ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

20 ចំណុច​ដែល Ford EcoSport អាច​ផ្តួល​គូប្រកួត​ប្រជែង​បាន

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ​យើង​សង្កេត​ឃើញ​ថា ​ទីផ្សារ​រថយន្ត Mini SUV ឬ Compact SUV កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ឡើង…

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ​យើង​សង្កេត​ឃើញ​ថា ​ទីផ្សារ​រថយន្ត Mini SUV ឬ Compact SUV កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ឡើង ហើយ​ក៏​មាន​ម៉ូ​ឌែ​ល​រថយន្ត Mini SUV មួយ​ចំនួន​ទើបតែ​លេច​វត្តមាន​ មក​ប្រទេស​កម្ពុជា​ដែរ ប៉ុន្តែ Ford EcoSport នៅ​តែ​ជា​រថយន្ត Mini SUV ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​ជាងគេ​ដដែល ដោយសារ​តែ​រថយន្ត Ford EcoSport មាន​រូបរាង​ដ៏​រឹង​មាំ ផាសុកភាព ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​លើស​ពី​ដៃគូ​ប្រកួតប្រជែង​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​ ។ ពោល​គឺ Ford EcoSport នៅ​ជា​រថយន្ត Mini SUV ដែល​អាច​ឈរជើង​យ៉ាង​រឹង​មាំ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​ទទួល​បានការ​ទទួលស្គាល់ និង​ពេញ​និយម​ពីអតិថិជន​គ្រប់​វ័យ​តែ​ម្តង​ ។ សម្រាប់​អត្ថបទ​នេះ​ដែរ​យើងខ្ញុំ​នឹង​លើកយក​ចំណុច​ពិសេស​ទាំង 20 នៃ​រថយន្ត Ford EcoSport ដែល​អាច​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​បាន​មក​ចែក​ជូន​ប្រិ​យ​មិត្ត​ទាំងអស់​គ្នា ​។


1.​ ​ទំហំ​នៃ​រថយន្ត មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​បាន​និយាយ​ថា រថយន្ដ​នេះ​មើល​ពី​ក្រៅ​ទៅ​ឃើញ​ដូច​ជា​តូច មិនសូវ​ខ្ពស់​នោះ​ទេ​ ។ តែ​តាម​ពិត​ទៅ​មិន​ដូច្នោះ​ទេ សម្រាប់​ទទឹង​រថយន្ត​មាន​ប្រវែង 1765mm ដែល​ប្រវែង​នេះ ​គឺ​លើស​ពី​ដៃគូ​ប្រកួតប្រជែង​បាត់​ទៅ​ហើយ រីឯ​បណ្តោយ​នៃ​រថយន្ត​វិញ​គឺ​មាន​ប្រវែង​រហូត​ដល់​ទៅ 4325mm ឯណោះ ប៉ុន្តែ​អ្វី​ដែល​អាច​ទាក់ចិត្តអតិថិជន​ខ្លាំង​បំផុត​នោះ​គឺ កម្ពស់​ខ្ពស់​ពី​ដី​នៃ​រថយន្ត​នេះ​រហូត​ដល់​ទៅ 209mm វា​ពិតជា​ខ្ពស់​ជាង​រថយន្ដ Mini SUV ដទៃ​ដែល​តែងតែ​និយាយ​ថា​ខ្ពស់​ជាង Ford Ecosport ប៉ុន្តែ​តាម​ពិត​រថយន្ដ​ដទៃ​ទៀត​មាន​កម្ពស់​ពី​ដី​ត្រឺ​ម​តែ 200mm ឬ​ក៏​ទាប​ជាង​នេះ​ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​ចំណុច​មួយ​ល្អ​ខ្លាំង​ក្នុង​ការ​បើកបរ​ទាំង​ផ្លូវ​ខេត្ត​គឺ​ខ្ពស់ស្រឡះ​ងាយស្រួល​មើលផ្លូវ​ខាង​មុខ និង​នៅ​ក្នុង​ក្រុង​វិញ​ក៏​ស្រួល​ក្នុង​ការ​ចូល​ចត ឬ​ឡើង​ចំណោត​ខ្ពស់​ៗ​ផង​ដែរ ​។

2.​ ​ជា​ចំណុច​សំខាន់​ដែល​លោក​អ្នក​មិន​គួរ​មើល​រំលង​នោះ​គឺ កម្លាំង​ម៉ាស៊ីន Ford Ecosport មាន​កម្លាំង​ម៉ាស៊ីន 1.0L ក៏​ពិតមែន ប៉ុន្តែ​រថយន្ដ​នេះ​បំពាក់​ជាមួយ​ម៉ាស៊ីន​សាំង​ប្រភេទ EcoBoost ដែល​ជា​ម៉ាស៊ីន​តែ​មួយ​គត់​របស់​ក្រុមហ៊ុន Ford ដែល​ផ្ដល់​កម្លាំង​ខ្លាំង​មែនទែន​គឺ​អាច​ផលិត​កម្លាំង​សេស​រហូត​ទៅ​ដល់ 125PS និង​កម្លាំង​រមួល 170Nm បើ​ធៀប​ទៅ​នឹង​ក្រុមហ៊ុន​រថយន្ត​មួយ​ចំនួន​បាន​អះអាង​ថា​ម៉ាស៊ីន 1.0L របស់​ពួក​គាត់​មាន​សភាព​ស្ទុះ​ប៉ុន្តែ​ជាក់ស្តែង​កម្លាំង​សេះ​គឺ​មិន​ទាន់​ដល់ 100 PS នៅឡើយ​ទេ ហើយ​សម្រាប់​រថយន្ដ​ក្រុមហ៊ុន​ដទៃ​ទម្រាំ​តែ​បាន​កម្លាំង ​125PS យ៉ាង​ហោច​ណាស់​ក៏​ម៉ាស៊ីន ​2.0L 4 ស៊ីឡាំង​ដែរ​ ។ ដូច្នេះ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​គឺ​មាន​ភាព​ស្ទុះ និង​រលូន ប៉ុន្តែ​ចំពោះ​រថយន្ដ​របស់​ក្រុមហ៊ុន​ដទៃ​ដែល​មាន​កម្លាំង​ម៉ាស៊ីន ​1.0L ​ដូច​គ្នា​នេះ គឺថា​ពេល​ដែល​ជាន់​ហ្គ៊ែ​រ​ទៅ​គឺ​ស្ទក់ មិន Smooth ដូច Ford Ecosport នោះ​ទេ ហើយ​ថែម​ទាំង​មាន​សំឡេង​រំខាន​ពី​ម៉ាស៊ីន​ទៀត​ ។ មិនតែប៉ុណ្ណោះ Ford EcoSport ថែម​ទាំង​គិតគូរ​ដល់​បរិស្ថាន​ផង​ដែរ​ដោយ​បាន​បំពាក់​មក​ជាមួយនឹង​ប្រព័ន្ធ​កាត់​បន្ថយ​ផ្សែង​ពុល (Emissions System) ដែល​វា​ជា​បំពង់​ចម្រោះ​នៅ​លើ​.​ក​ស៊ី​មុំ​ា​ង​ដែល​អាច​កាត់​បន្ថយ​ផ្សែង​ពុល​ចេញពី​រថយន្ត​ទៅ​បរិស្ថាន ​។

3.​ ​ជា​ចំណុច​ដ៏​សាមញ្ញ​មួយ​ប៉ុន្តែ​បែរជា​រថយន្ត​ដៃគូ​ប្រកួតប្រជែង​មិន​មាន​បំពាក់​ទៅ​វិញ នោះ​គឺ ផ្លិត​ទឹកអូ​តូ ដែល​វា​នឹង​ដំណើរការ​ពេល​មានទឹក​សាច ឬ​ភ្លៀង​ ។

4.​ ​ចូល​មក​ដល់​ការ​រចនា​រូបរាង​ផ្នែក​ខាងក្នុង​ដ៏​មាន​ផាសុកភាព អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​ដំបូល​ផ្នែក​ខាងលើ​ស្រឡះ ធំ បើ​ប្រៀបធៀប​ជាមួយ​រថយន្ដ​ដទៃ​ពេល​យើង​ចូល​មក​ដល់​ផ្នែក​ខាងក្នុង​គឺ​មិនធំ​ស្រឡះ​ដូច​ទៅ​នឹង​រថយន្ដ Ford Ecosport ទេ គឺ​ដំបូល​ផ្នែក​ខាងលើ​របស់ Ford EcoSport មាន​លក្ខណៈ​ទូលាយ​ស្រឡះ​ល្អ ដែល​ងាយស្រួល​ក្នុង​ការ​ចេញចូល​រថយន្ត ការ​បើកបរ​ផ្លូវ​ជិត​ផ្លូវ​ឆ្ងាយ បូក​រួម​ជាមួយនឹង​តាប​ឡូ​ស្បែក​ធំ​ទូលាយ ធ្វើ​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​មាន​ផាសុកភាព និង​មិន​ងាយ​ពុល​ឡាន​នោះ​ទេ​ ។

5.​ ​ការ​ប្រើប្រាស់​ស្បែក​ទន់​បែប​ប្រណីត​នៅ​លើ​កៅអី​ដែល​មាន​ជម្រើស 2 ពណ៌​ដូច​ជា ពណ៌​ទឹកដោះគោ និង​ពណ៌​ខ្មៅ​ ។ កៅអី​របស់​រថយន្ដ​នេះ​គឺ​ប្រណីត និង​មាន​ផាសុកភាព​មែនទែន​ ។ ចំពោះ​រថយន្ដ​មួយ​ចំនួន​គឺ​កៅអី​របស់​គេ​មិន​ធ្វើ​អំពី​ស្បែក​នោះ​ទេ គឺ​ធ្វើ​អំពី​ក្រណាត់​ពូក​ធម្មតា​ដែល​ងាយ​នឹង​ជក់ទឹក ឬ​បែកញើស​ពេល​យើង​បើកបរ​យូរ ហើយ​ធ្វើ​ឲ្យ​មាន​ក្លិន​មិនល្អ​ថែម​ទៀត​ផង តែ​ដោយឡែក Ford EcoSport កៅអី​ធ្វើ​ឡើង​ពី​ស្បែក​សុទ្ធ​ដែល​ធ្វើ​ឲ្យ​ការ​បើកបរ​មាន​ផាសុកភាព​បំផុត ​។

6.​ ​តាប​ឡូ​ស្បែក​ដែល​ខុស​ពី​រថយន្ដ​ដទៃ​ដែល​តាប​ឡូ​ធ្វើ​ឡើង​ពី​ជ័រ​ងាយ​នឹង​ប្រេះ​ពេល​ត្រូវ​ថ្ងៃ​ក្ដៅ​ខ្លាំង ដូច្នេះ​ចំពោះ​តាប​ឡូ​ស្បែក​របស់​រថយន្ដ​មួយ​នេះ​លោក​អ្នក​អស់​ក្តី​បារម្ភ​ជាមួយនឹង​បញ្ហា​ដូច​រថយន្ដ SUV ដទៃ​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​ហើយ ​។

7.​ ​កញ្ចក់​មើល​ក្រោយ គឺ​ពិសេស​អាច​កាត់​ចំណាំងផ្លាត​បាន ដូច្នេះ​វា​ពិតជា​ជួយ​សម្រួល​ដល់​ការ​បើក​បរលោក​អ្នក​បាន​ច្រើន​មែនទែន​គឺ​មិន​ចាំង​ភ្នែក​ខ្លាំង​ទោះបីជា​រថយន្ត​ក្រោយ​បើកភ្លើង​ខ្លាំង ឬ​បើកភ្លើង​ហ្វា​ក៏​ដោយ​ ។ ចង់​បញ្ជាក់​ថា ចំណុច​នេះ​ក៏​រថយន្ត​ដៃគូ​ប្រកួតប្រជែង​មិន​មាន​បំពាក់​ជូន​ដែរ​ ។
8.​ ​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច (EPAS) លោក​អ្នក​ច្បាស់​ជា​ធ្លាប់​បើកបរ​រថយន្ដ​ដែល​មាន​ដៃចង្កូត​តឹង និង​ប្រើ​កម្លាំង​ខ្លាំង​ពេល​លោក​អ្នកបើកបរ ប៉ុន្តែ​ដោយសារ Ford Ecosport បំពាក់​ជាមួយ​ច​ង្កូ​ច​បូម​អេ​ឡិច​ត្រូ​និ​ច ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​បើកបរ​ដែល​សម្រាប់​ផ្លូវ​ក្នុង​ក្រុង​វា​មាន​លក្ខណៈ​ងាយស្រួល​បត់បែន ជា​ពិសេស​សម្រាប់​មិត្ត​ៗ​នារី​តែ​ម្តង រីឯ​ផ្លូវ​ខេត្ត ឬ​បើកបរ​ល្បឿន​លឿន​វា​នឹង​ជួយ​បន្តឹង​ដើម្បី​ឲ្យ​រថយន្ត​មាន​លំនឹង​បន្ថែម​ទៀត​។

9.​ ​អេ​ក្រង់ Touch Screen ទំហំ 8 អ៊ី​ញ​ដែល​ផ្តល់​នូវ​រូបភាព​រស់​រវើក​ច្បាស់​ល្អ និង​ងាយស្រួល​ចុច គឺ​គ្រាន់តែ​យក​ម្រាម​ទៅ​ចុច​អូស​ដូច​ទូរស័ព្ទ Smart Phone យើង​អ៊ីចឹង ដែល​ខុស​ពី​រថយន្ត​ដៃគូ​ប្រកួតប្រជែង​គឺ Touch Screen ផ្តល់​រូបភាព​មិន​ច្បាស់ ព្រិល​ៗ ហើយ​ទាល់តែ​យកដៃ​ទៅ​សង្កត់​ទើប​អាច​ចាប់​យក​ចំណុច​ដែល​យើង​ចង់បាន​ ។ និយាយ​រួម​គឺ​ដូច Touch Screen ទូរស័ព្ទ​ចាស់​ៗ​ជំនាន់​មុន​អ​ញ្ចឹ​ង​ ។

អ្វី​ដែល​ពិសេស​ទៀត​នោះ Ford Ecosport គឺ​មាន​បំពាក់​មក​ជាមួយ SYNC 3 ជំនាន់​ថ្មី ដែល​មានមុខ​ងារ Apple CarPlay, Android Auto និង Google Map ហើយ​ងាយស្រួល​ភ្ជាប់​ខ្លាំង​មែនទែន​គ្រាន់តែ​យក​ខ្សែ​សាក​ទូរស័ព្ទ​មក​ដោត​ជាមួយនឹង​រន្ធ USB រថយន្ត​នេះ​វា​នឹង​ស្គាល់​ភ្លាម​តែ​ម្តង​ ។

10.​ ​បំពាក់​មក​ជាមួយ​កាមេរ៉ា​ដែល​មាន​ខ្សែ​គំនូស ពណ៌​ស​រេ​តាម​ចង្កូត និង​អាច​ពង្រីក​បង្រួម​បាន ដែល​ផ្តល់​ជូន​នូវ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ដែល​ខុស​ពី​រថយន្ត​ដៃគូ​ប្រ​កូត​ប្រជែង​ដែល​មិន​មាន​ខ្សែ​គំនូស​រេ​តាម​ចង្កូត និង​មិន​អាច Zoom បាន​ទៀត រីឯ​រូបភាព​ក៏​មិនសូវ​ច្បាស់​ដែរ​ ។

11.​ ​សេន​សឺ​ជុំវិញ​រហូត​ដល់​ទៅ 8 គ្រាប់​ឯណោះ គឺ 4 ផ្នែក​ខាង​មុខ និង 4 ផ្នែក​ខាងក្រោយ ដែល​ក្រុមហ៊ុន​រថយន្ដ​មួយ​ចំនួន​មាន​ត្រឹមតែ 4 គ្រាប់​ប៉ុណ្ណោះ​។ ជា​ពិសេស​នោះ​គឺ​វា​លោត​បង្ហាញ​នៅ​លើ​អេ​ក្រង់ Touch Screen នេះ​ផ្ទាល់​តែ​ម្តង ដែល​វា​លោត​ចេញ​ជា 3 ពណ៌​គឺ ពណ៌​បៃតង ទឹកក្រូច និង​ពណ៌​ក្រហម​នៅ​ពេល​ដែល​ឧបសគ្គ​កាន់តែ​កៀក ដែល​នេះ​ប្រៀប​ដូច​ជា​វិញ្ញាណ​អ​ញ្ចឹ​ង គឺ​ខុស​ពី​រថយន្ត​ដៃគូ​ប្រកួតប្រជែង​គឺ​បាន​ត្រឹម​លោត​នៅ​លើ​កុង​ទ័​រ ហើយ​ចាប់​យក​ឧបសគ្គ និង​បង្ហាញ​ទិន្នន័យ​មិនល្អ​ដូច Ford EcoSport នោះ​ទេ​ ។

12.​ ​មាន​កន្លែង​ផ្ទុក​សម្ភារ​រហូត 25 កន្លែង ដែល​យើង​ឃើញ​សូ​ម្បី​តែ​នៅ​ក្រោម​តាប​ឡូ​នេះ​ក៏​អាច​ដាក់​បាន និង​កន្លែង​ដែល​អតិថិជន​មួយ​ចំនួន​មិន​បានដឹង​នោះ​គឺ ក្រោម​កៅអី​អ្នក​អង្គុយ​ផ្នែក​ខាង​មុខ​ក៏​អាច​ដាក់​អីវ៉ាន់​បាន​ដែរ​ ។

13.​ ​ឃ្លុប​ខាងក្រោយ​ធំ​ទូលាយ​អាច​ផ្ទុក​អីវ៉ាន់​បាន​ច្រើន លើស​ពី​នេះ​ទៅ​ទៀត កៅអី​ជួរ​ទី​ពីរ​អាច​បត់​បាន​ផង​ដែរ ងាយស្រួល​ផ្ទុក​សម្ភារ​បាន​កាន់តែ​ច្រើន ដែល​រថយន្ដ​ដទៃ​មាន​ទំហំ​ប៉ុនគ្នា​មិន​អាច​បត់​បាន​នោះ​ទេ ម្យ៉ាងទៀត​កន្លែង​ដាក់​សម្ភារ​ក៏​មិនធំ​ទូលាយ​ដូច Ford EcoSport ដែរ​ ។

14.​ ​ទម្រ​ដាក់​អីវ៉ាន់​ផ្នែក​ខាងក្រោយ​មាន​ភាពរឹងមាំ​អាច​ផ្ទុក​អីវ៉ាន់​បាន​ច្រើន មិន​ដូច​រថយន្ត​ដៃគូ​ប្រកួតប្រជែង​នោះ​ទេ​ដែល​ប្រើប្រាស់​ជា​ប្រភេទ​សាច់​ក្រណាត់​ធម្មតា និង​ទន់​ខ្លាំង មិន​អាច​ផ្ទុក​អីវ៉ាន់​បាន​នោះ​ឡើយ​ ។

15.​ ​Ford EcoSport បំពាក់​ជូន​នូវ​ពោង​សុវត្ថិភាព​ចំនួន 6 គ្រាប់​ដែល​សងខាង​ជា​ប្រភេទ​វាំងនន​វែង​ពីមុខ​ដល់​ក្រោយ ជាក់ស្តែង​វា​មាន​ដល់​ទៅ 8 គ្រាប់​ឯណោះ​តែ​សម្រាប់​ភាសា​បច្ចេកទេស​គឺ​រាប់​តែ 6 ទេ ដែល​សងខាង​ជា​ប្រភេទ​វាំងនន​នេះ​គឺ​រាប់​តែ​ម្ខាង 1 តែ​ដៃគូ​ប្រកួតប្រជែង​រាប់​ម្ខាង 2​ ។
16.​ ​កាន់តែ​ផ្តល់​សុវត្ថិភាព​បន្ថែម​ជូន​ដល់​បើកបរ​នោះ​គឺ​ស្ទើរ​គ្រប់​ម៉ូ​ដែល​នៃ​រថយន្ត Ford សុទ្ធតែ​បាន​បំពាក់​មក​ជាមួយនឹង​ដែកថែប​ដែល​បង្កប់​ក្នុង​ទា្វរ (Side Impact Beam Bar) ដែល​អាច​ការពារ​លោក​អ្នក​ពី​ការ​ប៉ះទង្គិច​ផ្សេង​ៗ​បាន​យ៉ាង​ល្អ​ ។

17.​ ​ល្បឿន​នៃ​រថយន្ត​នេះ​វិញ​គឹ​ពិតជា​ស្ទុះ​មែនទែន ដោយ​គ្រាន់តែ​យក​ជើង​គង​ទៅ​លើ​ហ្គ៊ែ​រ​បន្តិច​ទេ មិន​ចាំបាច់​ខំ​ជាន់​បង្ខំ​ ។ ដូច្នេះ​វា​ពិតជា​ងាយស្រួល​សម្រាប់​លោក​អ្នក​ក្នុង​ការ​បើកបរ​ផ្លូវ​លាត ជា​ពិសេស​សម្រាប់​ការ​ជែង ដោយសារ​រថយន្ដ​នេះ​ពិតជា​មាន​លំនឹង និង​សំឡេង​ស្ងាត់​ល្អ​ ។

18.​ ​បន្ថែម​ពី​នេះ​ទៅ​ទៀត​រថយន្ដ​នេះ​ក៏​មាននូវ​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្ត ដែល​លោត​ចេញ​សីតុណ្ហភាព​ជា​អង់​ហ្សា​សេ (OC) ច្បាស់​ៗ​ងាយស្រួល​សា​រេ​ដែល​ធ្វើ​ឲ្យ​កាន់តែ​មាន​ផាសុកភាព​ពេល​បើកបរ​ ។

19.​ ​ប្រព័ន្ធ​ហ្វ្រាំង ABS, EBD និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ដ​ពេល​បើកបរ​លើ​ផ្លូវ​កោង រអិល និង​បញ្ចៀស​ការ​ក្រឡាប់​ ។

20.​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត ដែល​ជួយ​ទប់​លំនឹង​រថយន្ត​លោក​អ្នក​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឈប់​នៅ​ទី​ខ្ពស់ និង​ចោត ដែល​ទាំងនេះ​សុទ្ធសឹងតែ​ជា​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​បើកបរ​របស់​លោក​អ្នក​ ។

ជា​សរុប​មក​វិញ​រថយន្ត Ford EcoSport នៅ​តែ​នាំមុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត Mini SUV ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​វា​មាន​ចំណុច​ពិសេស​ទាំង 20 នេះ​លើស​ពី​រថយន្ត​ដែល​ជា​ដៃគូ​ប្រកួតប្រជែង ដូច្នេះ​លោក​អ្នក​គួរ​ពិចារណា​ជាមួយនឹង​រថយន្ត Ford EcoSport នេះ​ដែល​មាន​សមត្ថភាព​លើសគេ ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ល្អ​ ។ សម្រាប់​តម្លៃ​វិញ​ត្រឹមតែ​ជាង 2 ​ម៉ឺន​ដុល្លា​តែ​ប៉ុណ្ណោះ ហើយ​សម្រាប់​ការ​បង់ប្រាក់​អាច​ធ្វើ​បាន​តាម​រយៈ​សាច់ប្រាក់ ឬ​ការ​បង់​រំលស់​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ជាងគេ គឺ​លោក​អ្នក​អាច​បង់​ប្រចាំខែ​ត្រឹមតែ $197 ក្នុង​មួយ​ខែ ឬ​បង់ប្រាក់​កក់​ដំបូង​ត្រឹមតែ $5,580 តែ​ប៉ុណ្ណោះ​ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការ​បង់​រំលស់​ងាយ​ៗ និង​ការ​អនុម័ត​ឆាប់រហ័ស​ត្រឹមតែ 2-3 ថ្ងៃ​លោក​អ្នក​អាច​យក​រថយន្ត​ថ្មី​ទៅ​ប្រើប្រាស់​បាន​តាម​តម្រូវការ​ ។ ជា​ពិសេស​នោះ​គឺ​រថយន្ត​មាននៅ​ក្នុង​ស្តុក​ស្រាប់ ទិញ​ភ្លាម​ទទួល​បាន​រថយន្ត​ភ្លាម មិន​ចាំបាច់​រង់ចាំ​យូរ​ដូច​ក្រុមហ៊ុន​ដទៃ​ដែល​ចាំ​រហូត​ដល់​ទៅ​ជាង​កន្លះ​ឆ្នាំ ឬ​មួយ​ឆ្នាំ​នោះ​ទេ​ ។ ជាមួយនឹង​ជម្រើស 7 ​ពណ៌​ដូច​ជា​ ៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូច​ក្រ​ម៉ៅ និង​ប្រផេះ​ ។ រថយន្ត Ford EcoSport ត្រូវ​បាន​ដាក់​តាំងនៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដូច្នេះ​បើ​លោក​អ្នក​ចង់​ជ្រាប​ច្បាស់​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ក៏​ដូច​ជា បើកបរ​សាកល្បង​ជាមួយ​រថយន្ត​នេះ​នៅ​តាម​បណ្តា​អគារ​តាំង​បង្ហាញ​រថយន្ត Ford គ្រប់​សាខា​ដូច​ជា​ ៖

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ព្រះ​មុនី​វង្ស អគារ​លេខ 444 ផ្លួ​វ​ព្រះ​មុនី​វង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ៖ 078 999 773
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទឹកថ្លា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ព្រ​លាន​យន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ៖ 095 939 939​
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទួល​សង្កែ ស្ថិត​នៅ​លើ​ផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង ​៖ 078 935 935
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តសៀមរាប ស្ថិត​នៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង ​៖ 077 666 357
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តកំពង់ចាម ស្ថិត​នៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ៖ 078 999 883 ​៕ ដោយសហការ