ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តោះ​ទស្សនា​ទាំងអស់​គ្នា​! ចង់​ដឹង​ថា ក្រោយ​ពេល​បាន​តេស្ត​សមត្ថភាព និង​ចាប់​កាន់ OPPO Reno6 Z 5G ដំបូង​មាន​អារម្មណ៍​បែប​ណា?

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ កាល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ហ្វ៊េ​ស​ប៊ុ​ក​ផេ​គ​ផ្លូវការ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​បច្ចេកវិទ្យា​ឈានមុខ OPPO បាន​ចាប់ផ្តើម​បញ្ចេញ​រូបរាង​ពិត និង​លក្ខណៈ​ពិសេស​ៗ​មួយ​ចំនួន​របស់​ស្មា​ត​ហ្វូ​ន Reno Series នោះ​គឺ​ម៉ូ​ដែល OPPO…

រាជធានី​ភ្នំពេញ​៖ កាល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ហ្វ៊េ​ស​ប៊ុ​ក​ផេ​គ​ផ្លូវការ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​បច្ចេកវិទ្យា​ឈានមុខ OPPO បាន​ចាប់ផ្តើម​បញ្ចេញ​រូបរាង​ពិត និង​លក្ខណៈ​ពិសេស​ៗ​មួយ​ចំនួន​របស់​ស្មា​ត​ហ្វូ​ន Reno Series នោះ​គឺ​ម៉ូ​ដែល OPPO Reno6 Z 5G ដែល​ឃើញ​ថា​ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​មិនធម្មតា ទោះបីជា​មិន​ទាន់​ដាក់​លក់​នៅ​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា​ក្តី​។

ដោយឡែក​កាលពី​ព្រឹក​នា​ថ្ងៃ​ទី​26 កក្កដា ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា​បាន​រៀបចំ​កម្មវិធី «OPPO Reno6 Z 5G Media Experience» ប្រព្រឹត្ត​ទៅ​នៅ​ឯ​ហាង​ទំនើប OPPO Brand Store (OPPO ប្រ៊េ​ន​ស្ត័​រ​) ដែល​មា​នទី​តាំងនៅ​ក្នុង​ផ្សារ​ទំនើប Exchange Square ជាន់​ទី​1 (​ក្បែរ​វត្ត​ភ្នំ​)​ដោយនៅ​ក្នុង​កម្មវិធី​នោះ​ឃើញ​មានការ​ចូលរួម​ពី​អ្នកតំណាងឱ្យ​ក្រុមហ៊ុន OPPO ពិធីករ​ពូកែ​ខាង​វោហា​ស័ព្ទ ជា វ​ណ្ណា​រិ​ទ្ធិ និង​លោក Raven Blaze ព្រមទាំង​បងប្អូន​សារព័ត៌មាន​ល្បី​ៗ ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ (​ប៉ុន្តែ​ការ​ចូលរួម​ចំនួន​មាន​កំណត់ ដោយ​គោរព​តាម​គោលការណ៍ និង​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​អំពី​ហាម​ការ​ជួបជុំ​គ្នា​ច្រើន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-19) បាន​អញ្ជើញ​ចូលរួម​ដើម្បី​ផ្តល់​ជា​សក្ខីភាព​ក្នុង​ការ​បើក​ប្រអប់ (Unboxing) និង​ការ​តេស្ត​ប្រើប្រាស់​លើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី OPPO Reno6 Z 5G ជា​ផ្លូវការ និង​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

កញ្ញា ទួត ពិសី​វ​លក្ខ​ណ៌ ជា​ប្រធាន​ផលិតផល​នៃ​ក្រុមហ៊ុន OPPO

តួយ៉ាង កញ្ញា ទួត ពិសី​វ​លក្ខ​ណ៌ ជា​ប្រធាន​ផលិតផល​នៃ​ក្រុមហ៊ុន OPPO បាន​ឡើង​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ​អំពី​លក្ខណៈ​ពិសេស​ៗ ​នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល Reno ម៉ូ​ដែល​ថ្មី OPPO Reno6 Z 5G យ៉ាង​ដូច្នេះ​ថា៖ «OPPO Reno6 Z 5G បាន​បំពាក់​កាមេរ៉ា​មុខ​ទំហំ 32MP+​មុខងារ Portrait ជំនួយ​សម្រស់ រីឯ​កាមេរ៉ា​ក្រោយ​មាន​ទំហំ​ធំ 64MP+8MP+2MP ដែល​អាច​ថតរូប ថត​វី​ដេ​អូ​បាន​ភ្លឺ​ច្បាស់​ល្អ និង​មាន​ភាព​ទាក់ទាញ ដែល​ក្នុង​នោះ​វា​ក៏​បាន​បំពាក់​មក​ជាមួយនឹង​មុខងារ​ថ្មី​ប្លែក​ដូច​ជា មុខងារ Portrait ជំនួយ​សម្រស់ អាច​បង្កើន​ពន្លឺ​ភ្នែក​ចែងចាំង និង​បង្កើន​ចំណុច​សម្គាល់​លើ​ផ្ទៃមុខ និង​បង្ហាញ​កម្រិត​ភ្លឺ​ស្អាត​ម៉ត់​រលោង ដោយ​រក្សា​ភាព​ពិត​នៃ​ផ្ទៃមុខ​របស់​អ្នក ឱ្យ​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​។ រីឯ​មុខងារ Bokeh Flare Portrait វិញ​អាច​ផ្តិត​យក​ថតរូប​ភាព​ដ៏​អស្ចារ្យ​របស់​អ្នក​ បាន​គ្រប់ពេលវេលា​គ្រប់​កាលៈទេសៈ​ ឱ្យចេញ​ផ្ទៃ​ខាងក្រោយ​ព្រាល​ៗ ឬ​មាន​គ្រាប់​អំ​ពូ​ល​ភ្លើង​តូច​ៗ​នា​ពេល​រាត្រី​។ បន្ថែម​ពី​នេះ Reno6 Z 5G ក៏​មានមុខ​ងារ​ច្នៃប្រឌិត ​បន្ថែម​ទៀត​ជា​ច្រើន​ដូច​ជា មុខងារ AI Palette, AI Color Portrait, Dual View Video ជាដើម​។ បើ​ងាក​ចូល​ដល់​កម្លាំង​ម៉ាស៊ីន Reno6 Z 5G វា​បំពាក់​មក​ជាមួយនឹង​បន្ទះ​ឈី​ប 5G Media Tek Dimensity 800U ដែល​ជំរុញឱ្យកម្លាំង​ម៉ាស៊ីន ​ដំណើរការ​កាន់តែ​ខ្លាំង និង​គ្របដណ្តប់​សេវា​អ៊ី​ន​ធើ​ណែ​ត​កាន់តែ​លឿន​។ ចំណែកឯ​ថាមពល​និង​កម្លាំង​ថ្ម​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​មាន​ទំហំ 4310mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 30W VOOC 4.0 និង​បំពាក់​ដោយ​ប្រព័ន្ធ​បន្សាប​កម្តៅ 10 ស្រទាប់​ឯ​ណ្ណោះ ដែល​ទប់ស្កាត់​មិន​ងាយ​ឱ្យទូរស័ព្ទ​លោក​អ្នក ​ឆាប់​ក្តៅ​ពេល​កំពុង​លេង​ហ្គេ​ម និង​ទស្សនា​វី​ដេ​អូ ឬ​ភាពយន្ត​ឡើយ​។ ដោយឡែក​អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ Reno6 Z 5G ជាប់​ក្នុង​បេះដូង​ដកចិត្ត​មិន​រួច​ នោះ​គឺ​រូបរាង​របស់​វា​មាន​កម្រាស់​ស្តើង 7.92mm និង​ទម្ងន់​ស្រាល​ត្រឹមតែ 173g ជាមួយនឹង​ជម្រើស 2 ពណ៌​គឺ Aurora និង Stellar Black ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ គឺ​ពណ៌​ទាំង 2 នេះ​គឺ​មិន​ជាប់​ស្នាម​ដៃ 100%​»។​

ទន្ទឹម​ជាមួយ​គ្នា​ផង​ដែរ ពិធីករ ជា វ​ណ្ណា​រិ​ទ្ធិ និង Raven Blaze ក៏​បាន​លើក​នូវ​ចំណុច​ពិសេស​ៗ​ បន្ថែម​ដោយ​សង្កត់ធ្ងន់​ថា៖ «​សម្រាប់​ស្មា​ត​ហ្វូ​ន Reno Series ត្រូវ​បាន​គេ​កក់​សម្គាល់ថា ​ជា​អ្នកជំនាញ Portrait ឈានមុខ​គេ​។ ជាក់ស្តែង​ដូច Reno6 Z 5G គឺ OPPO កាន់តែ​ផ្តោត​ខ្លាំង​លើ​ការ​ថតរូប Portrait ដែល​អាច​និយាយ​បាន​ថា វា​ពិតជា​ស័ក្ក​សម និង​ល្អ​ឥត​ខ្ចោះ​ សម្រាប់​ស្រទាប់​វ័យ ​ពិសេស​អ្នក​ចូល​ចិត្ត​ថតរូប ថត​វី​ដេ​អូ​នៅ​កាមេរ៉ា​មុខ​ និង​កាមេរ៉ា​ក្រោយ​មាន​ទំហំ​ធំ ដែល​អាច​ផ្តិត​យក​រូបភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក រួម​ទាំង​មុខងារ​លើក​សម្រស់​ថ្មី​ៗ​រួម​មាន Portrait Beautification, Bokeh Flare Portrait ជាដើម​។ ហើយ​បើ​ងាក​ទៅ​មើល​កម្លាំង​ម៉ាស៊ីន OPPO Reno6 Z 5G គឺ​វា​បំពាក់​មក​ជាមួយនឹង​បន្ទះ​ឈី​ប 5G ដែល​ជា​បច្ចេកវិទ្យា​នា​ពេល​អនាគត រួម​ជាមួយនឹង​អង្គ​ចង​ចាំ 8GB(+5GB) RAM + 128GB ROM ដែល​ជំរុញឱ្យល្បឿន​ម៉ាស៊ីន​ កាន់តែ​លឿន​រហ័ស​ទាន់ចិត្ត ពិសេស​ធានា​ថា Gamers ដឹង​តែ​ពេញចិត្ត​ស្តូក​។ មួយវិញទៀត សម្រាប់​បងប្អូន​ដែល​និយម​តាមដាន​រឿង​ភាគ ឬ​ភាពយន្ត ក៏​ដូច​ជា​អ្នកលេង​ហ្គេ​ម​មិន​អាច​ខ្វះ OPPO Reno6 Z 5G បាន​ឡើយ​ព្រោះថា​ស្មា​ត​ហ្វូ​ន​នេះ​មាន​កម្លាំង​ថ្ម​ទំហំ 4310mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 30W VOOC 4.0»​។​

ដូច្នេះ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត និង​កាន់តែ​ច្បាស់​ស៊ីជម្រៅ​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី OPPO Reno6 Z 5G លោក​អ្នក​អាច​ចូល​ទៅ​កាន់​ហ៊េ​ស​ប៊ុ​ក​ផេ​គ​ផ្លូវការ OPPO​។ អូ ភ្លេច​ប្រាប់​មួយទៀត​! បងប្អូន​ទាំងអស់​គ្នា​កុំ​ភ្លេច​រង់ចាំ​ទស្សនា​កម្មវិធី «​សម្ពោធ​ស្មា​ត​ហ្វូ​ន OPPO Reno6 Z 5G» នៅ​ថ្ងៃ​ទី​31 ខែកក្កដា ឆ្នាំ​2021 វេលា​ម៉ោង 7:00-9:00 យប់ ព្រមទាំង​មានការ Live ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV និង​ហ្វេ​ស​ប៊ុ​ក​ផេ​គ​ផ្លូវការ OPPO ដូច្នេះ​កុំ​ភ្លេច​ចូលរួម​ទស្សនាឱ្យបាន​គ្រប់​ៗ​គ្នា​ណា និង​កុំ​ភ្លេច​នាំ​គ្នា​ចុច Like, Share និង Comments ផង​ដែរ​៕ ដោយ​សហការ