព ដែល​មាន​បំណង​បំពេញតម្រូវការ​សាធារណៈ​សំខាន់​ៗ និង​ការ​រួមចំណែក​ដ៏​សំខាន់​ដែល​មាន​អត្ថន័យ ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ក្រុមហ៊ុន​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយនឹង​អាជីវកម្ម​នានា​ក្នុងស្រុក និង​វិស័យ​ស្នូល​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ការ​ប្រកាន់ខ្ជាប់​នូវ​យុទ្ធសាស្ត្រ​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​ទាំងមូល​លើ​វិធីសាស្ត្រ​រួម ដែល​ផ្តល់​នូវ​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ផ្តល់​នូវ​អត្ថប្រយោជន៍​វិជ្ជមាន​ផ្នែក​សង្គម​ជា​ច្រើន ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ និង​ផល​ចំណេញ​ពី​ការ​វិនិយោគ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ផង​ដែរ ។ ក្នុង​រយៈពេល ៥-១០​ឆ្នាំ​ខាង​មុខ​ទៀត ក្រុមហ៊ុន​នឹង​ពង្រីក​កិច្ចសហការ​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​បណ្តា​ដៃគូ​សាធារណៈ និង​ឯកជន ក្នុង​វិស័យ​ធុរកិច្ច ទេសចរណ៍ ភស្តុ​ភារ ការ​លក់រាយ ដឹក​ជញ្ជូន តំហែទាំ​សុខភាព និង​វិស័យ​អប់រំ ដោយ​នឹង​បង្កើត​នូវ​ផលប័ត្រ ដ៏​សម្បូរ​បែប​នៃ​គម្រោង​ដែល​មាន​តម្លៃ​ខ្ពស់​ជា​បន្តបន្ទាប់ ។

ស្រប​តាម​យុទ្ធសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​លើកកម្ពស់​គុណភាព​ជីវិត និង​សុខុមាលភាព​របស់​ប្រជាជន ក៏​ដូច​ជា​ពង្រឹង​វិស័យ​ទេសចរណ៍ ក្នុងស្រុក​នៃ​ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Canopy Sands កំពុង​អភិវឌ្ឍន៍​គោលដៅ​អាជីវកម្ម និង​កម្សាន្ត​លំដាប់​ពិភពលោក ដែល​នឹង​ក្លាយជា​កន្លែង​ដ៏​អស្ចារ្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ។

គម្រោង ‘​ទីក្រុង​រាម​’ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ប្រមូលផ្តុំ នៃ​ពហុ​គម្រោង​អភិវឌ្ឍន៍​ថ្មី​ៗ​ជា​ច្រើន ដែល​នឹង​ផ្តល់​នូវ​កន្លែង​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ជា​ច្រើន​ដូច​ជា សួន​កម្សាន្ត​រួម​បញ្ចូល​គ្នា​លក្ខណៈ​គ្រួសារ តំបន់​កម្សាន្ត និង​តំបន់​សិក្សាអប់រំ មជ្ឈមណ្ឌល​អាជីវកម្ម និង​ហិរញ្ញវត្ថុ រួម​ជាមួយនឹង​ផ្ទះ​វីឡា និង​អា​ផាត​មិន គម្រោង​ផ្នែក​បដិសណ្ឋារកិច្ច​ដោយ​រួម​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ រមណីយដ្ឋាន និង​អា​ផាត​មិន សាល​ប្រជុំ និង​សាល​អាពាហ៍ពិពាហ៍ ហាង​លក់រាយ និង​ហាង​លក់ទំនិញ​រួច​ពន្ធ និង​តំបន់​ពង្រីក​បន្ថែម​សម្រាប់​ព្រ​លាន​យន្តហោះ​ផង​ដែរ ៕ ដោយ​សហការ