ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ទីរពេទ្យ និងមណ្ឌលសុខភាព ២ បន្ថែមទៀតទទួលបានទឹកបរិសុទ្ធ កម្ពុជា ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា»

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែកក្កដា​ មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២ រួមមានមណ្ឌលសុខភាព ព្រែកឯង…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែកក្កដា​ មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២ រួមមានមណ្ឌលសុខភាព ព្រែកឯង និងមណ្ឌលសុខភាព ចាក់អង្រែ ទទួលបានការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន ៣០០ កេស ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ។ នេះ គឺជាផ្នែកមួយនៃផែនការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន ២០០០​ កេសជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២០ ខែកក្កដា ។

គិតមកដល់ថ្ងៃនេះ មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ១៦ បានទទួលទឹកបរិសុទ្ធ កម្ពុជា រួចរាល់ហើយ ។ ក្រុមហ៊ុននឹងបន្តបរិច្ចាគដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥ បន្ថែមទៀត រួមមាន ៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកអង្គស្នួល មណ្ឌលសុខភាព ពញាពន់ មណ្ឌលសុខភាព ជ្រោយចង្វារ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ។

គួរបញ្ជាក់ថា បន្ថែមពីការបរិច្ចាគនេះ កន្លងមកយុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាច្រើនម៉ឺនកេសដល់ស្ថាប័នផ្សេងៗ ហើយក៏នឹងបន្តបរិច្ចាគជាហូរហែបន្ថែមទៀតនាពេលខាងមុខ ៕ ដោយសហការ