ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ១០០ កេស ជូន​មន្ទីរពេទ្យ​បង្អែក​អង្គស្នួល ​ចូលរួម​ទប់ស្កាត់​ការ​រាលដាល ​នៃ​ជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ បាន​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ១០០…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ បាន​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ១០០ កេស​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​អង្គស្នួល​ក្នុង​ខេត្តកណ្តាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រោម​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​»​។

សម្រាប់​ផែនការ​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា​ចំនួន ២០០០ កេស​ជូន​ដល់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ចំនួន ២០ ក្នុង​ខែកក្កដា​នេះ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រគល់​ទឹកបរិសុទ្ធ កម្ពុជា​ចំនួន ១៧០០ កេស ដល់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ចំនួន ១៧ រួចរាល់​ហើយ​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​បន្ត​បរិច្ចាគ​ដល់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ចំនួន ៣ បន្ថែម​ទៀត រួម​មាន មន្ទីរពេទ្យ បង្អែក​រាជធានី​ភ្នំពេញ មណ្ឌល​សុខភាព ពញា​ពន់ និង​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕ ដោយ​សហការ