ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វឌ្ឍនៈ គ្រុប និងក្រុមហ៊ុន PHASE SCIENTIFIC ឧបត្ថម្ភឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID ចំនួន ១០ ម៉ឺនឈុត ជូនរាជរដ្ឋាភិបាលកម្ពុជា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដើម្បីរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ដើម្បីរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយនៅប្រទេសកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនកើតចេញពីការវិនិយោគដោយធនធានក្នុងស្រុកផ្ទាល់សុទ្ធសាធដូចជា ធនាគារ វឌ្ឍនៈ, ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី, សណ្ឋាគាររ៉ូសវូដ, វឌ្ឍនៈ អេហ្វ&ប៊ី, វឌ្ឍនៈ អ៊ិនវេសមេន, វឌ្ឍនៈ ប្រូវើរី, វឌ្ឍនៈ Golf Resort និងវឌ្ឍនៈ វីល ។ល។ បានសហការជាមួយក្រុមហ៊ុន PHASE SCIENTIFIC ដែលជាក្រុមហ៊ុនផលិតឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID មានមូលដ្ឋាននៅទីក្រុង ហុង កុង រួមគ្នាឧបត្ថម្ភ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID សរុបចំនួន ១០ ម៉ឺនឈុត ស្មើនឹងថវិកាចំនួន ១ លានដុល្លាសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ការឧបត្ថម្ភឧបករណ៍តេស្តរហ័សម៉ាក INDICAID នេះ នឹងត្រូវ​ធ្វើឡើងជា ២ ដំណាក់កាល ដែលដំណាក់កាលទី១ នឹងប្រគល់ជូន ចំនួន ៥ ម៉ឺនឈុតនៅក្នុងថ្ងៃនេះផ្ទាល់ ក្រោមអធិបតីភាពឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយដំណាក់កាលទី ២ នឹងប្រគល់ជូនចំនួន ៥ ម៉ឺនឈុតទៀត នៅ​ក្នុងខែសីហា ឆ្នាំ ២០២១ ខាងមុខ ។

លោក RICKY CHIU ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន PHASE Scientific បានសម្តែងនូវក្តីរីករាយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការសហការឧបត្ថម្ភឧបករណ៍​តេស្តរហ័ស INDICAID ជាមួយ វឌ្ឍនៈ គ្រុប នាពេលនេះ និងបានឱ្យដឹងថា INDICAID គឺជាឧបករណ៍តេស្តរហ័សពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ តាមរយៈការយកសំណាកផ្ទាល់នៅក្នុងច្រមុះ ហើយទទួលបានម៉ាកសញ្ញា CE ដែលបញ្ជាក់អំពីភាពអនុលោមតាមបទដ្ឋានរបស់សហភាពអឺរ៉ុប ។

INDICAID មានលក្ខណៈសាមញ្ញងាយស្រួលប្រើ និងអាចផ្តល់លទ្ធផលតេស្តយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ ២០ នាទី ប៉ុណ្ណោះ ដោយពុំចាំបាច់ត្រូវ​ការឧបករណ៍ ឬសម្ភារៈអ្វីជំនួយបន្ថែមទៀតនោះទេ ។ INDICAID ត្រូវ​បានវាយតម្លៃទទួលស្គាល់អំពីភាពត្រឹមត្រូវ តាមរយៈការពិសោធន៍សាកល្បងក្នុងទ្រង់ទ្រាយដ៏ធំជាងគេបំផុតនៅក្នុងលោក ដោយធ្វើតេស្តលើសំណាកគំរូសរុបចំនួន ៩២០០ ហើយលទ្ធផលដែលទទួលបាន គឺត្រូវបានយកទៅធ្វើការផ្ទៀងផ្ទាត់បន្ថែមជាមួយនឹងលទ្ធផលនៃការធ្វើ PCR រកជំងឺកូវីដ-១៩ ។ ជាលទ្ធផល បានបង្ហាញថា INDICAID មានប្រសិទ្ធភាពខ្ពស់ក្នុងការតេស្តរកជំងឺកូវីដ-១៩ ដោយមានកម្រិតភ្ញោចខ្ពស់រហូតដល់ ៩៣,៩៣% និងមានភាពជាក់លាក់ដល់ទៅ ៩៩,៩៥% ព្រមទាំងប្រើថេរវេលាខ្លីបំផុតក្នុងការពិនិត្យរកជំងឺកូវីដ-១៩ ។ បច្ចុប្បន្ន INDICAID ត្រូវ​បានចែកចាយលក់បន្តនៅក្នុងប្រទេសចំនួន ៣៣ រួមទាំងប្រទេសកម្ពុជាផងដែរ ។

អ្នកឧកញ៉ា HOLIC TANDIJONO វិនិយោគិនដែលនាំចូលនាឡិកាដៃម៉ាកល្បីៗលំដាប់ពិភពលោកមកលក់នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅក្នុងផ្សារទំនើប អគារ វឌ្ឍនៈ កាពីតាល បច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុន Horographykarat Co. Ltd ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលនិងចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID នៅក្នុងប្រទេសកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនបានខិតខំអនុវត្តតាមបែបបទច្បាប់ជាធរមាន ព្រមទាំងបានបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ជូនដល់រដ្ឋ ដើម្បីអាចនាំចូលនូវឧបករណ៍តេស្តរហ័សដែលមានប្រសិទ្ធខ្ពស់និងគុណភាពល្អជូនដល់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ សំដៅរួមចំណែកកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ។

ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID ត្រូវ​បានរដ្ឋាភិបាលក្រុង ហុង កុង ជំរុញនិងលើកទឹកចិត្តឱ្យប្រើជា ផលិតផលចាំបាច់នៅតាមមន្ទីរពេទ្យ និងតាមផ្ទះ ហើយក៏ត្រូវ​បានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមស្ថាប័ន​រដ្ឋ ក្រុមហ៊ុនឯកជន ផ្សារទំនើប សណ្ឋាគារ និងសាលារៀន សម្រាប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ជាប្រចាំផងដែរ ទាំងនៅក្នុងទីក្រុង ហុង កុង និងសហគមន៍អន្តរជាតិ ។

បច្ចុប្បន្ន ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID មានដាក់លក់នៅក្នុងផ្សារទំនើប អគារ វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី (អគារលេខ ៦៦ មហាវិថី ព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ហើយអតិថិជនក៏អាចធ្វើការសាកសួរសម្រាប់ព័ត៌មានបន្ថែមអំពី ឧបករណ៍តេស្តរហ័សម៉ាក INDICAID នៅគ្រប់សាខាធនាគារ វឌ្ឍនៈ ទូទាំងព្រះរាជាណាចក្រកម្ពុជា  ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ +៨៥៥-១១-៧៧២២១១ ឬចុច Follow Instagram ឬ Facebook Page ឈ្មោះ HRKCARE ៕ ដោយសហការ