ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាកលវិទ្យាល័យ​ AUPP និង​សហគ្រិន​ខ្មែរ សម្ពោ​ធ​កម្មវិធី «ការ​នាំមុខ​ផ្នែក​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ និង​បរិវត្ត​កម្ម​នៃ​សេដ្ឋកិច្ច​កម្ពុជា​» (English below)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រោម​ការ​គាំទ្រ ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កម្មវិធី​សម្ភោ​ធ ជា​ផ្លូវការ​តាម​ប្រព័ន្ធ អន​ឡាញ​នេះ​ប្រព្រឹត្ត​ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់…

រាជធានី​ភ្នំពេញ ​៖ ក្រោម​ការ​គាំទ្រ ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កម្មវិធី​សម្ភោ​ធ ជា​ផ្លូវការ​តាម​ប្រព័ន្ធ អន​ឡាញ​នេះ​ប្រព្រឹត្ត​ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត ជា វ៉ា​ន់​ដេ​ត​ រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង ឯកឧត្តម វ​ង្សី វិស្សុត​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​មូលនិ​ធិ​អភិវឌ្ឍន៍​សហគ្រិនភាព (​ម​.​អ​.​ស​.) ​។

កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី «ការ​នាំមុខ​ផ្នែក​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ និង​បរិវត្ត​កម្ម​នៃ​សេដ្ឋកិច្ច​កម្ពុជា​» នេះ​រួម​មាន​សេ​រ៊ី​នៃ​សិក្ខាសាលា​ផ្ទាល់​តាម​អន​ឡាញ មុខ​វិជ្ជា​ទម្រង់​អន​ឡាញ ការ​ពិភាក្សា​ជា​ក្រុម និង​ការ​សិក្សា​លើ​គម្រោង​នានា​ដោយ​សិក្ខាកាម នៅ​ចន្លោះ​ខែកក្កដា ដល់​សីហា​ឆ្នាំ ២០២១​ ។ កម្មវិធី​អប់រំ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ​តាម​រយៈ «មជ្ឈមណ្ឌល​ស្ទែ​ន​ហ្វ​ដ​សម្រាប់​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​» (Stanford Center for Professional Development) ដែល​ឈានមុខ​គេ​លើ​ផ្នែក​អប់រំ​តាម​ប្រព័ន្ធ​អន​ឡាញ និង​វិសាលភាព​ទូលំទូលាយនៃ​ការ​អប់រំ​ ។ សិក្ខាកាម​នឹង​ទទួល​បាន​នូវ​គន្លឹះ​សំខាន់​ៗ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ​និង​ជំនាញ​ចាំបាច់​ផ្សេង​ៗ​ព្រមទាំង យុទ្ធសាស្ត្រ សម្រាប់​អនុវត្ត​ការងារ​ និង​គ្រប់គ្រង​នៅ​ក្នុង​អង្គភាព​រៀងខ្លួន​ប្រកបដោយ​នវានុវត្តន៍ ។

ក្រោម​ការផ្តួចផ្តើម​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​ដោយ​មានការ​គាំទ្រ​យ៉ាង​មុតមាំ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កម្មវិធី​នេះ​មាន​គោល បំណង​អភិវឌ្ឍ​អ្នកដឹកនាំ​មក​ពី​វិស័យ​សាធារណៈ​ និង​ឯកជន ឱ្យ​ក្លាយជា​ភ្នាក់ងារ​ផ្លាស់​ប្តូរ​ប្រកបដោយ​នវានុវត្តន៍ ចំណេះដឹង និង​ជំនាញ ដែល​គាំទ្រ និង ជំរុញ​ដល់​បរិវត្ត​កម្ម​ឌី​ជី​ថ​ល របស់​ប្រទេស​កម្ពុជា​ ។

ឯកឧត្តម​បណ្ឌិត ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​មាន​ប្រសាសន៍​ថា កម្មវិធី​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ​ក្នុង​ពេលវេលា​ដ៏​សម​ស្រប​បំផុត ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ទើបបាន​ដាក់​ចេញ​ក្រប​ខណ្ឌ​គោល នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​ ។ ទន្ទឹម​នឹង​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​រៀបចំ​គោលនយោបាយ រដ្ឋាភិបាល​ឌី​ជី​ថ​ល ២០២១-២០៣៥ ដែល​នឹង​ដើរតួ​នាទី​ជាផែនទី​បង្ហាញផ្លូវ​សម្រាប់​ការ​ផ្ដល់​សាវា​សាធារណ​: ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​តាម​រយៈ​ការ​ប្រើប្រាស់ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ។ សកម្មភាព​អាទិភាព​មួយ​ចំនួន ដែល​នឹង​ត្រូវ​បាន​ដាក់​ចេញ​រួម​មានការ​កសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ទូរគមនាគមន៍ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​សេវា​ទូរ​សព្ទ និង​អ៊ីនធឺណិត​, ពង្រឹងសមត្ថភាព ICT របស់​យើង​តាម​រយៈ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍​, ការ​កសាង​សមត្ថភាព ធនធានមនុស្ស​ក្នុងស្រុក​, ការ​កសាង​មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ និង​គោលនយោបាយ​ក្លោ​ដ​ និង​ការ​លើកកម្ពស់ គណនេយ្យ​ភាព និង​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល ​។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (​ម​.​អ​.​ស​.) មាន​ប្រសាសន៍​ថា កម្មវិធីបណ្តុះបណ្តាល​នេះ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​នៅ​កម្ពុជា ​។ ឯកឧត្តម​បន្ត​ថា​កម្មវិធី​សិក្សា នេះ​រៀបចំ​ឡើង​ស្រប​តាម​បរិបទ​បច្ចុប្បន្ន និង​ស្របគ្នា​ជាមួយ​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌី​ជី​ថ​ល​កម្ពុជា ឆ្នាំ ២០២១-២០៣៥​ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិការណ៍​ដ៏​លំបាក​នេះ សហគមន៍​ធុរកិច្ច និង​សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវ​តែ​ចាប់​យក​ភាព​ជា​អ្នកដឹកនាំ​ខ្លាំង ដើម្បី​ព​ន្លឿ​ន​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ក្នុង ប្រតិបត្តិការ​របស់​ពួក​គេ ​។ ទន្ទឹម​នឹង​នេះ វិស័យ​សាធារណៈ​ក៏​ត្រូវការ​ផ្លាស់​ប្តូរ​លឿន​ជាង​មុន​ផង​ដែរ ដើម្បី​ចាប់​យកកាលានុវត្តភាព​សំដៅ​បង្កើន​ប្រសិទ្ធភាព​អភិបាលកិច្ច​របស់​ខ្លួន​ផង និង​ធានា​នូវ​ភាព​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រែប្រួល បរិបទ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ផង​ ។

លោកស្រី Carissa Little, ព្រឹទ្ធបុរស​រង ទទួល​បន្ទុក​ផ្នែក​ប្រព័ន្ធ​អប់​រំជា​សកល​ និង​អន​ឡាញ នៃ​មហាវិទ្យាល័យ​វិស្វកម្ម​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ និង​ជានា​យក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ស្ទែ​ន​ហ្វ​ដ​សម្រាប់​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ បាន​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ថា ដូច​អ្នក​សង្កេតការណ៍​ជា​ច្រើន​បាន​លើក​ឡើង ជំងឺ​កូ​វី​ដ ​១៩​ បាន​ជំរុញ​នូវ​តម្រូវការឌី​ជី​ថ​លូ​ប​នី​យ​កម្ម​នៅ​ជុំវិញ​ពិភពលោក និង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ដើម្បី​លូតលាស់​នៅ​ក្នុង​បរិបទ​ដែល​មានការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​នេះ វា​ទាមទារ​ឱ្យ​មាន​ជំនាញ​ថ្មី​ៗ​ជា​ច្រើន ​។ សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ​សម្បូរទៅ​ដោយ​បទ​ពិសោធន៍​ទាក់ទង​នឹង​សហគ្រិនភាព ព្រមទាំង​សមត្ថភាព​ក្នុង​ការ​សម្របសម្រួល​ដល់​បរិវត្ត​កម្ម​ថ្នាក់​តំបន់​តាម​រយៈ​ការ​អប់រំ​ ។ លោកស្រី Little សង្ឃឹមថា ​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​តាម​រយៈ​កម្មវិធី​សិក្សា​នេះ​។

ជាមួយនឹង​ការ​ខិតខំ​រួម​គ្នា កម្មវិធី​នេះ​បាន​ទទួលយក​សិក្ខាកាម​ដែល​ជា​មន្ត្រី និង​បុគ្គលិក​ជាន់ខ្ពស់​ចំនួន ១០០ នាក់ មក​ពី​វិស័យ​សាធារណៈ និង​ឯកជន​ជា​ច្រើន ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល ៥ ស​ប្តា​ហ៍​។ កម្មវិធី​នេះ​នឹង​ត្រូវ​បាន រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ដោយ​មានការ​គាំទ្រ​ពី AUPP និង​សហគ្រិន​ខ្មែរ​ ៕ ដោយ​ហស​ការ

The American University of Phnom Penh (AUPP) and Khmer Enterprise (KE) officially launched an executive education program, Leading Digitalization and Transformation of the Cambodian Economy. Under the support from the Ministry of Post and Communications (MPTC) and the Ministry of Economy and Finance (MEF), this virtual launch event was presided over by H.E. Dr. Chea Vandeth, Minister of Post and Telecommunications, and H.E. Vongsey Vissoth, Minister Attached to the Prime Minister, Permanent Secretary of State of the Minister of Economy and Finance and Chairman of the Entrepreneurship Development.

The Leading Digitalization and Transformation of the Cambodian Economy program features a series of live webinars, online self-paced coursework, group discussion and collaborative projects to be completed by participants throughout July and August 2021. The educational program was developed by Stanford University faculty and is being delivered through the Stanford Center for Professional Development, a leader in global online and extended education. Participants will learn the key factors that drive digital transformation and the essential skills and strategies for working in and managing innovative organizations. Concordant with the critical initiatives of the Ministry of Post and Telecommunications and with the essential support of the Ministry of Economy and Finance, the program aims to develop both public and private leaders to be innovative change agents equipped with the knowledge and skills to support and advance Cambodia’s digital transformation.

H.E. Dr. Chea Vandeth, Minister of Post and Telecommunication, said that this executive program takes place at a timely and relevant setting as the Government has recently approved the Digital Economy and Society Policy Framework. Likewise, MPTC is finalizing the draft on Digital Government Policy 2021-2035, which will serve as a roadmap on how our government can better serve our citizens through digital technology. Some of the priority actions include improving the telecommunication infrastructure for better quality of services, strengthening our ICT capabilities through R&D investments and capacity building for our local human resource, building our national data center and Cambodia’s cloud policy, and promoting accountability and transparency in our public service provision by utilizing digital tools.

H.E. Vongsey Vissoth, Minister Attached to the Prime Minister, Permanent Secretary of State and Chairman of the Entrepreneurship Development Fund mentioned that this course contributes to the development of the digital ecosystem in Cambodia. It is the right course at the right time and very well aligns with the Royal Government of Cambodia’s Digital Economy and Society Policy Framework 2021-2035. In response to this challenging situation, the business community and SMEs must embrace strong leadership to accelerate digitalization in their operation. At the same time, the public sector also needs to move faster to capture the opportunities to improve efficiency in its governance and ensure relevancy in this fast-changing economic transformation.

Ms. Carissa Little,​ Associate Dean, Global and Online Education, Stanford School of Engineering and the Executive Director of the Stanford Center for Professional Development, noted at the gathering that, as many observers have pointed out, the COVID-19 pandemic has accelerated the need for digital transformation around the world and in Cambodia. To thrive in an ever-changing world, new skills are needed. Stanford has both a rich entrepreneurial legacy and the proven ability to facilitate regional transformation through education, and Little hopes that generations of Cambodians will benefit from the program’s learning outcomes.

With combined efforts, the program has successfully admitted 100 senior executives from various public and private sectors to take part in this 5-week program. The program will be delivered in Phnom Penh with the support of the AUPP and Khmer Enterprise.