ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​នរណា​ជា​អ្នកមាន​សំណាង ឈ្នះ​រង្វាន់​ម៉ូតូ Honda Scoopy ដ៏​ថ្មីសន្លាង​ពី ​មី​ជាតិ ?

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន​មី​ជាតិ ​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ Honda Scoopy ដំបូង​គេ ពី​កម្មវិធី​ហែក​ឆុង​ហែក​ឈ្នះ ដែល​បាន​រៀបចំ​ឡើង​កាលពីដើម​ខែតុលា…

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន​មី​ជាតិ ​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ Honda Scoopy ដំបូង​គេ ពី​កម្មវិធី​ហែក​ឆុង​ហែក​ឈ្នះ ដែល​បាន​រៀបចំ​ឡើង​កាលពីដើម​ខែតុលា កន្លង​ទៅ​នេះ ​។

ម៉ូតូ Honda Scoopy សេរី​ឆ្នាំ​ ២០២១ ដ៏​ថ្មីសន្លាងត្រូវ​បាន​ប្រគល់​ជូន​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ដំបូង​គេ ក្នុង​កម្មវិធី​ហែក​ឆុង​ហែក​ឈ្នះ​របស់​មី​ជាតិ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ​។ អ្នក​ឈ្នះ​រង្វាន់​មានឈ្មោះ នូ សុវណ្ណ​នី ភេទ​ស្រី អាយុ​ ៦១ ​ឆ្នាំ រស់នៅ​ក្នុងភូមិ​អន្លង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ​។ នៅ​ក្នុង​ឱកាស​នេះ អ្នក​មីង នូ សុវណ្ណ​នី ដែល​ជា​អ្នក​ឈ្នះ​រង្វាន់ បាន​មាន​ចំណាប់អារម្មណ៍​ថា «​ខ្ញុំ​ពិតជា​រំភើប​សប្បាយចិត្ត​មែនទែន​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន ដែល​បាន​ឈ្នះ​រង្វាន់​នេះ​ ។ ពេល​ត្រូវ​រង្វាន់​ភ្លាម ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​តេ​ទៅ​ក្រុមហ៊ុន ហើយ​ប្រាប់​កូន​ខ្ញុំ​ថា បើ​ក្រុមហ៊ុន​ឲ្យ​វេ​លុយ​អី កុំ​ឲ្យ​សោះ ព្រោះ​ខ្លាច​គេ​បោក ​។ តែ​ឥឡូវ អត់​បោក​ទេ រង្វាន់​ពិតមែន» ​។​

«​ខ្ញុំ​សូម​អរគុណ​ក្រុមហ៊ុន​មី​ជាតិ​ ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង ​។ ហើយ​សូម​ឲ្យ​អតិថិជន​ទាំងអស់​ជាវ​មី​ជាតិ​មក​ញ៉ាំ​ដូច​ខ្ញុំ ឈ្នះ​រង្វាន់​ដូច​ខ្ញុំ​ ។ មី​ជាតិ មួយ​កេស ១៦០០០​ រៀល ឈ្នះ​រង្វាន់​ពិត​ៗ» ​។​ មី​ជាតិ​ ជា​មី​កញ្ចប់​រសជាតិ​ខ្មែរ​ដំបូង​គេ នៅ​បន្ត​ចែក​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ រួម​មាន ៖ ​ម៉ូតូ ទូរស័ព្ទ iPhone និង​ទឹកប្រាក់​ជា​ច្រើន​ទៀត ​។ រាល់​ការ​ជាវ​ពី​ជាតិ​នៅ​ក្នុង​កេស​ប្រូ​ម៉ូ​សិន​ឥឡូវនេះ លោក​អ្នក នឹង​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន ​។ ប្រញាប់​ឡើង រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​កំពុង​រង់ចាំ​លោក​អ្នក ​។ ហែក​ឆុង ហែក​ឈ្នះ ​។ ហែក​កាន់តែ​ច្រើន មានឱកាស​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន ៕ ដោយ​សហការ