ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទិញតេស្តរហ័សកូវីដ-១៩ តាមរយៈ TOVPET តម្លៃដូចក្រសួងប្រៃសណីយ៍ ដឹកជូនដល់ផ្ទះទៀត ! (វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា កម្មវិធី TOVPET ដែលជាធុរកិច្ចថ្មីឌីជីថលផ្តល់ដំណោះស្រាយវេជ្ជសាស្ត្រ បានសហការណ៍ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចែកចាយឧបករណ៍តេស្តរហ័សក្នុងតម្លៃដើមជូនប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈគេហទំព័រ…

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា កម្មវិធី TOVPET ដែលជាធុរកិច្ចថ្មីឌីជីថលផ្តល់ដំណោះស្រាយវេជ្ជសាស្ត្រ បានសហការណ៍ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចែកចាយឧបករណ៍តេស្តរហ័សក្នុងតម្លៃដើមជូនប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈគេហទំព័រ https://store.tovpet.com ព្រមទាំងសហការណ៍ជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីជួយសម្រួលដឹកជូនដល់ផ្ទះ ។

ការសហការណ៍នេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយលោកអ្នកអាចបញ្ជាទិញ តេស្តរហ័សរកកូវីដ-១៩ ឥឡូវនេះក្នុងតម្លៃដើម 2$ ឬ 2.9$ ក្នុងមួយឧបករណ៍ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ការចំណាយលើសេវាដឹកជញ្ជូន គឺអាស្រ័យទៅតាមតំបន់ ប៉ុន្តែក្រុមការងាររបស់កម្មវិធី TOVPET បានធ្វើការសិក្សាដើម្បីសន្សំសំចៃសេវាដឹកជញ្ជូនជូនបងប្អូនប្រជាពលរដ្ឋផងដែរ ដែលមានតម្លៃប្រហាក់ប្រហែល $1 នៅក្នុងក្រុងភ្នំពេញ និងពី $2 ទៅ $2.5 សម្រាប់បងប្អូនដែលនៅតាមបណ្តាខេត្ត ។

ជាមួយគ្នានេះកម្មវិធី TOVPET សូមថ្លែងអំណរគុណដល់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានធ្វើការយ៉ាងសកម្មដើម្បីផ្តល់នូវឧបករណ៍ធ្វើតេស្តរហ័សទាំងនេះក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ និងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលតាមរយៈការគាំទ្រ និងជួយដោះស្រាយនូវបញ្ហាប្រឈមដែលរាំងស្ទះដល់ការពង្រីកខ្លួនរបស់ធុរកិច្ចថ្មីឌីជីថលវិស័យសុខាភិបាល ដែលជាតួអង្គដ៏សំខាន់ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស និងចូលរួមស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

សូមចុចលើលីង ខាងក្រោមនេះដើម្បីបញ្ជាទិញឧបករណ៍តេស្តរហ័សរកកូវីដ-១៩ ៖

– ទិញតេស្តរហ័សឥឡូវនេះ ៖ https://store.tovpet.com

– គេហទំព័ររបស់យើង ៖ https://tovpet.com

– ទាញយកតាមរយៈ ៖ Apple store: https://apple.co/3vcDKG1

– ទាញយកតាមរយៈ ៖ Play store: https://bit.ly/3tJGJpa

– ឆាតជាមួយយើងក្នុង Telegram ៖ https://t.me/tovpet2021

– FB message ៖ www.facebook.com/tovpet2021

– ទំនាក់ទំនងទូរស័ព្ទលេខ ៖ 099 914 657 / 096 3000 831

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីដឹងពីវិធីទិញឧបករណ៍តេស្តរហ័សរកកូវីដ-១៩ និងផលិតផលផ្សេងទៀត ៖