ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រថយន្ត​នី​សាន់ ថេ​រ៉ា Nissan TERRA បាន​បង្កើត​ឡើង​ជាង 60 ឆ្នាំ​ដែល​ជា​កេរដំណែល​នៃ​ត្រកូល SUV របស់​នី​សាន់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (TCMC)…

រាជធានី​ភ្នំពេញ​៖ នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (TCMC) ដែល​ជា​ក្រុមហ៊ុន​លក់ និង​ចែកចាយ​ផ្ដាច់​មុខជា​ផ្លូវការ រថយន្ត​នី​សាន់ (Nissan) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Tan Chong Motor Holdings Berhad (​ប្រទេស​ម៉ា​ឡេ​ស៊ី​) បាន​ប្រកាស​អំពី​ការ​ចេញ​លក់​ជា​ផ្លូវការ រថយន្ត​នី​សាន់ ថេ​រ៉ា (Nissan Terra) ស៊េរី​ថ្មី ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ ។

រថយន្ត​នី​សាន់ Terra ជា​ប្រភេទ​រថយន្ត SUV ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​ការ​ប្រើប្រាស់ ​ជា​លក្ខណៈ​គ្រួសារ​ដែល​មាន​ភាព​ទំនើប ទាន់សម័យ​រួម​ជាមួយនឹង​ប្រណីតភាព ​។ រថយន្ត​នី​សាន់ Terra ត្រូវ​បាន​បង្កើត​ឡើង​ជាង 60 ឆ្នាំ​មក​ហើយ ​រួម​គ្នា​ជាមួយនឹង​ម៉ាក Nissan Patrol, Nissan Safari, Nissan Terrano និង Nissan Xterra ដែល​ជា​កេរដំណែល​នៃ​ត្រកូល​រថយន្ត SUV របស់​នី​សាន់ ។

រថយន្ត​ជំនាន់​ទី​1 ម៉ាក «​នី​សាន់ Patrol» បាន​ចេញ​លក់​ក្នុង​ឆ្នាំ 1951 និង​នៅ​តែ​រក្សា​ឈ្មោះ​ជា​រថយន្ត​ដែល​លក់​ក្នុង​រយៈពេល​យូរ​រហូត​ដល់​ឆ្នាំ 1980 (29 ឆ្នាំ​)​ ។
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

រថយន្ត​នី​សាន់ Safari 4WD ដែល​បន្ថែម​ដំបូល​នៅ​ផ្នែក​ខាងក្រោយ​ត្រូវ​បាន​ចេញ​លក់​ពី​ឆ្នាំ 1980 ដល់​ឆ្នាំ 1985 ។

រថយន្ត​នី​សាន់ Terrano ជា​រថយន្ត SUV ខ្នាត​កណ្តាល​ចេញ​លក់​ពី​ឆ្នាំ 1986 ដល់ 1995 ។

រថយន្ត​នី​សាន់ Terrano II ចេញ​លក់​ពី​ឆ្នាំ 1993 ដល់ 2006 ។ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

រថយន្ត​នី​សាន់ Xterra ដាក់​លក់​ចាប់ពី​ឆ្នាំ 1999 ដល់ 2015 ។

ក្រុមហ៊ុន​រថយន្ត​នី​សាន់ បាន​ស​ម្រ​ច​ចេញ​លក់​រថយន្ត​ប្រភេទ SUV ថ្មី​ទំនើប​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ 2018 នោះ​គឺ​រថយន្ត​នី​សាន់ Terra ដែល​រថយន្ត​នេះ​រួម​បញ្ចូល​គ្នា​រវាង​ម៉ាស៊ីន ​ដែល​មាន​អនុភាព​ខ្លាំង និង​ការ​ផ្ដល់​នូវ​ផាសុកភាព​ពេញលេញ ​រួម​ជាមួយ​បច្ចេកវិទ្យា​ដ៏​វៃឆ្លាត ​ទំនើប​ចុង​ក្រោយ​បំផុត​របស់​នី​សាន់ ដែល​ធ្វើ​ឲ្យ​អតិថិជន​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ទ្វេ​ដង ​។

ឆ្នាំ 2021 – រថយន្ត​នី​សាន់ TERRA ស៊េរី​ថ្មី​មាន​ប៉ា​ណា​មុខ​កាន់តែ​ធំ​រាង​ជា​អក្សរ V ភ្លឺ​រលើបរលោង​ជាមួយនឹង​ផ្នែក​ខាងក្នុង​ប្រកបដោយ​គុណភាព​ខ្ពស់​តាម​កម្រិតស្ដង់ដារ​។ ជា​រថយន្ត​ដែល​សន្សំ​សំចៃ​ប្រេង​ដ៏​ល្អ ការ​បន្ថែម​ល្បឿន​ស​ន្ឌុះ​បាន​ល្អ​បំផុត ការ​ផ្ដល់​នូវ​ផាសុកភាព​ដ៏​ប្រណីត បច្ចេកវិទ្យា​ដ៏​ទំនើប​វៃឆ្លាត​រួម​ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព​ទ្វេ​ដង ដែល​បង្កើន​នូវ​ទំនុកចិត្ត និង​រីករាយ​ក្នុង​ការ​បើកបរ​។ ហើយ​រឹតតែ​ពិសេស​ជាមួយ​តម្លៃ​ដែល​អតិថិជន​អាច​ទទួលយក​បាន​ ។

រថយន្ត​នី​សាន់ TERRA ស៊េរី​ថ្មី​ចុង​ក្រោយ​បំផុត​នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។
សូម​រង់ចាំ​តាមដាន​ការ​ដាក់​ជា​លក់​ផ្លូវការ​របស់​យើងខ្ញុំ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ Nissan Cambodia ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ម៉ូ​ឌែ​ល​រថយន្ត​នី​សាន់ Nissan នៅ​ប្រទេស​កម្ពុជា សូម​ចូល​ទៅ​កាន់​៖
-​ ​គេហទំព័រ​រថយន្ត​នី​សាន់ Nissan ប្រទេស​កម្ពុជា​៖ www.nissan.com.kh
-​ ​ទំព័រ​ហេ្វ​ស​ប៊ុ​ក Nissan Cambodia
ឬ​ទំនាក់ទំនង​មក​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត Nissan របស់​ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. ដែល​មាន​ទីតាំង​ស្ថិត​នៅ​៖
-​ ​រាជធានី​ភ្នំពេញ​៖ ផ្លូវ 271 ទូរស័ព្ទ​លេខ​៖ 023 993 338, ផ្លូវ 598 ទូរស័ព្ទ​លេខ​៖ 098 470 446
-​ ​ខេត្តសៀមរាប​៖ ទូរស័ព្ទ​លេខ​៖ 063 966 588
-​ ​ខេត្តបាត់ដំបង​៖ ទូរស័ព្ទ​លេខ​៖ 053 953 688 ៕ ដោយសហការ