ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ត្រី​មូលដ្ឋាន ​ពិសេស​ថ្នាក់​ឃុំ ត្រូវ​ទទួលខុសត្រូវ​ខ្ពស់លើ​ការងារផ្ដល់​សេវា​សាធារណៈជូន​​ប្រជាជន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្ដម ​ជា ចាន់​តូ បាន​បញ្ជាក់​ថា ការ​ផ្ដល់​សេវា​សា​ធា​ណៈ​នានា ដែល​ជា​តម្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​បាន​រហ័ស​ទាន់​ពេលវេលា គឺជា​ការ​ទទួលខុសត្រូវ​របស់​មន្ត្រី​មូលដ្ឋាន ពិសេស​ថ្នាក់​ឃុំ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្ដម ​ជា ចាន់​តូ បាន​បញ្ជាក់​ថា ការ​ផ្ដល់​សេវា​សា​ធា​ណៈ​នានា ដែល​ជា​តម្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​បាន​រហ័ស​ទាន់​ពេលវេលា គឺជា​ការ​ទទួលខុសត្រូវ​របស់​មន្ត្រី​មូលដ្ឋាន ពិសេស​ថ្នាក់​ឃុំ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន ។

ការ​លើក​ឡើង​របស់​ឯកឧត្ដម ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តកំពង់ធំ និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ស្រុក​ស្ទោង ដូចនេះ​កាលពី​ថ្ងៃ​ទី​ ២៤ ខែតុលា ឆ្នាំ​ ២០២១ នៅ​ក្នុង​ឱកាសដែល​ឯកឧត្ដម​អញ្ជើញ​ជា​អធិបតីភាពក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ សង្កាត់​ឆ្នាំ ២០២២~២០២៧ ជូន​ដល់សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់​ស្រុក និង​ឃុំ​ក្នុងស្រុក​ស្ទោង ។

ឯកឧត្ដម ជា ចាន់​តូ បាន​បញ្ជាក់​ទៀត​ថា​ «​មន្ត្រី​មូលដ្ឋាន​ និង​មន្ត្រី​ថ្នាក់​ឃុំ​ជា​អ្នក​នៅ​ផ្ទាល់ ជាមួយ​ប្រជាជន ដូចនេះ​ចាំបាច់​ត្រូវ​ពង្រឹង​បន្ថែម លើក​ការងារ​ផ្ដល់​សេវា​សាធារណៈ​នានា ឱ្យ​កាន់តែ​ប្រសើរ​ប្រកបដោយ​ប្រសិទ្ធិ​ភាព គុណ​ភាណ តម្លាភាព និង​ការ​ជឿ​ទុកចិត្ត ពិសេស​សេវា​អប់រំ​និង​សុខាភិបាល​» ។

ឯកឧត្ដម បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ «​គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ សង្កាត់​ឆ្នាំ​ ២០២២~២០២៧ ​នេះ គឺ​រៀបចំ​ឡើង​ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​សមិទ្ធផល​គ្រប់​ផ្នែក​នៅ​ឃុំ សង្កាត់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន នៅ​គ្រប់​មូលដ្ឋាន ។ ហើយ​គោលនយោបាយ​នេះ ក៏​មាន​បំណង​ថែរក្សា​សន្តិភាព និង​ការ​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ​ប្រជាជន ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ។ ប៉ុន្តែ​ដើម្បី​ឱ្យ​គោលនយោបាយ​នេះ ទទួល​បាន​លទ្ធផល​ល្អ និង​ជោគជ័យ​លុះត្រា​ណា​មានការ​គាំទ្រ និង​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ទើប​យើង​បង្កើត​បាន​សមិទ្ធផល​ថ្មី​ៗ​ទៀត លើ​គ្រប់​វិស័យ​នៅ​ថ្នាក់​ឃុំ សង្កាត់ សម្រាប់​ក្នុង​ដំណើរការ​ទៅ​មុខ របស់​ប្រទេស​ជាតិ​លើ​មាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ​និង​ការ​អភិវឌ្ឍ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម ជា ចាន់​តូ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៅ​ទូ​ទាំង​ស្រុក ត្រូវ​ចេះ​រៀបចំ​ខ្លួន​រៀន​រស់​ជាមួយនឹង​កូ​វី​ដ ១៩ ដើម្បី​រួបរួម​គ្នា​ស្ដា​សេដ្ឋកិច្ច​ឡើង​វិញ តប​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ៕ ដោយ​សហការ