ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ប្រទេសកម្ពុជាហើយ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងជាលំដាប់ដែលក្នុងនោះរួមមានរថយន្តខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្ត SUV រថយន្តអាជីវកម្ម និងជាពិសេសនោះគឺរថយន្ត Pick…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងជាលំដាប់ដែលក្នុងនោះរួមមានរថយន្តខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្ត SUV រថយន្តអាជីវកម្ម និងជាពិសេសនោះគឺរថយន្ត Pick Up ។ សម្រាប់កំណើននៃតម្រូវការម៉ូឌែលរថយន្ត Pick Up នោះគឺដោយសារតែរថយន្តនេះមានភាពធន់ រឹងមាំ អាចបើកបរគ្រប់ស្ថានភាពផ្លូវ ហើយថែមទាំងអាចដឹក និងអូសសណ្តោងទំនិញធ្ងន់ៗបានផងដែរ ពោលគឺអាចប្រើប្រាស់ជាលក្ខណៈគ្រួសារ និងប្រើប្រាស់សម្រាប់គ្រប់ប្រភេទអាជីវកម្មតែម្តង ។ មានបងប្អូនជាច្រើនបានធ្លាប់ស្គាល់រួចមកហើយថា រថយន្ត Ford Ranger XLT គឺជារថយន្តដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជា ដែលរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា សមត្ថភាពដឹកទំនិញធ្ងន់ៗ និងអូសសណ្តោងប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែលជាកំពូលរថយន្ត Pick Up លក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា ។

មិនតែប៉ុណ្ណោះសម្រាប់ម៉ូឌែលឆ្នាំថ្មីនេះ រថយន្ត Ford Ranger XLT ស៊េរីថ្មី ឆ្នាំ 2022 លេចចេញនូវរូបរាងថ្មីកាន់តែមានភាពទាក់ទាញ និងបានមកដល់ប្រទេសកម្ពុជាហើយជាមួយនឹងការផ្លាស់ប្តូរប៉ាណាថ្មីដែលបំពាក់ជាមួយអក្សរផុស FORD ធំដូចទៅនឹងប៉ាណារថយន្ត Ford Ranger Raptor ដែរ សម្រាប់កាងផ្នែកខាងក្រោមក៏បានផ្លាស់ប្តូរទៅជាពណ៌ខ្មៅដែលមើលទៅកាន់តែស័ក្តិសមជាមួយនឹងប៉ាណាដែលធ្វើឲ្យរថយន្តនេះកាន់តែមានអំណាច ពោរពេញដោយថាមពល និងភាពស្ព័រផងដែរ ។

ក្រៅពីការផ្លាស់ប្តូររូបរាងផ្នែកខាងមុខ រថយន្ត Ford Ranger XLT ស៊េរីថ្មី ឆ្នាំ 2022 ក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទាំង 40 ចំណុចដែលសុទ្ធសឹងតែចំណុចពិសេសៗលើសដៃគូប្រកួតប្រជែងរួមមាន ៖

1- ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2.2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm និងម៉ូឌែល 3.2L ជាប្រភេទម៉ាស៊ីនតែមួយជាមួយ Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ 200 PS និងកម្លាំងរមួលបានដល់ទៅ 470 Nm ។

2- ប្រអប់លេខ 6 វគ្គអូតូ ក៏ជាប្រអប់លេខតែមួយជាមួយរថយន្ត Ranger Wildtrak ផងដែរ ដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ (6-Speed Automatic) 

3- ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន 

4- ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)

5- ប៉ាណាភ្លឺ ក្រូម៉េពណ៌ទឹកប្រាក់ (Silver Front Grille)

6- យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ 17អ៊ីញស័ក្តិសមជាមួយតួរថយន្ត និងអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ (17” Alloy Wheel)

7- ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine)

និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

8- កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera)

9- សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors)

10- ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)

11- ផ្លិតទឹកអូតូ (Rain Sensing Wipers)

12- ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណៈធូរងាយស្រួលបើកបរ (Electric Power-Assisted Steering)

13- ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

14- កុងទ័រឌីជីថលរចនាម៉ូដថ្មីសន្លាងដែលផ្តល់ព័ត៌មានយ៉ាងលម្អិតអំពីរថយន្ត (LCD Instrument Cluster)

15- ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ (Water In Diesel Filter Warning Lights)

16- កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

17- អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ (8” Touch Screen)

18- បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)

19- រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V នៅផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)

20- សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)

21- ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

22- ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល (Auto Engine Off)

23- ប្រព័ន្ធកាត់បន្ថយសំឡេងរំខានពីខាងក្រៅ (Active Noise Cancellation)

24- ប្រព័ន្ធកាត់បន្ថយផ្សែងពុល (Emissions System)

25- ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System)

26- រថយន្តនេះអាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)

27- ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់ (Electronic Stability Program)

28- ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)

29- ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)

30- ប្រព័ន្ធហ្រ្វាំង ABS និង EBD (Anti-Lock Braking Systems and Electronic Brake Force Distribution)

31- ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)

32- ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត (កា.ប់ពីតាស) (4×4 Shift-On-The-Fly)

33- ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Rear Lock Differential)

34- តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

35- ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)

36- គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ 5ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)

37- បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ (6 Air Bags)

38- ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ[Upgraded Suspension System (Improves Steering, Ride and Handling)]

39- អាចអូសសណ្តោងបានដល់ 3 តោន (3 Tons Towing Capacity)

40- អាចដឹកទំនិញបានដល់ទៅជាង 1 តោន (1 Ton Payload Capacity)

រថយន្ត Ford Ranger XLT ស៊េរីថ្មី ឆ្នាំ 2022 បានមកដល់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃ $41,900 សម្រាប់ជម្រើសម៉ាស៊ីន 2.2L និងតម្លៃ $42,900 សម្រាប់ជម្រើសម៉ាស៊ីន 3.2L។ រីឯពណ៌វិញគឺនៅតែមានច្រើនសម្បូរបែបសម្រាប់អតិថិជនដដែលគឺរហូតដល់ទៅ 7 ពណ៌ដូចជា ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

-អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214

-អគារតាំងបង្ហាញសាខាទឹកថ្លា ស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880   

-អគារតាំងបង្ហាញសាខាទួលសង្កែ ស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800

-អគារតាំងបង្ហាញសាខាខេត្តសៀមរាប ស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661

-អគារតាំងបង្ហាញសាខាខេត្តកំពង់ចាម ស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 092 888 476 ៕ ដោយសហការ