ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តម្លៃពិសេស ១៩៥០ ដុល្លារ ​ក្នុង​ ១ ​ឡូ​តិ៍ ឧកញ៉ា ឡេ​ង និមល បើក​គម្រោង​ដី​ឡូ​តិ៍ នៅ​ខេត្ត​ព្រះ​សីហ​នុ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ដូច​លោក​អ្នក​បានដឹង​ហើយ​ថា ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​តំបន់ឆ្នេរ​មួយ​ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ខណៈ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ បាន​កែប្រែ​មុខមាត់​ថ្មី ក្នុង​រយៈពេល​ដ៏​ខ្លី ក្លាយជា​ទីក្រុង​មានការ​រីកចម្រើន​ខ្លាំង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់…

រាជធានី​ភ្នំពេញ​ ៖ ដូច​លោក​អ្នក​បានដឹង​ហើយ​ថា ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​តំបន់ឆ្នេរ​មួយ​ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ខណៈ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ បាន​កែប្រែ​មុខមាត់​ថ្មី ក្នុង​រយៈពេល​ដ៏​ខ្លី ក្លាយជា​ទីក្រុង​មានការ​រីកចម្រើន​ខ្លាំង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ និង​សំណង់​អគារ​ពាណិជ្ជកម្ម​តូច​ធំ ក៏​ដូច​ជា​តាម​តំបន់​ទេសចរណ៍​នានា បង្ហាញ​ពី​សម្រស់ និង​សក្តានុពល​សេដ្ឋកិច្ច​ ។

ដោយសារ​តែ​សក្ដានុពល​បែប​នេះ​ហើយ​បាន​ឆក់​យក​បេះដូង​អ្នក​វិនិយោគ​ទាំង​ជាតិ និង​អន្តរជាតិ​ចាប់អារម្មណ៍ទៅ​រកស៊ី​នៅ​ទឹកដី​ខេត្ត​មួយ​នេះ ជាក់ស្ដែង​អ្នកជំនួញ​អចលនទ្រព្យ និង​ជា​អគ្គនាយក​បុរី ឡេ​ង និមល គឺ​លោក​ឧកញ៉ា ឡេ​ង និមល បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ វិនិយោគ​លើ​គម្រោង​ដី​ឡូត៍​មួយ​កន្លែង ដោយ​ត្រៀម​ដាក់​លក់​ជូន​អតិថិជន​ត្រឹមតែ​ 1950 ដុល្លារប៉ុណ្ណោះ​ក្នុង ​១​ ឡូ​តិ៍ ។

ប៉ុន្មាន​ថ្ងៃមុន​នេះ ប្អូនប្រុស​បង្កើត​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា រូប​នេះបាន​ប្រកាស​លើ​ផេ​ក​ផ្លូវការ​របស់​លោកបែប​នេះ​ថា ​៖ «​គម្រោង​ដី​ឡូ​តិ៍ បើក​លក់​ថ្ងែ​ទី​ 31 ខែ​ក​ក្ដ​ដា ឆ្នាំ​ 2021 ក្នុង​តម្លៃ 1950 ​ដុល្លារ ទំហំ 5X20M​ បង់​ផ្ដាច់ ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​ 4 ទៅ​កំពង់សោម (​ដី​ប្លង់​រឹង​) បង់​រំ​លោះ​ក្នុង​ 1​ ខែ ​20$ ។
-​មានផ្ទះ​លម្ហែ
-​មាន​កញ្ចុះ​ស្បូវ
-​មាន​អាហារ​ដ្ឋា​ន & រមណីយដ្ឋាន
ជា​តំបន់​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ធំ​ៗ មាន​អាគារ​ខុន​ដូ​ខ្ពស់​ៗ​គ្រប់​ប្រភេទ ដែល​មាន​សន្ទុះ​អភិវឌ្ឍន៍ លើ​វិស័យ​អចលនទ្រព្យ​យ៉ាង​ខ្លាំងក្លា​»​ ។

មុន​ការ​ប្រកាស​ពី​គម្រោង​ដី​ឡូ​តិ៍​ខាងលើ​នេះ កូនប្រុស​ទី ​៣ ​របស់​ត្រកូល​ ឡេ​ង ​រូប​នេះតែងតែ​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួនជុំវិញ​សក្ដានុពល​នៃ​ខេត្ត​ព្រះ​សីហ​នុ ជា​រឿយ​ៗ​ផង​ដែរ​ ។

ទីតាំង​គម្រោង​ដី​ឡូ​តិ៍ ឡេ​ង និមល ដែល​មាន​តម្លៃ​ចាប់ពី​ 1950 ដុល្លារ ​ក្នុង​ ១ ​ឡូ​តិ៍ ទំហំ​ចាប់ពី ​5X20M មាន​ផ្ទៃដី​ជាង ៥០ ហិ​កតា ស្ថិត​នៅ​ក្នុង​ដឹក​ដី​ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពុង​សីលា ខេត្ត​ព្រះ​សីហ​នុ​ ។ ក្នុង​គម្រោង​មិនមែន​មាន​តែ​ធ្វើ​ជា​ដី​ឡូ​តិ៍មួយ​មុខ​ឡើយ លោក​ក៏​គ្រោង​ធ្វើ​រមណីយដ្ឋាន កញ្ចុះ​លម្ហែ រឺ​ហ្សត មាត់​ព្រែក និង​បុរី​ផង​ដែរ ​។

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ដី​ឡូ​តិ៍ ឡេ​ង និមល (​ប្លង់​រឹង​) បើក​លក់​ថ្ងែ​ទី​ 31 ខែ​ក​ក្ដ​ដា ឆ្នាំ ​2021 ខាង​នេះ​ហើយ​ ។ អតិថិជន​ទាំងអស់​មាន​ចំណាប់អារម្មណ៍ អាច​សាកសួរ​ព័ត៌មាន​តាម​រយៈ​លេខ​ទូរ​សព្ទ ​៖ 096 598 7888/ 097 598 7888/078 987 888​ ៕ ដោយសហការ