ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មី​ជាតិ​ នាំ​យក​ទៀន​ព្រះ​វស្សា និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ព្រែក​អំពិល ខេត្តកំពត

2 ឆ្នាំ មុន

ខេត្តកំពត ៖ មី​ជាតិ បាន​នាំ​យក​ទៀន​ព្រះ​វស្សា និង​ទេយ្យទាន​ទៅប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត​ព្រែក​អំពិល ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច ក្រុង​បូកគោ…

ខេត្តកំពត ៖ មី​ជាតិ បាន​នាំ​យក​ទៀន​ព្រះ​វស្សា និង​ទេយ្យទាន​ទៅប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត​ព្រែក​អំពិល ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច ក្រុង​បូកគោ ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣ ​កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​ ២២ ខែ​ក​ក្ត​ដា ឆ្នាំ ​២០២១ ។

កម្មវិធី​នេះធ្វើ​ឡើង​ស្រប​តាម​ការ​ចូល​មក​ដល់​ នៃ​ពិធីបុណ្យ​ចូល​ព្រះ​វស្សា ដែល​ប្រជាជន​ខ្មែរ និយម​យក​នូវ​វ​ស្សិកសា​ដក (​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​) ដែល​និយម​ហៅ​ថា សំពត់​សាដក ព្រមទាំង​ប្រេងកាត ទៀន ធូប និង​ភេសជ្ជៈ និង​អាហារ​ផ្សេង​ៗ​ទៀត​តាម​លទ្ធភាព ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែល​នឹង​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស​ក្នុង​វស្សានរដូវ ​។ ពាក្យ​ថា វស្សា​មក​អំពី​ពាក្យ​បាលី​ថា វ​ស្ស ប្រែ​ថា​ភ្លៀង ឬ​រដូវភ្លៀង ដែល​មាន​កំណត់​រយៈពេល ៤ ​ខែ គឺ​រាប់ ពី​ថ្ងៃ​ ១ ​រោច ខែ​អាសាធ រហូត​ដល់​ថ្ងៃ​ ១៥ ​កើត ខែកត្តិក រយៈពេល​នោះ​ឯង​ហៅ​ថា ​វស្សានរដូវ​ ។

លោក ហុង សុវណ្ណ តំណាងផ្នែកទីផ្សារនៃក្រុមហ៊ុនមីជាតិ បាន​មាន​ប្រសាសន៍​ថា មី​ជាតិ តែង​យកចិត្តទុកដាក់​ទៅ​លើ​សកម្មភាព ចូលរួម​សង្គម សាសនា និង​វប្បធម៌ ក្នុង​គោលបំណង​ជួយ​សម្រួល​ទៅ​ដល់​គោលដៅ​អភិវឌ្ឍន៍​សង្គម​ជាតិ​ ។ ជា​ពិសេស​អំឡុង​ពេល​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ប្រជាជន​ភាគច្រើន​បាន​អនុវត្ត​វិធាន​សុខាភិបាល ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​ ១៩ ដែល​ជា​កត្តា​នាំ​ឲ្យ​ទី​វត្ត​អារាម​មួយ​ចំនួន​មានការ​ខ្វះខាត​ ។ ហេតុ​ដូចនេះ​ទើប ក្រុមហ៊ុន​មី​ជាតិ​បាន​រៀបចំ​នាំ​យក​ទៀន​ចំណាំ​ព្រះ​វស្សា និង​ទេយ្យទាន​ជា​ច្រើន​មុខ ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង គោលបំណង​ចូលរួម​សម្រួល​ដល់​ស្ថានការណ៍​លំបាក​របស់​វត្ត ។

សម្រាប់​គ្រឿង​រណ្តាប់​ដែល​បាន​នាំ​យក​ប្រគេន​ព្រះសង្ឃ​រួម​មាន​ ១៧ ​មុខ ដូច​ជា ៖ ​ទាន​ព្រះ​វស្សា ស្លា​ដក អង្ករ មី​ជាតិ ត្រីខកំប៉ុង ទឹក​វី​តា​ល់ តែ កាហ្វេ ស្ករស អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងកាត អាកុល ម៉ាស់ ឆៃប៉ូវ និង​ថ្នាំសង្កូវ​ជា​ច្រើន​មុខ ​។ ពិធីបុណ្យ​ចូល​ព្រះ​វស្សា​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​ទី​ ២៥ ខែ​ក​ក្ត​ដា ឆ្នាំ​ ២០២១​ នេះ ក្នុង​កាលកំណត់​រយៈពេល ៤ ​ខែ គឺ​រាប់​ពី​ថ្ងៃ​ ១ ​រោច ខែ​ទុតិយាសាឍ រហូត​ដល់​ថ្ងៃ​ ១៥​កើត ខែកត្តិក ជា​អំឡុង​ពេល​នៃ​រដូវ​ធ្លាក់​ភ្លៀង ដែល​ព្រះសង្ឃ​ត្រូវ​គង់​ចាំ​ព្រះ​វស្សា​ក្នុង​ទី​អារាម​តាម​កាលកំណត់ ​៕ ដោយ​សហការ