ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគ្រិន​កសិកម្ម​កម្ពុជា រៀបចំ​ស​ន្និ​សី​ទក្រោម​ប្រធានបទ «គំនិត​ច្នៃប្រឌិត​នៃ​កសិកម្ម​សម្រាប់​ការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​»

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមការងារ​កម្មវិធី Entrepreneur Square នៃ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ នៅ​ឆ្នាំ​នេះ​បាន​រៀបចំ​ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី​ ២៨…

រាជធានី​ភ្នំពេញ ​៖ ក្រុមការងារ​កម្មវិធី Entrepreneur Square នៃ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ នៅ​ឆ្នាំ​នេះ​បាន​រៀបចំ​ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី​ ២៨ ខៃ​កក្កដា ខាង​មុខ​នេះ អម​ជាមួយនឹង​វាល​គ្មិ​ន​ល្បី​ៗ និង​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង និង​បទ​ពិសោធន៍​ក្នុង​វិស័យ​កសិកម្ម​ ។

ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា ជាស​ន្និ​សិ​ទ​ដែល​រៀបចំ​ឡើង​ដោយ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ និង​សហ​ការណ៍​រៀបចំ​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (Cambodia Rice Federation) និង សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា (Cambodia Food Manufacture Association) ។ ស​ន្និ​សិ​ទ​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃពុធ ទី ២៨ ខែកក្កដា ឆ្នាំ ២០២១​ ខាង​មុខ​នេះ វេលា​ម៉ោង ៨:៣០ ​ព្រឹក តាម​រយៈ ZOOM ក្រោម​ប្រធានបទ​ «គំនិត​ច្នៃប្រឌិត​នៃ​កសិកម្ម​សម្រាប់​ការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​» ​។

កម្មវិធី ​Entrepreneur Square ក៏​បាន​អនុវត្តន៍​នូវ​បេសកកម្ម​JCI Rise ដោយ​បាន​លើក​ស្ទួយ និង​ជួយ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នៃ​អាជិ​វ​កម្ម​នានា​ក្នុង​កំឡុង​ពេល​កូ​វីត ​១៩ និង​ជា​ជំនួយ​នូវ​ផ្នែក​បច្ចេកទេស និង​ចំណេះដឹង ដើម្បី​ជំរុញអាជីវកម្ម​របស់​ខ្លួន​បន្ត​ទៅ​មុខ​ដោយ​ចីរភាព​ ។

គួរ​បញ្ជាក់​ផង​ដែរ ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា រយៈពេល​បី​ម៉ោង​កន្លះ​នេះ អ្នកចូលរួម​នឹង​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​ដែល​អាច​យក​ទុកជា​ទុន​ក្នុង​ថ្ងៃ​មុខ​បាន រួម​មាន ​៖
១- ផ្លាស់​ប្ដូរ​គំនិត​ថ្មី​ៗ ទាក់ទង​នឹង​ព័ត៌មាន​គោលនយោបាយ​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ ២០២០-២០៣០ និន្នាការ​នៃ​ទីផ្សារ ​។
២-​ផ្ដល់​ឱកាស ដើម្បី​គាំទ្រ​កម្មវិធី​នានា​ទាំង​របស់​រដ្ឋ​ និង​ឯកជន​រួម​មានការ​ជួយ​ផ្នែក​បច្ចេកទេស ដើម្បី​ព​ន្លឿ​ន​អាជីវកម្ម​របស់​សហគ្រិន​កសិកម្ម​ ។

អ្វី​ដែល​ពិសេស​នោះ​គឺ កម្មវិធី​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​, អគ្គនាយកដ្ឋាន​កសិកម្ម​, សហគ្រិន​ខ្មែរ (Khmer Enterprise) , FEED THE FUTURE, USAID, Australian Aid និង Cambodia Agricultural Value Chain Program(CAVAC)​ ។

មិនតែប៉ុណ្ណោះ កម្មវិធី​នេះ​ត្រូវ​បាន​បែងចែក​ជា ៤ ផ្នែក​រួម​មាន​ ៖
១- ដំណើរការ បញ្ហា និង​ឱកាស​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា
២-​គោលនយោបាយ​អភិវឌ្ឍន៍​កសិកម្ម​របស់​រាជរដ្ឋាភិបាល​ឆ្នាំ ២០៣០ និង​លក្ខ​ខ័​ណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំ​ចេញ​កសិក​ផល
៣-​ករណី​ផ្សេង​ៗ​របស់​ធុរៈកិច្ច​កសិកម្ម មេរៀន ឧបសគ្គ និង​ដំណើរ​ឆ្ពោះ​តទៅ​មុខ
៤-​កញ្ចប់​ជំនួយ​គាំទ្រ​ដល់​សហគ្រិន​កសិកម្ម​កម្ពុជា

ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា​នេះ មានការ​ចូលរួម​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៃ​វាគ្មិន​កិត្តិយស​របស់​យើង​ដែល​នឹង​ឡើង​បកស្រាយ​ប្រធានបទ​ទាំង ​៤​នោះ​មាន​ដូច​ជា ​៖
•​ ​ឯកឧត្តម ស្រី វុ​ទ្ធី ដែល​ជា​រដ្ឋ​លេខា​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
•​ ​ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​នៃ សហគ្រិន​ខ្មែរ (Khmer Enterprise)
•​ ​បណ្ឌិត កែ មុ​ន្ធី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ
•​ ​លោក ឡៅ ប៉ូ​លី​វេ​ត អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​សារពើពន្ធ នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ
•​ ​លោក​ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា
•​ ​លោក មៀ​វ សុខ​ទ្រី ប្រធាន​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា
•​ ​លោក ដួង សា​រ៉ា​ក់ ប្រធាន Agribusiness of IFC-Asia Pacific
•​ ​កញ្ញា ជឺ ពន្លឺ ដែល​ជា​ប្រធាន Agricultural Competitiveness Lead, CAVAC
•​ ​អ្នកស្រី អុិត កល្យាណ ដែល​ជាអនុប្រធានគម្រោង Harvest II, USAID

ស​ន្និ​សិ​ទ​មួយ​នេះ​នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ JCI Phnom Penh ៕ ដោយ​សហការ