ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ដាក់ឱ្យ​ដំណើរការ RHB REFLEX ដែល​ជា​កម្មវិធី​សេវាកម្ម​ធនាគារ ​តាម​អ៊ី​ន​ធឺ​ណែ​ត​ដែល​អតិថិជន​អាច ធ្វើការ គ្រប់គ្រង​អាជីវកម្ម​របស់​ពួក​គាត់​បាន​គ្រប់ពេលវេលា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ដាក់​ឲ្យ​ដំណើរការ​នូវ RHB REFLEX…

រាជធានី​ភ្នំពេញ​៖ ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ដាក់​ឲ្យ​ដំណើរការ​នូវ RHB REFLEX ដែល​ជា​សេវាកម្ម​អន​ឡាញ មួយ​ដែល​រួម​បញ្ចូល​នូវ​មុខងារ​គ្រប់គ្រង​សាច់ប្រាក់ និង​ការ​ទូទាត់​ក្នុង​ប្រព័ន្ធ​សេវាកម្ម​អន ឡាញ​តែ​មួយ ដែល​អនុញ្ញាតឱ្យអតិថិជន​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​តាមកម្មវិធី​ទូរស័ព្ទ​ដៃ​បាន​គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង​។

លោក សុខ ឡេ​ង ដែល​ជានា​យក​នៃ​នាយកដ្ឋាន​ធនាគារ​សម្រាប់​អាជីវកម្ម នៃ​ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​លើក​ឡើង​ថា​៖ ការ​ដាក់​ឱ្យដំណើរការ RHB REFLEX គឺ​ស្រប​តាម​គោលដៅ​យុទ្ធសាស្ត្រ​ឌី​ជី​ថ​ល​របស់​ធនាគារ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​តម្រូវការ​របស់​អតិថិជន​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម ពាណិជ្ជកម្ម និង សាជីវកម្ម ដោយ​ផ្តល់​ជូន​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ដ៏​រលូន និង​ងាយស្រួល នៅ​ក្នុង​ប្រព័ន្ធ​អន​ឡាញ​តែ​មួយ​ដែល​ប្រកបដោយ​សុវត្ថិភាព​។ ជា​ពិសេស RHB REFLEX ផ្តល់​ជូន​អតិថិជន​នូវ​ភាព​បត់បែន​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ស្រប​តាម​គន្លង​នៃ​ការ​រស់នៅ​តាម​បរិបទ​ថ្មី​នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​សកល​នៃ​ជំងឺ​កូ​វិត​១៩​នេះ​។

ជាមួយ RHB REFLEX អតិថិជន​អាច​គ្រប់គ្រង​ស្ថានភាព​ហិរញ្ញវត្ថុ​តាម​រយៈ​មុខងារ​គ្រប់គ្រង​ព័ត៌មាន​ដោយ​អតិថិជន​អាច​ចូល​ទៅ​ត្រួតពិនិត្យ​សមតុល្យ​គណនី របាយការណ៍​គណនី ប្រវត្តិ​នៃ​ប្រតិបត្តិការ និង​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រតិបត្តិការ​ទូទាត់​។ លើស​ពី​នេះ​ទៅ​ទៀត អតិថិជន​ក៏​អាច​គ្រប់គ្រង​ការ​ទូទាត់​សម្រាប់​អាជីវកម្ម​តាម​រយៈ​ការ​ទូទាត់​មួយ​ប្រតិបត្តិការ​ម្តង ឬ​ការ​ទូទាត់​ជា​បណ្តុំ ដែល​អនុញ្ញាតឱ្យអតិថិជន​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គណនី​ផ្ទាល់ខ្លួន ឬ​ទៅ​កាន់​តតិយជន​ក្នុង​ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក តែ​មួយ ឬ​ទៅ​កាន់​តតិយជន​នៅ​ធនាគារ​ផ្សេង​តាម​រយៈ​ប្រព័ន្ធ FAST payment, ប្រព័ន្ធ​ទូទាត់​ក្នុងស្រុក​របស់​ធនាគារជាតិ​ ឬ​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស និង ការ​បើកប្រាក់​បៀរ​វត្ស​ន៍​បុគ្គលិក​។

RHB REFLEX គឺ​ត្រៀមខ្លួន​ជា​ស្រេច​ សម្រាប់​បម្រើ​ដល់​អាជីវកម្ម​របស់​អតិថិជន​ ក្នុង​ការ​ធ្វើ​សេវាកម្ម​ធនាគារ​ក្នុង​ប្រព័ន្ធ​ប​ចេ្ច​ក​វិទ្យា​ព័ត៌មានវិទ្យា ​ដែល​មាន​សុវត្ថិភាព​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​។ វា​ជួយ​បង្កើន​ល្បឿន​នៃ​លំហូរ​ការងារ និង​ធ្វើឱ្យលំហូរ​សាច់ប្រាក់​អាជីវកម្ម​កាន់តែ​ប្រសើរ​ឡើង ដោយ​អតិថិជន​អាច​កំណត់​ម៉ា​ទ្រី​ស​នៃ​ការ​អនុម័ត​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​។

RHB REFLEX គឺ​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ធនាគារ ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​អតិថិជន​ប្រើប្រាស់​ ដើម្បី​ចូលរួម​បំពេញបន្ថែម​នូវ​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​គោលបំណង​បង្កើន​ភាព​រីករាយ​ និង​បំពេញតម្រូវការ​ជា​បន្តបន្ទាប់​របស់​អតិថិជន​យើង​។

កាលពី​ខែ​មុន ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ដាក់​ដំណើរការ​នូវ​កម្មវិធី goWave by RHB ដែល​ជា​មាតិកា​ព័ត៌មាន​សម្រាប់​បង្កើន​ការ​យល់​ដឹង ​ពី​អក្ខរកម្ម​ហិរញ្ញវត្ថុ​ដល់​យុវជន​កម្ពុជា ​តាម​រយៈ​អត្ថបទ​អប់រំ​ខ្លី​ៗ វី​ដី​អូ​អប់រំ​ខ្លី​ៗ និង ឧបករណ៍​ហិរញ្ញវត្ថុ​នានា​ តាម​បណ្តាញ​ឌី​ជី​ថ​ល​ដោយ​រួម​មាន គេហទំព័រ​ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នានា​ដូច​ជា (Facebook, Instagram, and YouTube)៕ ដោយ​សហការ

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី RHB Reflex សូម​ចូល​ទៅ​កាន់៖ ​https://www.rhbgroup.com.kh/