ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គួរ​ឱ្យ​ឆ្ងល់ណាស់​ ! ស្រា​បៀរ កម្ពុជា នៅ​សុខ​ៗ​បង្ហោះ​រូបភាព​បង្ហាញ​ដប​ទទេ​ស្អាត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ស្រា​បៀរ កម្ពុជា ដែល​ជា​ផលិតផល​ក្នុងស្រុក​ដ៏​ល្បី កាលពី​ថ្ងៃ​ទី ​១៤ ខែមិថុនា ឆ្នាំ ​២០២១…

រាជធានី​ភ្នំពេញ ​៖ ស្រា​បៀរ កម្ពុជា ដែល​ជា​ផលិតផល​ក្នុងស្រុក​ដ៏​ល្បី កាលពី​ថ្ងៃ​ទី ​១៤ ខែមិថុនា ឆ្នាំ ​២០២១ បាន​បង្ហោះ​រូបភាព​នៅ​លើ​ហ៊េ្វ​ស​ប៊ុ​ក​ផេ​ក​របស់​ខ្លួន ដោយ​បង្ហាញ​ដប​ទទេ​ស្អាត មិន​មាន​សូ​ម្បី​តែ​ឡូ​ហ្គោ អក្សរ ឬ​ពណ៌​អ្វី​ទាំងអស់ ពោល​គឺ​មាន​តែ​ទ្រង់ទ្រាយ​នៃ​ដប​តែ​ប៉ុណ្ណោះ ​។

តើ​ស្រា​បៀរ កម្ពុជា​ចង់​បង្ហាញ​អ្វី​ឱ្យ​ប្រាកដ​ទៅ ? ពិតជា​គួរ​ឱ្យ​ឆ្ងល់​ណាស់ ​!
បើ​យើង​ពិនិត្យ​មើលរូប​ភាព​នេះ​ឱ្យ​លម្អិត គឺ​ហាក់ដូចជា ស្រា​បៀរ កម្ពុជា កំពុង​រាប់​ថយក្រោយ​ត្រៀម​ស្វាគមន៍​អ្វីមួយ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​ទាក់ទង​នឹង​ដប​ស្រា​បៀរ​ជាក់​ជា​មិន​ខាន ​។ តើ​អាច​ដែរ​ ឬទេ​ថា ស្រា​បៀរ កម្ពុជា នឹង​មាន​ដំណឹង​ប្រកាស​នា​ពេល​ខាង​មុខ ពាក់ព័ន្ធ​ជាមួយនឹង​ដប​ស្រា​បៀរ​របស់​ខ្លួន ? នៅ​ពេល​នេះយើង​មិន​ទាន់​អាច​សន្និដ្ឋាន​អ្វី​បាន​នៅឡើយ​ទេ មាន​តែ​រង់ចាំ​តាមដាន​ហ្វ៊េ​ស​ប៊ុ​ក​ផេ​ក ស្រា​បៀរ កម្ពុជា បន្ត​ទៀត​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ ។

គួរ​បញ្ជាក់​ថា ស្រា​បៀរ កម្ពុជា គឺជា​ស្រា​បៀរ​ក្នុងស្រុក ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ទៅ​លើ​រសជាតិ និង​គុណភាព ជា​ពិសេស អតិថិជន​កាន់តែ​ពេញចិត្ត​ក្រោយ​ស្រា​បៀរ កម្ពុជា កំប៉ុង​បាន​ប្តូរ​សម្បក​វេច​ខ្ចប់​ថ្មី​នា​ពេល​កន្លង​មក ដែល​មើលទៅ​កាន់តែ​ស្អាត ទាន់សម័យ និង​ប្រណីត ​។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ​ ! ៕ ដោយ​សហការ