ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​អ្នកឧកញ៉ា គិត ម៉េ​ង កំពូល​មហាសេដ្ឋី​នៅ​ស្រុក​ខ្មែរ ?

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បើ​និយាយ​ពី​អ្នកឧកញ៉ា គិត ម៉េ​ង ពិត​ណាស់​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្គាល់​គាត់ តាម​រយៈ​ទឹកចិត្ត​ដ៏​សប្បុរស​ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ជា​ច្រើន​សម្រាប់​កិច្ចការ​សង្គម ហើយ​នា​ពេល​ថ្មី​ៗ​នេះ គាត់​ទើបត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ​៖ បើ​និយាយ​ពី​អ្នកឧកញ៉ា គិត ម៉េ​ង ពិត​ណាស់​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្គាល់​គាត់ តាម​រយៈ​ទឹកចិត្ត​ដ៏​សប្បុរស​ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ជា​ច្រើន​សម្រាប់​កិច្ចការ​សង្គម ហើយ​នា​ពេល​ថ្មី​ៗ​នេះ គាត់​ទើបត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដែល​បាន​ផ្តល់​ថវិកា​ចំនួន ៣ លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ទិញ​ឧបករណ៍​ធ្វើ​តេ​ស្តិ៍​ពិនិត្យ​រក​មើលជំងឺ​កូ​វី​ដ ១៩​ ផង​ដែរ​ ។

នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​វិញ អ្នកឧកញ៉ា គិត ម៉េ​ង គឺជា​ប្រធាន​ និង​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ដូច​ជា​ ៖​ ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត Cellcard ក្រុមហ៊ុន​សេវា​អ៊ី​ន​ធើ​ណែ​ត Ezecom សណ្ឋាគារ Cambodiana ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ក្រុមហ៊ុន​ធានា​រ៉ាប់រង អ៊ិ​ន​ហ្វី​នី​ធី និង​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កំពុង​ដំណើរការ​យ៉ាង​សកម្ម​ដើម្បី​ពេញ​នូវ​តម្រូវការ​ជាក់ស្តែង​ដល់​ប្រជាជន​ខ្មែរ​ ។

ប៉ុន្តែ​ពេល​ថ្មី​ៗ​នេះ ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ ១៩ កំពុង​តែ​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រាប់តែ​មាន​ព័ត៌មាន​អំពី​អាជីព​ថ្មី​ ១ ​ទៀត​របស់​អ្នកឧកញ៉ា គិត ម៉េ​ង ដែល​កំពុង​តែ​អង្រួន​បណ្តាញ​សង្គម ហើយ​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង ​។ អ្នកខ្លះ​បាន​និយាយ​ថា ​កំពូល​មហាសេដ្ឋី​នៅ​ស្រុក​ខ្មែរ​រូប​នេះ បាន​មក​ប្រកបរ​បរជា​ចុងភៅ ហើយ​អ្នកខ្លះ​ទៀត​ថា ​គាត់​គឺ​អ្នកលក់​ឥ​វ៉ា​ន​អន​ឡាញ ហើយ​ក៏​មាន​គេ​ថា ​គាត់​ក្លាយជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​តាម​ម៉ូតូ​ទៅ​វិញ ​។
តើ​មាន​អ្វី​កើតឡើង​ចំពោះ​គាត់​ឲ្យ​ពិតប្រាកដ​ទៅ ?

ដើ​ម្ប​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ច​ចាម​អារាម​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​រំជើបរំជួល​ក្នុង​បណ្តាញ​សង្គម​មួយ​នេះ វី​ង​ នឹង​រៀបចំ​ការ​ឡាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ​២៩ កក្កដា វេលា​ម៉ោង​ ៧ ​ល្ងាច ដោយ​បកស្រាយ​នូវ​ច​ម្ង​ល់​ផ្សេង​ៗ​អំពី​កំពូល​មហាសេដ្ឋី​រូប​នេះ​ ។ បើ​ចង់​ដឹង​ច្បាស់​មាន​អ្វី​កើតឡើង​នោះ សូម​តាម​ដានហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ធនាគារ វី​ង​ទាំងអស់​គ្នា ៖ https://bit.ly/3x7L8mH ៕ ដោយ​សហការ