ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​បង្ក្រាប​អ្នកលក់ និង​ចែកចាយ​ទូរស័ព្ទ Nokia ក្លែងក្លាយ តាម​បណ្តឹង​របស់ ក្រុមហ៊ុន HMD Global

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី ១១​ ខែមិថុនា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម…

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី ១១​ ខែមិថុនា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​រង សាយ ណូ​រ៉ា កម្លាំង​ជំនាញ​ការិយា ល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា បាន​ចុះ​បង្ក្រាប​ទីតាំង​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ កូ​លាប ​១ ពាក់ព័ន្ធ​នឹង​ករណីលក់​ចែកចាយ​ទូរស័ព្ទ​ម៉ាក Nokia ក្លែងក្លាយ និងមិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តប​តាម​បណ្តឹង​របស់​ក្រុមហ៊ុន HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ម៉ាក Nokia ។

ក្នុង​ការ​ចុះ​ឆ្មក់​ប​ង្គ្រា​ប​នេះ ហាង​លក់​ទូរស័ព្ទ និង​ផ្ទះ​មួយ​កន្លែង របស់​ហាង​កូ​លាប ​១ ត្រូវ​បាន​ឆែកឆេរ​ត្រួតពិនិត្យដោយ​សមត្ថកិច្ច​រក​ឃើញ និង​រឹបអូស ទូរស័ព្ទ NOKIA ក្លែងក្លាយ​ចំនួន ២១៩១ គ្រឿង ប្រអប់​ដាក់​ទូរស័ព្ទ​ចំនួន ៥២៧៦​ ប្រអប់ រួម​ជាមួយ​ស្ទីក​ឃ័​រ​ក្លែងក្លាយ NOKIA, KTH មួយ​ចំនួន​ទៀត ។

ការ​ជាវ​ទូរស័ព្ទ Nokia ក្លែងក្លាយ ធ្វើ​ឱ្យ​អតិថិជន​ខាត និងអាច​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​ជា​ច្រើន​រួម​មាន មិន​មានការ​ធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន មិន​អាច​ទទួល​បាន​សេវាកម្ម​ធានា​ជួសជុល ឬ ដូរ​ថ្មី​ដោយ​ឥត​គិតថ្លៃ ផលិតផល​មិនល្អ​ឆាប់​ខូច ថ្ម​មិន​កាន់ អាច​ទិញ​ប៉ះ​ចំ​ទូរស័ព្ទ​មួយ​ទឹក​យក​មក​បន្លំ​ថា​ថ្មី ពុំ​អាច​ទទួល​បាន​កាដូ ឬ កម្មវិធី​លើកទឹកចិត្ត​ផ្សេង​ៗ​ពី​ក្រុមហ៊ុន ។

ដោយឡែក បើ​អតិថិជន​ចង់​ជាវ​ទូរស័ព្ទ​ដែល​មានការ​ធានា​ពី​ក្រុមហ៊ុន Nokia លោក​អ្នក​គ្រាន់តែ​ស្វែងរក​នូវ​តែម KTH ដែល​មាន​បិទ​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​ផ្ទាល់ (​ដូច​បង្ហាញ​ក្នុង​រូប​ខាងក្រោម​) ដោយ​តែម​នេះ​អាច​ធានា​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​លោក​អ្នក មាន​ដូច​ជា ៖
-​ទូរស័ព្ទ​ថ្មី និងតម្លៃពិត​ពី​ក្រុមហ៊ុន
-​គុណភាព​ល្អ និងភាព​ធន់​ក្នុង​ការ​ប្រើប្រាស់
-​ថ្ម​កាន់​បាន​យូរ
-​ទូរស័ព្ទ​អិន​ចុច​ពិល​មួយ​ចំនួន​ដូច​ជា Nokia 105, Nokia 106 ។​ល​។ បើ​ខូច​ដូរ​ថ្មី​ដោយ​ឥត​គិតថ្លៃ
-ធានា​លើ​ការ​ជួសជុល​រយៈពេល​មួយ​ឆ្នាំ​ពី​ក្រុមហ៊ុន​ផ្ទាល់

KTH ជា​ក្រុមហ៊ុន​ស្របច្បាប់​នៅ​កម្ពុជា ជា​អ្នក​ចែកចាយ និងលក់​ទូរស័ព្ទ Nokia គ្រប់​ម៉ូ​ដែល ។ សម្រាប់​ព័ត៌មាន​បន្ថែម ដើម្បី​ជាវ​ទូរស័ព្ទ​ដែល​មានការ​ធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Nokia លោក​អ្នក​អាច​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ ៖ ០១២ ៩៣៣ ១០២ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន HMD Global គឺជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្តាច់មុខ ក្នុង​ការ​លក់ និង​ចែកចាយ​ទូរស័ព្ទ និង Tablets ម៉ាក Nokia ។ ខណៈ​ដែល​ម៉ាក​សញ្ញា Nokia នេះ​គឺ​ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន Nokia Corporation ៕ ដោយ​សហការ