ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ជា ចាន់​តូ​អញ្ជើញ​ចុះ​ផ្សព្វផ្សាយ គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ​សង្កាត់​ឆ្នាំ​២០២២~២០២៧

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្ដម ជា ចាន់​តូ​ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ និង​ប្រជាជន​នៅ​ទូ​ទាំង​ស្រុក​ស​ន្ទុ​ក ​ឲ្យ​រៀបចំ​ខ្លួន​រៀន​រស់​ជាមួយ​កូ​វីដ​ ១៩​ ដើម្បី​រួបរួម​គ្នា​ស្ដាសេដ្ឋកិច្ច​ជា​បណ្ដើរ​ៗ​ឡើង​វិញ ​តប​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ​៖ ឯកឧត្ដម ជា ចាន់​តូ​ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ និង​ប្រជាជន​នៅ​ទូ​ទាំង​ស្រុក​ស​ន្ទុ​ក ​ឲ្យ​រៀបចំ​ខ្លួន​រៀន​រស់​ជាមួយ​កូ​វីដ​ ១៩​ ដើម្បី​រួបរួម​គ្នា​ស្ដាសេដ្ឋកិច្ច​ជា​បណ្ដើរ​ៗ​ឡើង​វិញ ​តប​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។

ការ​អំពាវនាវ​ដូចនេះ​របស់​ឯកឧត្ដម ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក ​ដូចនេះ​ត្រូវ​បាន​ឯកឧត្ដម​លើក​ឡើង ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ​សង្កាត់​ឆ្នាំ​២០២២-២០២៧ ​ជូន​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ​ស្រុក​ស​ន្ទុ​ក​នា​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ ។

ឯកឧត្ដម ជា ចាន់​តូ​ បាន​បន្ត​ទៀត​ថា​÷ ​«ចាប់ពី​ពេល​នេះ​តទៅ​យើង​ត្រូវ​ចូលរួម​ជួយ​ដល់​ការ​បើក​ វិស័យ​ទេសចរណ៍​និង​វិស័យ​ផ្សេង​ៗ​ទៀត​ ដើម្បី​ស្ដា​សេដ្ឋកិច្ចជាតិ​ជា​បណ្ដើរ​ឡើង​វិញ »។

ឯកឧត្ដម ជា ចាន់​តូ ​បាន​បន្ត​ទៀត​ថា​÷ «​ដើម្បី​ឲ្យ​កិច្ចការ​នេះ​មានដំណើរ​បាន​ល្អ​ នោះ​គឺ​ត្រូវការ​ការ​ចូលរួម​ជា​ចាំបាច់ ​ពី​ប្រជាជន​ទាំងអស់​ទើប​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​យើង​ងើបឡើង​វិញ​បាន ​។ ​ហើយ​នៅ​បរិបទ​នេះ ​ប្រជាជន​យើង​គ្រប់​ៗ​រូប​ត្រូវ​រស់នៅ​ ដោយ​ការ​ប្រុង​ប្រ​យ​ត្ន័​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​និង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ “​គឺ​ចេះ​រៀបចំ​ខ្លួន​ជាមួយ​កូ​វី​ដ​១៩” » ។

សូម​បញ្ជាក់​ថា​÷ គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ​សង្កាត់​ឆ្នាំ​២០២~២០២៧ របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បាន​យក​មក​ផ្សព្វផ្សាយ​នេះ ​ត្រូវ​បាន​ឯកឧត្ដម ជា ចាន់​តូ ប​ញ្ជា​ក់​ផងដែរ​ថា​÷​ «គឺ​គណបក្ស​បាន​រៀបចំ​ឡើង​ ដោយ​ឈរ​លើ​មូលដ្ឋាន​តថភាព​នៃ​សង្គម សេដ្ឋកិច្ច​កម្ពុជា ស្ថានភាព​ជាក់ស្ដែង​របស់ ឃុំ សង្កាត់​ និងបំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​ការ​លើក​ស្ទួយ​កម្រិត ជីវភាព​រស់នៅ​ឲ្យ​បាន​កាន់តែ​ប្រសើរ ។ ហើយ​នៅ​ក្នុង​គោលនយោបាយរ​អភិវឌ្ឍន៍ ឃុំ សង្កាត់ គោលនយោបាយ​សម្រាប់​ឆ្នាំ ២០២២~២០២៧ ដែរ​នេះ​ក៏​បាន​បញ្ជាក់​ច្បាស់​ដែរ​ថា ​ពី​ជំហរ​ហ៊ាន​គិត ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួលខុសត្រូវ និង​ដោយ​មានការ​គាំទ្រ​យ៉ាង​រឹង​មាំ​ពី​ប្រជាពលរដ្ឋ និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​សមត្ថភាព និងលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បម្រើប្រជាជន» ។

ទោះជា​យ៉ាងនេះ​ក៏​ដោយ​ឯកឧត្ដម​ជា ចាន់​តូ បានបន្ថែម​ថា​ ដើម្បី​ឲ្យ​គោលនយោបាយ​អភិវឌ្ឍន៍​ឃុំ​សង្កាត់​២០២២_២០២៧​ សម្រេច​បាន​ជោគជ័យ​បាន​នោះ​ លុះត្រា​ណា​យើង​ម្នាក់​ៗ​ មានការ​ពុះពារ​និង​មាន​សាមគ្គីភាព​គ្នា បាន​ល្អ​តាំងពី​ថ្នាក់​ដល់​មូលដ្ឋាន ៕ ដោយ​សហការ