ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គំនិតច្នៃប្រឌិតលើវិធីសាស្ត្ររៀន-បង្រៀនថ្មីតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កុមារតូចក្នុងការសិក្សា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុងបរិបទនៃការរីករាលជំងឺកូវីដ-១៩ មិនត្រឹមតែប្រទេសកម្ពុជានោះទេ​ មានប្រទេសជាច្រើននៅលើពិភពលោកបានរងនូវប៉ះពាល់សង្គម ក្នុងនោះវិស័យអប់រំក៏ទទួលបញ្ហាប្រឈមផងដែរ ។​ ស្ថិតក្នុងស្ថានភាពបែបនេះ ពិភពលោកបានផ្លាស់ប្តូរពីការបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ មកវិធីសាស្រ្តបង្រៀន…

រាជធានីភ្នំពេញ ៖ ក្នុងបរិបទនៃការរីករាលជំងឺកូវីដ-១៩ មិនត្រឹមតែប្រទេសកម្ពុជានោះទេ​ មានប្រទេសជាច្រើននៅលើពិភពលោកបានរងនូវប៉ះពាល់សង្គម ក្នុងនោះវិស័យអប់រំក៏ទទួលបញ្ហាប្រឈមផងដែរ ។​ ស្ថិតក្នុងស្ថានភាពបែបនេះ ពិភពលោកបានផ្លាស់ប្តូរពីការបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ មកវិធីសាស្រ្តបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ​ ព្រមទាំងមធ្យោបាយផ្សេងៗ ។ ទន្ទឹមនឹងនេះ ការសិក្សារបស់កុមារតូចតាមប្រព័ន្ធអនឡាញ និងពីចម្ងាយក៏កំពុងទទួលរងនូវបញ្ហានានា ដែលទាមទារឱ្យអ្នកធ្វើការក្នុងវិស័យអប់រំត្រូវច្នៃប្រឌិត និងស្វែងរកវិធីសាស្រ្តបង្រៀនថ្មីៗដ៏ត្រឹមត្រូវ ដើម្បីធានាគុណភាពអប់រំ និងសុខមាលភាពកុមារ ។

យោងទៅតាមការសង្កេតលើការអប់រំតាមប្រព័ន្ធអនឡាញ និងពីចម្ងាយសម្រាប់កុមារតូចជាង ២ ឆ្នាំមកនេះ អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ឧកញ៉ា ប៉ិច បូឡែន បានលើកឡើងថា “កុមារតូចអាយុក្រោម៨ឆ្នាំ អាចប្រឈមបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តជាងមនុស្សវ័យជំទង់ ប្រសិនកុមារតូចរៀនតែម្នាក់ឯង ឬប្រើទូរស័ព្ទហួសកម្រិត ។​ ចំណែកការខំប្រឹងសំឡឹងមើលទូរស័ព្ទរយៈពេលយូរ អាចបណ្តាលឱ្យកុមារមានភ្នែកស្រលៀង​ដោយសារតែអេក្រង់ទូរស័ព្ទតូច មិនស្របនឹងក្រសែភ្នែករបស់កុមារ” ។ ដើម្បីបញ្ជៀសបញ្ហាខាងលើនេះ ឧកញ៉ាបានផ្តល់យោបល់ និងលើកទឹកចិត្តដល់ឪពុកមា្តយចូលរួមសហការតាមដានការសិក្សា និងជំរុញឱ្យកុមារតូចប្រើកុំព្យូទ័រ អាយផេត ផេបផ្លេត ដែលមានអេក្រង់ធំងាយស្រួសក្នុងការមើលច្បាស់ល្អ ។

ឧកញ៉ា ប៉ិច បូឡែន បានដាក់ចេញគោលគំនិតមួយចំនួនសម្រាប់គ្រូបង្រៀននៅសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍អនុវត្ត ដើម្បីប្រសិទ្ធភាពក្នុងការរៀន-បង្រៀនដូចជា កាត់បន្ថយម៉ោងសិក្សាលើអេក្រង់ ប្រើធនធានជំនួយក្នុង Youtube, facebook, Cisco , Google Meet លើកទឹកចិត្តធ្វើគម្រោងសិក្សា (Project Based Learning) សម្រាប់ជួយកុមារតូចមានគំនិតច្នៃប្រឌិត វិន័យផ្ទាល់ខ្លួន បង្កើនចំណេះដឹង និងទំនាក់ទំនង គម្រោងមូលដ្ឋានសួរចម្លើយ (Inquiry Base) ដែលកុមារតូចមានឱកាសផ្លាស់ប្តូរចំណេះដឹង និងបង្កើនភាពក្លាហ៊ានក្នុងការសួរសំណួរគ្នាទៅវិញទៅមក ។ លើសពីនេះ ករណីមានមេរៀនក្នុងសៀវភៅសិក្សា ​គ្រូបង្រៀនត្រូវចៀសវាងដាច់ខាតសរសេរមេរៀនលើក្តារខៀន ហើយឱ្យសិស្សកត់ចម្លងចូលក្នុងសៀវភៅ ព្រោះវិធីសាស្ត្រនេះសិស្សត្រូវសំឡឹងមើលអេក្រង់ និងចំណាយពេលវេលា ។ គ្រូបង្រៀនត្រូវប្រើវិធីសាស្រ្តបង្រៀនបែបសប្បាយ និងប្រើធនធានសម្ភារសិក្សា ដើម្បីបង្កើនភាពទាក់ទាញខ្ពស់ ។

បន្ថែមពីនេះ លោកស្រី អ៊ុក សូនីតា​ ប្រធានកម្មវិធីមត្តេយ្យនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប​ បានលើកឡើងថា “កុមារតូចចាប់ពីអាយុសូន្យឆ្នាំ ដល់ ៥ ឆ្នាំត្រូវការការអភិវឌ្ឍ ផ្នែករាងកាយ បញ្ញា ស្មារតី ទំនាក់ទំនងសង្គម/អារម្មណ៍ និងភាសា” ។ លោកស្រីបានបន្តទៀតថា “តាមរយៈការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ (Smart Device) លើសកម្រិត នាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល បញ្ញា និងសុខមាលភាពរបស់កុមារ ដំណេកមិនស្ងប់ អារម្មណ៍តានតឹង (Stress) ឡើងទម្ងន់ ការធ្វើចលនាមិនសូវរហ័សរហួន” ។

ទន្ទឹមនឹងការកែសម្រួលកម្មវិធីសិក្សាសម្រាប់កុមារតូច លោកស្រីបានបញ្ជាក់ថា “ទោះបីជាកុមាររៀនតាមប្រព័ន្ធអនឡាញ និងពីចម្ងាយក្តី  ក៏សាលារៀនត្រូវការជាចាំបាច់នូវការគាំទ្រ និងសហការពីសំណាក់ឳពុកម្តាយក្នុងការធ្វើសកម្មភាពមួយចំនួនដូចជា ត្រួតពិនិត្យកិច្ចការផ្ទះ អានសៀវភៅរឿងនិទានជាមួយកូនៗ ដើរកម្សាន្តចុងសប្តាហ៍ និងធ្វើការងារផ្ទះមួយចំនួនផងដែរ ដើម្បីរក្សាទំនាក់ទំនង និងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ ព្រមទាំងឱ្យការអភិវឌ្ឍរបស់កុមារតូចបានល្អប្រសើរឡើង” ។

ឧកញ៉ា ប៉ិច បូឡែន ក៏បានក្រើនរំឭកផងដែរថា “ក្នុងបរិបទថ្មីនេះ យើងទាំងអស់ត្រូវតែរៀនរស់នៅ ព្រោះវិបត្តិនេះ យើងមិនដឹងថាវានឹងបញ្ចប់នៅណានោះទេ ចំណែកការសិក្សានឹងបន្តរបៀបនេះទៅទៀត ដោយមិនដឹងថាពេលណាសិស្សអាចត្រឡប់មកសិក្សាក្នុងផ្ទាល់រៀនផ្ទាល់វិញនោះទេ ហើយក្នុងនាមយើងជាអ្នកអប់រំ ត្រូវតែមានគំនិតច្នៃប្រឌិត ស្វែងរកដំណោះស្រាយ និងវិធីសាស្រ្តរៀន-បង្រៀនថ្មី ដើម្បីរក្សាគុណភាពអប់រំ និងនិរន្តរភាពរបស់ស្ថាប័ន ទោះបីជាមានបញ្ហប្រឈមជាបន្តបន្ទាប់ក៏ដោយ ។


សូមជម្រាបថា បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍នឹងផ្តល់ឳកាសដល់សិស្សានុសិស្សមកពី ២៥ រាជធានី-ខេត្ត អាចចុះឈ្មោះចូលរៀនតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ ជាមួយនឹងការផ្តល់ជូនអាហារូបករណ៍រហូតដល់ ២៥% សេវាធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ វគ្គសិក្សាថ្មីសម្រាប់កម្មវិធីមត្តេយ្យ ភាសាអង់គ្លេស និងភាសាចិនចូលរៀនថ្ងៃទី ២ ខែសីហា និងកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១​ ខាងមុខនេះ ៕ ដោយសហការ