ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទស្សនៈអ្នកអាន ៖ អាមេរិក​មានអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមចំពោះកម្ពុជា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅដើម​ឆ្នាំ ២០១៩ អាមេរិកបានធ្វើការ​វិភាគ និង​ប្រៀបធៀប​រូបថតផ្កាយរណប​នៃ​មូលដ្ឋានសមុទ្ររាម បានឃើញអគារទាំងពីរដែលខ្លួនបានជួយពីមុនត្រូវបានកម្ទេចចោល ទន្ទឹមនឹងនេះគេបានឃើញនាវា និងទាហានចិន មាននៅក្នុងមូលដ្ឋានសមុទ្ររាម…

រាជធានីភ្នំពេញ ៖ នៅដើម​ឆ្នាំ ២០១៩ អាមេរិកបានធ្វើការ​វិភាគ និង​ប្រៀបធៀប​រូបថតផ្កាយរណប​នៃ​មូលដ្ឋានសមុទ្ររាម បានឃើញអគារទាំងពីរដែលខ្លួនបានជួយពីមុនត្រូវបានកម្ទេចចោល ទន្ទឹមនឹងនេះគេបានឃើញនាវា និងទាហានចិន មាននៅក្នុងមូលដ្ឋានសមុទ្ររាម ដោយហេតុផលទាំងនេះអាមេរិកបានសន្និដ្ឋានថា មូលដ្ឋានសមុទ្ររាម មានវត្តមានយោធាចិន ទាមទារឱ្យកម្ពុជាបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងបង្ហាញពីស្ថានភាពនៃមូលដ្ឋាននេះ ។ ក្នុងករណីកម្ពុជាយើងច្រានចោលមិនធ្វើតាមការទាមទាររបស់អាមេរិក អាមេរិកបានចាប់ផ្តើមផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងទ្រង់ទ្រាយធំ ។ ទន្ទឹមនឹងនេះដែរអាមេរិកបានបញ្ជូនបុគ្គលិកឱ្យទាក់ទងជាមួយមន្រ្តីយោធា និងនយោបាយជាន់ខ្ពស់កម្ពុជាយើងដើម្បីបញ្ចុះបញ្ចូល និងដាក់សម្ពាធហើយថែមទាំងបានអនុម័តការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក្នុងគោលបំណងឱ្យកម្ពុជាយើងធ្វើតាមការទាមទាររបស់គេ ។

បន្ទាប់ពីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី ១ ខែមិថុនា ​​រង​សម្ពាធ​ពី​សហរដ្ឋអាមេរិក កម្ពុជាបានយល់ព្រមឱ្យអនុព័ន្ធយោធាមកទស្សនាមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី ១១ ខែមិថុនា ។ ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចនេះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកស្តីបន្ទោសថា ទស្សនកិច្ចនេះត្រូវបានផ្អាកដោយសារភាគីកម្ពុជាមិនអនុញ្ញាតឱ្យចូលទៅកាន់មូលដ្ឋានសមុទ្ររាមពេញលេញ និងបានស្នើសុំឱ្យក្រសូងការពារជាតិជួយសម្របសម្រួលដំណើរទស្សនកិច្ចមួយទៀតដែលមានលក្ខណៈពេញលេញ ។ ជាមួយគ្នានេះដែរ និស្សិតកម្ពុជា ចំនួន ៦ នាក់ដែលកំពុងបន្តការសិក្សានៅបណ្ឌិតសភាយោធាចំនួនបួននាក់ក្នុងសហរដ្ឋអាមេរិក បានបញ្ជប់ការបង់ថ្លៃការសិក្សាមុនពេលកំណត់ដោយសារកម្ពុជាមិនធ្វើតាមតម្រូវការរបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកបានជួយវ៉ាក់សាំងទៅឲ្យប្រទេសវៀតណាម ថៃ និងឡាវ មិនទាន់បានជួយកម្ពុជាយើងទេ តើហេតុអ្វីបានជារំលងប្រទេសកម្ពុជា ? ការប៉ុនប៉ងដាក់ទណ្ឌកម្ម និងសម្ពាធ គឺជាក់ស្តែងណាស់ ។

អនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ ។   (រូបភាពពី RFA)

រាជរដ្ឋាភិបាលយើងបានបំភ្លឺ ព្រមទាំងច្រានចោលនូវការចោទប្រកាន់ម្តងហើយម្តងទៀតដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមានមូលដ្ឋានយោធាបរទេសនោះឡើយ ព្រោះយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយបានអញ្ជើញអ្នកសារព័ត៌មានប្រមាណ ៧៣ ប្រទេសឲ្យមកទស្សនាមូលដ្ឋានសមុទ្ររាម និងបានយល់ព្រមអោយប្រទេសដែលមានគម្រោងជួយកសាងមូលដ្ឋានសមុទ្ររាមនានាពិនិត្យមើលដូចជាសហរដ្ឋអាមេរិក អូស្រ្តាលី ប្រទេសវៀតណាមជាដើម ។ ជាពិសេសនៅពេលជួបជាមួយលោកស្រី Sherman សម្តេច ហ៊ុន សែន បានយល់ព្រមអោយអនុព័ន្ធយោធាអាមេរិកចូលទៅមូលដ្ឋានសមុទ្ររាមនៅពេលណាមួយក៏បាន ប៉ុន្តែត្រូវតែប្រាប់អោយរាជរដ្ឋាភិបាលយើងដឹងជាមុន ។ ទោះជាមានការបកស្រាយ និងបំភ្លឺយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏មិនជឿ និងដាក់សម្ពាធមកប្រទេសកម្ពុជាយើងនៅលើបញ្ហាមូលដ្ឋានសមុទ្រ ។

(រូបភាពពី www.cpp.org.kh)

អាមេរិកពិតជាខ្វះការគោរពមកលើប្រទេសកម្ពុជា ដែលជារដ្ឋឯករាជ ស្រលាញ់សន្តិភាព និងព្យាយាមបង្កើតមិត្តណាស់ ។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់បែបនេះមិនមែនជារឿងអ្វីដែលចម្លែកនោះឡើយព្រោះមិនមែនជាលើកទីមួយនោះទេដែលអាមេរិកបានធ្វើកន្លងមក ។ សកម្មភាពបែបនេះ គឺមិនអាចទទួលយកបានឡើយ ព្រោះវាជាការចោទប្រកាន់ ដូច្នេះហើយទោះបីជាមានការបកស្រាយយ៉ាងណាក៏មិនត្រូវនោះដែរព្រោះវាមិនមែនជាការពិត តើឱ្យកម្ពុជាបកស្រាយរឿងដែលប្រឌិតនេះដោយរបៀបណាបើវាមិនបានកើតឡើងផងនោះ ? ៕