ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ក្នុងស្រុក​ធំ​ៗ ២ ​សហការ​គ្នា​បង្កើត​បរិបទ​ថ្មី​នៃ​វិស័យ​លក់ទំនិញ​បែប​ឌី​ជី​ថ​ល !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​លក់ទំនិញ​បែប​ឌី​ជី​ថ​ល និង​គាំពារ​សុខុមាលភាព​អតិថិជន​ក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ ស្រប​តាម​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ដ៏​កាច​សាហា.វ​នេះ ផ្សារ​ទំនើប​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ រួម​ជាមួយ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា…

រាជធានីភ្នំពេញ ៖ ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​លក់ទំនិញ​បែប​ឌី​ជី​ថ​ល និង​គាំពារ​សុខុមាលភាព​អតិថិជន​ក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ ស្រប​តាម​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ដ៏​កាច​សាហា.វ​នេះ ផ្សារ​ទំនើប​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ រួម​ជាមួយ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា និង​ក្រុមហ៊ុន WOWNOW បាន​សម្រេច​ចុះ​អនុស្សរណ​:​នៃ​ការ​យោគយល់​គ្នា​ (MOU) ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ (E-commerce) ដែល​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ទិញ​ទំនិញ​ដែល​មានគុណ​ភាព សុវត្ថិភាព និង​ប្រកប ដោយ​ទំនុកចិត្ត​ ។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណ​:​នៃ​ការ​យោគយល់​គ្នា បាន​រៀបចំ​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​នៅ​សាល​ប្រជុំ​នៃ​ផ្សារ​ទំនើប​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ ក្រោម​វត្តមាន​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​ ។ តាម​រយ​:​កិច្ច​សហប្រតិបត្តិការ​នេះ អតិថិជន​នឹង​អាច​ស្វែងរក​ទំនិញ​រាប់​ម៉ឺន​មុខ ពី​ហាង​ជិត​ ៣០០ នៅ​ក្នុង​ផ្សារ​ទំនើប សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ និង​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា តាម​រយ​:​អេប WOWNOW ដែល​វា​ជា​ការ​បង្កើត​នូវ​មធ្យោបាយ​ទិញ​ទំនិញ​ថ្មី​ដែល​កាន់តែ​មាន​ភាព​ងាយស្រួល និង​រហ័ស​ទាន់ចិត្ត ជាមួយនឹង​ការ​ដឹក​ជញ្ជូន​ទាំង​នៅ​រាជធានី និង​ទៅ​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ ​។

ក្នុង​កិច្ច​សំណេះសំណាល​នា​ពិធី​ចុះហត្ថលេខា​នេះ លោកស្រី ជា សុខ​ហៀ​ក នាយក​ប្រតិបត្តិ​នៃ​ផ្សារ​ទំនើប​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ និង​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា បាន​បង្ហាញ​នូវ​ទស្សន​:​វិស័យ និង​យុទ្ធសាស្ត្រ​សំរាប់​ជំរុញ​វិស័យ​លក់រាយ តាម​រយ​:​ការ​បង្កើត​នូវ​ទម្រង់​អាជីវកម្ម​ថ្មី​មួយ ដែល​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ការ​លក់ទំនិញ​តាម​ហាង​ក្នុង​ផ្សារ​ទំនើប និង​ការ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ (O2O) ដោយ​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​ថ្មី​ក្នុង​ការ​ទិញ​ទំនិញ ពោល​គឺ អតិថិជន​អាច​អញ្ជើញ​ទស្សនា​ផលិត ផល​នៅ​ក្នុង​ហាង ហើយ​បញ្ជា​ទិញ​តាម​អន​ឡាញ ដើម្បី​ទទួល​បាន​នូវ​ផលិតផល​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ ដោយ​មិន​ចាំបាច់​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​ទំនិញ​ខុស​ទំហំ ខុស​តម្លៃ ឬ ខ្វះ​គុណភាព​ទៀត​នោះ​ទេ ព្រោះថា ​ផលិតផល​ទាំងអស់​សុទ្ធតែ​មាន​ប្រភព​ច្បាស់លាស់ ​។ បន្ថែម​លើ​នេះ អតិថិជន​ក៏​អាច​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​ភាព​ងាយស្រួល និង​សុវត្ថិភាព កាត់​បន្ថយ​ការ​ប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់​ដៃ​ដែល​ជា​ប្រភព​នៃ​ការ​ចម្លង​មេរោគ​ផង​ដែរ​ ។ ក្រៅពី​ភាព​ងាយស្រួល និង​អត្ថប្រយោជន៍​ដ៏​សម្បូរ​បែប​នេះ និមិត្តសញ្ញា​(ICON) របស់​ផ្សារ​ទំនើប​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ និង​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា នឹង​ត្រូវ​បាន​រៀបចំ​នៅ​លើ​ទំព័រ​មុខ​នៃ​អេប WOWNOW ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ស្វែងរក ​។

លោក Zheng Shun Wen នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន WOWNOW បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ ។ លោក​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​នេះ ពិតជា​បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់ ស្រប​ពេល​ដែល​កម្ពុជា និង​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ក៏​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ​ដូច​គ្នា​ដែរ​ ។ ជា​ពិសេស វា​ក៏​បាន​ជំរុញ​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ឲ្យ​កាន់តែ​លេចធ្លោ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា និង​ជា​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​កាន់តែ​មានចំណេះ​ដឹង​ច្បាស់លាស់​ក្នុង​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ ដែល​កំពុង​តែ​មាន​ភាព​ពេញ​និយម​នៅ​លើ​សកលលោក ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន WOWNOW ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស ក្នុង​កំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់ ក្រុមហ៊ុន​បាន​លក់​បញ្ចុះតម្លៃ​នូវ​ទំនិញ​ចាំបាច់​ៗ​ជា​ច្រើន និង​មាន​សកម្មភាព​ជួយ​ជន​ក្រីក្រ​ខ្វះ​អាហារ​បរិភោគ​ជាដើម ​។ អ្វី​ដែល​ពិសេស​សម្រាប់អតិថិជន​របស់​ផ្សារ​ទំនើប​សូ​រិ​យា និង​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា គឺ​កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​ៗ​ជា​ច្រើន​នឹង​មាន​ជា​បន្តបន្ទាប់ ចំពោះ​អតិថិជន​ដែល​បញ្ជា​ទិញ​តាម​អេប WOWNOW ព្រមទាំង​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ ​៕ ដោយសហការ