ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​​ម៉ៅការសាងសង់ម្នាក់ ត្រូវអ្នកគ្រប់គ្រងទូទៅម្រោងក្រុងរណប China poipet satellite city ហៅឱ្យចូលខ្លួនមកដោះស្រាយជាមួយកម្មករ-កម្មការិនី​​ជាង ២០០ នាក់​

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មាន​រឿង​តវ៉ា​​ពី​សំណាក់​កម្មករ​ដែល​​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ក្រុងរណបឆាយណា​​ របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា​មិន​បាន​បើក​លុយ​ឲ្យ​កម្មករ​ជា​ច្រើន​ថ្ងៃ​​ភ្លាម ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល  ប៉ែន វុទ្វី…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មាន​រឿង​តវ៉ា​​ពី​សំណាក់​កម្មករ​ដែល​​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ក្រុងរណបឆាយណា​​ របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា​មិន​បាន​បើក​លុយ​ឲ្យ​កម្មករ​ជា​ច្រើន​ថ្ងៃ​​ភ្លាម ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល  ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅគម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា  បាន​​​ប្រកាស​ស្វែង​រក​អ្នក​ទទួល​ម៉ៅការ​សាង​សង់​អាគារ​នោះ​ភ្លាមៗ ។

លោក ប៉ែន វុទ្វី

លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា  បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​​​លោក​ថា «ខ្ញុំបាទ ប៉ែន វុទ្វី ជា​អ្នកគ្រប់គ្រងទូទៅគម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សូមគោរពអញ្ជើញលោក ពៅ សុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់​អាគារពាណិ​ជ្ជកម្ម​គ្រោង​​ចំនួន 30 អាគារនៅគម្រោង​សូមចូលរួមដោះស្រាយជាមួយ​ពុកម៉ែបងប្អូន​កម្មករកម្មការិនី​ចំនួន​ជាង 200 នាក់ ។ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់ ។ ខ្ញុំបាទបានព្យាយាម​ទាក់ទងជាច្រើនលើក​ច្រើនសារតែលោក​មិន​ព្រម​លើកទូរស័ព្ទព្រោះវាគឺជាការ​គេចវេសដែលធ្វើឲ្យប៉ះ​ពាល់កិត្តិយស​ក្រុម​ហ៊ុន​យ៉ាង​ធ្ងន់ធ្ងរ» ។

លោក ពៅ សុខសាន្ត

តាម​ការ​ប្ជាក់​បន្ថែមរបស់ ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅគម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ចាក់ផងដែល​ថា កន្លងមកអោយតែលោក ពៅ សុខសាន្ដ ដែល​ជា​មេការ​ខាង​លើឲ្យ​តែ​មក​សុំ​ពិគ្រោះ​សំណើរបើកប្រាក់​ឈ្នួល​ជូនបុគ្គលិក ​(ខ្ចី) ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ចតែដោយឡែកនៅថ្ងៃទី 11 ខែ 6 ឆ្នាំ 2021 នេះលោក ពៅ សុខសាន្ត ពុំបានផ្ដល់ព័ត៌មានជូនមកក្រុមហ៊ុនទេ ។​ បែរជាបាត់ដំណឹង​ហើយ​ខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ ។ គិត​ម​ក​ដល់​ម៉ោង​នេះ នៅ​មិន​ទាន់​ដឹង​ថា ការ​ដោះ​ស្រាង​ស្ដី​ពី​ការ​តវ៉ា​​​របស់​កម្មករ​ខាង​លើ ដោះ​ស្រាយ​ដល់​ចំណុច​ណា​នៅ​ឡើយ​នោះ​ទេ ​យើង​នឹង​រង់​ចាំ​មើល​លទ្ធផល​​ទាំង​អស់​គ្នា ៕