ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មី​ជាតិ វឌ្ឍនភាព​អស្ចារ្យឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម​

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ស្រប​ពេល​មានការ​ទទួលស្គាល់​លើ​គុណភាព និង​រសជាតិ​ឆ្ងាញ់​នៃ​ផលិតផល​មី​ជាតិ ក្រុមហ៊ុន​ដែល​មាន​ស្ថាបនិក​ជា​កូន​ខ្មែរ និង​ជា​ក្រុមហ៊ុន​ផលិត​មី​កញ្ចប់រសជាតិ​ខ្មែរ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ផលិតផល​មី​ជាតិ​ជា​លើក​ទី​មួយ​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម​ ។ នេះជា​វឌ្ឍនភាព​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​ក្នុង​ការ​ពង្រីក​វិសាលភាព​ផលិតផល​ខ្មែរ​ចូល​ក្នុង​ទីផ្សារ​ថ្នាក់​តំបន់​នា​ពេល​បច្ចុប្បន្ន និង​ទៅ​កាន់​ពិភពលោក​នា​ពេល​អនាគត…

រាជធានី​ភ្នំពេញ ​៖ ស្រប​ពេល​មានការ​ទទួលស្គាល់​លើ​គុណភាព និង​រសជាតិ​ឆ្ងាញ់​នៃ​ផលិតផល​មី​ជាតិ ក្រុមហ៊ុន​ដែល​មាន​ស្ថាបនិក​ជា​កូន​ខ្មែរ និង​ជា​ក្រុមហ៊ុន​ផលិត​មី​កញ្ចប់រសជាតិ​ខ្មែរ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ផលិតផល​មី​ជាតិ​ជា​លើក​ទី​មួយ​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម​ ។ នេះជា​វឌ្ឍនភាព​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​ក្នុង​ការ​ពង្រីក​វិសាលភាព​ផលិតផល​ខ្មែរ​ចូល​ក្នុង​ទីផ្សារ​ថ្នាក់​តំបន់​នា​ពេល​បច្ចុប្បន្ន និង​ទៅ​កាន់​ពិភពលោក​នា​ពេល​អនាគត ។

ការ​បើក​ទំព័រ​នៃ​ដំណើរ​ថ្មី​របស់​ផលិតផល មី​ជាតិ ក្នុង​ការ​ឆ្ពោះទៅ​កាន់​ប្រទេស​រៀត​ណា​ម​នេះ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២១ ដែល​មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​មី​ជាតិ និង​តំណាង​ចែកចាយ​លក់​បន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម ព្រមទាំង ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ទៀត ​។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា ក្រុមហ៊ុន​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង (​មី​ជាតិ​)

នៅក្នុងសន្និសីទសារព័ត៌មានលោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា ក្រុមហ៊ុន​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង (​មី​ជាតិ​) បាន​មាន ប្រសាសន៍​ថា​ ៖ «​ការ​នាំ​ចេញ​ជំហាន​ដំបូង​នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំងពី​ការ​ជឿជាក់​លើ​គុណភាព​ផលិតផល​មី​ជាតិ នៅ​ក្នុង​កម្រិត​ស្តង់ដារ​អន្តរជាតិ​មួយ ស្រប​ជាមួយ​តម្រូវការ​ទីផ្សារ​ក្នុង​ប្រទេស​ជិតខាង​ផង​ដែរ​ ។ ការ​នាំ​ចេញ​នេះ​បាន​ផ្តល់​ជា​កាលានុវត្តភាព​ថ្មី​មួយទៀត សម្រាប់​ផលិតផល​មី​ជាតិ​ក្នុង​ការ​បង្ហាញខ្លួន​លើ​ទីផ្សារ​អន្តរជាតិ ខណៈ​ពេល​គុណភាព និង​រសជាតិ​នេះ បាន​ទទួលស្គាល់​រួច​ជា​ស្រេច​ពី​សំណាក់​ប្រជាជន​នៅ​ក្នុងស្រុក​»​ ។

ឯកឧត្តម ឡាវ វ៉ា​ន់ នាយក​ប្រតិបត្តិ ក្រុមហ៊ុន​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង

ឯកឧត្តម ឡាវ វ៉ា​ន់ នាយក​ប្រតិបត្តិ ក្រុមហ៊ុន​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង បានឱ្យដឹងផងដែរថា​ ការ​នាំ​ចេញ​នេះ​ពិតជា​បាន​ផ្តល់​ភាព​វិជ្ជ​មាន​ជា​ច្រើន​ដល់​ផលិត ផល​មី​ជាតិ ដែល​ស្រប​ជាមួយ​បរិការណ៍នៃ​ការ​ទទួលស្គាល់​ពី​គុណភាព និង​រសជាតិ​ឆ្ងាញ់ របស់ ​មី​ជាតិ ​ពី​សំណាក​ប្រជាជន​ក្នុងស្រុក​ ។ ជា​ពិសេស នេះ​ជា​មោទនភាព​មួយ​ដែល​ផលិតផល​មី​កញ្ចប់​ក្នុងស្រុករបស់​យើង​មាន​វត្តមាន​ក្នុង​ទីផ្សារ​អន្តរជាតិ​ ។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា មី​ជាតិ បាន​ផលិត​ឡើង​ក្នុង​ស្តង់ដារ​មួយ​ដ៏​ត្រឹមត្រូវ​តាំងពី​ការ​បង្កើត​ដំបូង ដើម្បី​សម្រេច​នូវ​ទស្សនៈវិស័យ​របស់​យើង ជា​ផលិតផល​ចំណីអាហារ​ដែល​គេ​គ្រប់​គ្នា​ទទួលស្គាល់ ​។ ហើយ​ថ្ងៃនេះ​ជា​ដំណើរ​ឆ្ពោះទៅ​មុខ​មួយ​ដំណាក់កាល​ទៀត ដែល​ក្រុមហ៊ុន​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​វិស័យ​ចំណីអាហារ​វេច​ខ្ចប់​នៅ​កម្ពុជា ។

លោក​ជំទាវ ហ៊ី​វ រតនា តំណាង​ដៃគូ​ចែកចាយ​មី​ជាតិ​ទៅ​បរទេស

លោក​ជំទាវ ហ៊ី​វ រតនា តំណាង​ដៃគូ​ចែកចាយ​មី​ជាតិ​ទៅ​បរទេស បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ដំបូង​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​មី​ជាតិ ​។ យើង​ពិតជា​ជឿជាក់​លើ​គុណភាព និង​សុវត្ថិភាព នៃ​ផលិតផល​មួយ​នេះ​ ។ ជាមួយ​គ្នា​នេះ​ផង​ដែល​យើង​បាន​ធ្វើការ​សិក្សា​យ៉ាង​ល្អិត​ល្អិន​បំផុត​លើ​គុណភាព និង​រសជាតិ របស់​មី​ជាតិ ក៏​ដូច​ជា​តម្រូវការ​មី​កញ្ចប់​ក្នុង​ទីផ្សា​ប្រទេស​វៀតណាម​ផង​ដែរ​ ។

លោក​ជំទាវ ហ៊ី​វ រតនា បាន​បន្ត​ទៀត​ថា ​តម្រូវការមី​កញ្ចប់​ក្នុង​ប្រទេស​វៀតណាម មានការ​កើនឡើង​ខ្ពស់ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាលនៃ​ជំងឺ​កូ​វី​ដ​ ១៩ ​នេះ ​។ យើង​ជឿជាក់​ថា ​ផលិតផល ​មី​ជាតិ នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​នៅ​ទីនោះ​ ។

ដើម្បី​បំពេញ​នូវ​លក្ខខណ្ឌ​ក្នុង​ការ​នាំ​ចេញ កម្រិត​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ ត្រូវ​បាន​ឆ្លងកាត់​ការ​សិក្សា និង​វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ លើ​បទដ្ឋាន​ស្តង់ដារ​ដើម្បី​ធានា​ដល់​ការ​នាំ​ចេញ​ប្រកបដោយ​សុវត្ថិភាព និង​គុណភាព​ ។ មី​ជាតិ មោទនភាព ផលិតផល​ជាតិ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផលិតផល​មី​ជាតិ​ត្រូវ​បាន​នាំ​ចេញ​ដោយ​ក្រុមហ៊ុន Viet thai phat ដែល​មាន​អាសយដ្ឋាន​នៅ​ក្នុង​ខេត្ត​អាន​ជាំ​ង ប្រទេស​វៀតណាម​ ៕ ដោយ​សហការ