ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដឹ​ប៊ូ​តា​និ​ច ផា​លេស ម៉ូដ​ផ្ទះ​ដូច​រាជវាំង គ្រាន់តែ​លឺឈ្មោះ​ ក៏​គួរ​ឱ្យ​ចង់​រស់នៅ​ដែរ​ !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ គម្រោង​ថ្មី ដឹ​ប៊ូ​តា​និ​ច ផា​លេស ក្រោម​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​អ័​រ​គី​ដេ ឌី​វែ​ល​ឡុ​ប​ម៉ិ​ន នឹង​ធ្វើការ​បើក​លក់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ដែល​មា​នទី​តាំងនៅ​ក្នុង​គម្រោង​ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី ​ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ​៖ គម្រោង​ថ្មី ដឹ​ប៊ូ​តា​និ​ច ផា​លេស ក្រោម​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​អ័​រ​គី​ដេ ឌី​វែ​ល​ឡុ​ប​ម៉ិ​ន នឹង​ធ្វើការ​បើក​លក់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ដែល​មា​នទី​តាំងនៅ​ក្នុង​គម្រោង​ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី ​ខណ្ឌ​ជ្រោយចង្វារ ដែល​ជាទី​តាំង​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រស់នៅ​ ។

គម្រោង​នេះ នឹង​នាំ​មក​ជូន​លោក​អ្នក​ នូវ​ការ​រស់នៅ​តាម​បែបផែន​ជីវិត​ថ្មី ប្រកបដោយ​ភាព​រស់​រវើក ស៊ី​វី​ល័យ និង​ជា​ពិសេស​ គឺ​សម្រាប់​អ្នក​ដែល​ត្រូវការ​ការ​រស់នៅ​ បែប​ឯកជន​ភាព​ផ្ទាល់ខ្លួន​ អម​ដោយ​ម៉ូត​ផ្ទះ​ដ៏​ល្អ​ឥត​ខ្ចោះ​ ៣​ ប្រភេទ​ដូច​ជា ​៖ ១. វីឡា​ទោល ដឹ អ៊ី​ម​ប្រ៊េ​ស លេ​ក (The Empress Lake) នៅ​ជាប់​បឹង​ប៊ូ​តា​និ​ច ដែល​អាច​ទស្សនា​ផ្ទៃ​បឹង​ដ៏​ស្រស់​ស្អាត ប្រកប​ទៅ​ដោយ​បរិយាកាស​ដ៏​ស្រស់បំព្រង​ ។ ២. វីឡា​ទោល ដឹ អ៊ី​ម​ប្រ៊េ​ស (The Empress) អតិថិជន​អាច​រីករាយ​ជាមួយ​សួនច្បារ​ដ៏​ស្រស់​ស្អាត​អម​ដោយ​ផ្កា​គ្រប់​ប្រភេទ និង​ចម្រុះ​ពណ៌​នៅ​ចំ​ពីមុខ​គេហដ្ឋាន​របស់​លោក​អ្នក និង ៣. វីឡា​ភ្លោះ ដឹ អ៊ី​ម​ប្រ៊េ​ស (The Empress Twin) ម៉ូដ​ផ្ទះ​ត្រូវ​បាន​រចនា​ ដោយ​មានការ​ច្របាច់​បញ្ចូល​គ្នា​ នូវ​សិល្បៈ រចនាបថ​នា​យុគសម័យ​ដើម និង​រចនា​បទ​នា​ពេល​បច្ចុប្បន្ន​ ដើម្បី​បង្កើត​ជា​លំនៅ​ឋាន​ដ៏​ស័ក្តិសម​បំផុត​ សម្រាប់​គ្រួសារ​គ្រប់​ជំនាន់ ​។ ម៉ូដ​ផ្ទះ​ទាំងនេះ​ត្រូវ​បាន រៀបចំ​ឡើង​ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ ដើម្បី​ធានា​បាន​នូវ​គុណភាព សោភ័ណ​ភាព និង​ផាសុកភាព​ខ្ពស់​ ។

គម្រោង​ដឹ​ប៊ូ​តា​និ​ច​ផា​លេស នឹង​បើក​លក់​មុន​ការ​សម្ពោធ​គម្រោង​នា​ថ្ងៃ​ទី ​៣០ ខែកក្កដា​ខាង​មុខ​នេះ ជាមួយ​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស​ ពុំ​ធ្លាប់​មាន​ពី​មុន​មក​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ​នៅ​ការិយាល័យ​លក់​ផ្ទាល់ ឬ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​ ៖ 098 73 3333 ៕ ដោយសហការ